ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ខ្លាំង​ម៉ែន​! លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង លោក​អភិបាលស្រុក កំពុងតែ​ជិះសេះ​លេង​ដៃ បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ់​អនុផល​ព្រៃឈើ ដឹក​តាម​គោយន្ត​កន្ត្រៃ​ជា​រៀងរាល់ថ្ងៃ​យប់​ក្នុង​ដែន​ខ្លួន​គ្រប់គ្រង ដោយ​មិន​បង្ក្រាប​.!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ឧត្តរមានជ័យ​៖ ខ្លាំង​ម៉ែន​! បើទោះបីជា​មាន​បទបញ្ជា​ពី​ថ្នាក់​ដឹកនាំ​កម្ពុជា អោយ​បង្កើត​គណៈបញ្ជាការ​ឯកភាព​ជាតិ ដាក់​អោយ​អនុវត្តន៍ ចុះ​បង្ក្រាប​បទល្មើស​ព្រៃឈើ​យ៉ាង​ក្តៅគគុក​….​មាន​សភាព​ស្ងប់ស្ងាត់​បា​ន​តែ​មួយ​រយៈពេល បែ​ជា លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង លោក​អភិបាលស្រុក កំពុងតែ​ជិះសេះ​លេង​ដៃ យក​លុយ​ចែក​គ្នីគ្នា​ធ្វើ​មានបាន នៅតែ​បន្ត និង បណ្តែតបណ្តោយ​អោយ​ក្រុម​ឈ្មួញ​ឧក្រិដ្ឋកម្ម​កាប់បំផ្លាញ់​អនុផល​ព្រៃឈើ ដឹកឈើ​យកទៅ​កែច្នៃ យកទៅលក់​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត ដោយ​ប្រើ​មធ្យោបាយ​ក្រោមរូបភាព​គោយន្ត​កន្ត្រៃ​ដឹកឈើ ជា​រៀងរាល់ថ្ងៃ​យប់​ក្នុង​ដែន​ខ្លួន​គ្រប់គ្រង ដោយ​មិន​បង្ក្រាប បាន​ដោយ​រលូន ប្រហែល​ជា​ថ្នូរ​និង​រឿង​សូកប៉ាន់​.$.$.$???​ក្រោម​តុ លើ​តុ ហើយ​មើលទៅ​.!​។​

​បើ​យោង​ប្រភព​ពី​ប្រជាពលរដ្ឋ រស់​នៅក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បានអោយដឹងថា​៖ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ជាពិសេស លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ និង លោក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ មិន​មាន​ចំណាត់ការ បង្ការ ទប់ស្កាត់ និង បង្ក្រា បទល្មើស​ព្រៃឈើ​ក្នុង​ដែន​ខ្លួន​គ្រប់គ្រង​ម្តងណា​សោះ​.! ឃើញ​តែ​ជា​រៀងរាល់ថ្ងៃ​យប់ នៅតែ​មាន​ក្រុម​ឈ្មួញ​ឧក្រិដ្ឋកម្ម ប្រើ​មធ្យោបាយ​គោយន្ត​កន្ត្រៃ​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​យ៉ាង​អនាធិបតេយ្យ បាន​ដោយ​រលូន ដដែលៗ​ហ្នឹង មកទល់​នឹង​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​

​ប្រភព​បន្តថា​៖ បទល្មើស​អនុផល​ព្រៃឈើ​ដែល​កំពុង​ធ្វើ​សកម្មភាព​ដឹកជញ្ជូន​ឈើ​អា​ជ្រៀក​រៀងរាល់ថ្ងៃ​យប់​យ៉ាង​គគ្រឹកគគ្រេង ពុំ​ដែល​ឃើញ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ រូប​ណា ចុះ​មក​សួរនាំ ឬ ទប់ស្កាត់ បង្ក្រាប​ម្ដងណា​ឡើយ ហេតុនេះ​ហើយ​ប្រជាពលរដ្ឋ​ដាក់​ការសង្ស័យថា​៖ ប្រហែលជា​ជនល្មើស​ឧក្រិដ្ឋកម្ម កាប់ អា ជ្រៀក ឈើ តូចធំ ទាំងនេះ ប្រហែល​ជា​និយាយ​ចរចា​គ្នា​ជាមួយនឹង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ត្រូវរ៉ូវ​គ្នា​អស់ហើយ​មើលទៅ​នោះ បានជា​ឃើញ​សកម្មភាព​ដឹកជញ្ជូន​អនុផល​ព្រៃឈើ​បាន​យ៉ាង​រលូន ដោយ​មិន​រំខាន​ដល់​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ ឬ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​លោក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ សោះ​។​

​ប្រភព​រិះគន់ គ្រប់​មជ្ឈដ្ឋាន ជាពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ទឹកដី​ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ សូម​សំណូមពរ​ដល់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ជាតិ សូម​មេត្តា​ដាក់​ចាត់តាំង​មន្ត្រីក្រោមឱវាទ ស្រាវជ្រាវ​ទៅ​លើ លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ អោយបាន​ស៊ីជម្រៅ​ផង​ទាន​។ ពិ​ព្រោះ លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ និង លោក​អភិបាលស្រុក​ត្រពាំង​ប្រាសាទ សមត្ថកិច្ច​ពាក់ព័ន្ធ​ប្រចាំការ​នៅ​ទីនោះ ហ​បី​ដូចជា​ស្ពឹក​ស្រពន់​ក្នុង​ការទប់ស្កាត់ បង្ការ និង បង្ក្រាប រាល់​សកម្មភាព​បទល្មើស​កាប់​បំផ្លាញ់​អនុផល​ព្រៃឈើ នៅក្នុង​ដែន​គ្រប់គ្រង​របស់​ខ្លួន ប្រហែលជា​ត្រូវ​ថ្នាំ​សណ្តំ​របស់​ពួក​ឈ្មួញ​ឧក្រិដ្ឋកម្ម​អស់ហើយ​។​

​ពាក់ព័ន្ធ​ករណី​ខាងលើ​សារព័ត៌មាន​(​គេហទំព័រ ប៉ោយប៉ែ​ត​ប៉ុស្តិ៍​) មិន​អាច​ស្វែងរក​សុំ​ការបកស្រាយ​បំភ្លឺ ពី​លោក ជៀល សុផល នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្រពាំង​ប្រាសាទ​
​និង លោក​អភិបាល​នៃ​គណៈ​អភិបាលស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧត្តរមានជ័យ បានទេ ដោយ​មិន​មាន​លេខ​ទូរស័ព្ទរ សម្រាប់​ធ្វើ​ការទំនាក់ទំនង​បាន ហើយ​អង្គភាព​យើងខ្ញុំ​សង្ឃឹមថា នឹង​មាន​ការបកស្រាយ​បំភ្លឺ នៅពេល​ក្រោយ ហើយ​អង្គភាព​យើងខ្ញុំ ចុះផ្សាយ​ទៅនេះ​ធ្វើ​ការរិះគន់​ក្នុងន័យ​ស្ថាបនា មិនមែន​រិះគន់​ជាន់​ពន្លិច ឬក៏​ញុះ​ញ៉​ង់​បុគ្គល​ណាមួយ​ឡើយ ហើយ​សារព័ត៌មាន​យើងខ្ញុំ​រង់ចាំ​បកស្រាយ​បំភ្លឺ​ពី​សា​ម៉ី​ជន​ដែល​ពាក់​ពន្ទ័​ឡើងវិញ រៀង​រាល់​ម៉ោង​ធ្វើ​ការផ្សាយ ការិយាល័យ​និពន្ធ តាមរយៈ​លេខ​ទូរស័ព្ទ ៕

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.