ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សារថ្វាយព្រះពរ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកាសមាគមសម្ព័ន្ធសារព័ត៌មានឯករាជ្យ (IPA) សូមថ្វាយព្រះពរព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមទ្រង់បានប្រកបដោយជោគជ័យក្នុងការវះកាត់ព្យាបាលព្រះរោគ នៅមន្ទីរពេទ្យរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន🙏🙏🙏 ==> ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក

រដ្ឋបាល​ខេត្ត​កំពត ប្រារព្ធ​ពិធី​បុណ្យ​មាឃបូជា នៅ​ប្រាសាទ​ដើម​ពោធិ៍ ក្នុង​ក្រុង​កំពត ឆ្នាំ ២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែមាឃ​ឆ្នាំកុរ​ឯកស័ក ពុទ្ធ​សករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ប្រារព្ធ​នូវ​កម្មវិធី​បុណ្យ​មាឃបូជា ដែល​កម្មវិធី​នេះ​បាន​ធ្វើឡើង​នៅ​ប្រសាទ​ដើម​ពោធិ៍ ស្ថិតនៅក្នុង​ភូមិ ១​ឧសភា សង្កាត់​កំពង់​កណ្ដាល​ក្រុង​កំពត​ខេត្ត​កំពត​។

កម្មវិធី​បុណ្យ​បាន​ប្រារព្ធ​ឡើង​មាន​ការអញ្ជើញ​និង​និមន្ត​ចូលរួម នា​ឱកាស​នោះ​ពី​សំណាក់ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោកស្រី ព្រមទាំង​មន្ត្រី​សង្ឃ ព្រះសង្ឃ រួម​និង លោក​-​លោកស្រី​ជា​ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត និង​ប្រជា​ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ​សិស្ស​និស្សិត យ៉ាងច្រើន​កុះករ​។​

​ពិធី​បុណ្យ​មាឃបូជា គឺជា​ពិធី​បុណ្យ​មួយ​ដ៏​មាន​សារៈសំខាន់​បំផុត នៅក្នុង​ព្រះពុទ្ធសាសនា ដែលជា​សាសនា​របស់​រដ្ឋ ហើយ​ពិធី​បុណ្យ​មាឃបូជា នេះ​ទៀតសោត គោលបំណង​ចម្បង​គឺ​ប្រារព្ធ​ឡើង សម្រាប់​រំលឹក​ដល់​ថ្ងៃ​មហា​មង្គល​ទាំងពីរ នៃ​ព្រះសម្មាសម្ពុទ្ធ​បរមគ្រូ​នៃ​យើង ដែល​ទ្រង់​ប្រជុំ ចតុរង្គសន្និបាត​និង​ប្រកាស​បាក់​ជន្មាយុ​សង្ខា​រ​។​

​មានប្រសាសន៍​សំណេះសំណាល​នាឱកាស​នោះ​លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា ព្រះរាជាណាចក្រ​កម្ពុជា​យើង​មាន​បាវចនា​ជាតិ សាសនា ព្រះមហាក្សត្រ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​កម្ពុជា​យើង តែង​បាន​លើកកម្ពស់​វិស័យ​ព្រះពុទ្ធសាសនា​ជា​សាសនា​របស់​រដ្ឋ​ទៀតផង​។​

​លោក​អភិបាលខេត្ត​ក៏​បាន​ថ្លែងអំណរគុណ​និង​កោតសរសើរ​ដល់​ព្រះសង្ឃ​ប្រជា​ពុទ្ធបរិស័ទ​រួម​នឹង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្នុង​ខេត្ត​កំពត​ទាំង​អស់​ដែល​តែងតែបាន​និមន្ត​និង​អញ្ជើញ​ចូលរួម ប្រារព្ធ​ធ្វើឡើង​នៅ​កម្មវិធី​បុណ្យ​សាសនា​ដ៏​មាន​សារសំខាន់​នេះ ជា​រៀងរាល់ឆ្នាំ​មិន​ដែល​អាក់ខាន​។ ព្រោះថា​ព្រះពុទ្ធសាសនា មិន​ត្រឹមតែ​បាន​ធ្វើឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បាន​រួមរស់​ជាមួយ​គ្នា​ដោយ​សុខសាន្ត​ខាង​ផ្លូវ​ស្មារតី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​រួមចំណែក​យ៉ាង​សំខាន់​នៅក្នុង​ការពង្រឹង​សណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាព​សង្គម ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​ថែរក្សា​ការពារ​អត្តសញ្ញាណ​ជាតិ​ទៀត​ផង​។​

​ជាមួយ​ឱកាស​នោះ លោក ជាវ តា​យ​អភិបាលខេត្ត ព្រមទាំង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត រួម​និង​ប្រជា​ពុទ្ធបរិស័ទ​បាន​នាំនូវ​បច្ច័យ​វេរ​ប្រគេន​ព្រះសង្ឃ​ក្នុង កម្មវិធី​បុណ្យ​សរុប ចំនួន​១២​លាន​រៀល ក្នុងនោះ​សម្រាប់​បច្ច័យ​របស់​រដ្ឋ​បាល​ខេត្ត​មាន​ប្រមាណ ចំនួន​១០​លាន​រៀល និង​បាន​ជូន ថវិកា​មួយចំនួន​ដល់​កងកម្លាំង​នាឱកាស​នោះ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា ពិធីបុណ្យ​នា​រសៀល​ថ្ងៃ​សៅរ៍ ១៥​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ គឺ​មាន​ការ​និមន្ត​និង​អញ្ជើញ​ចូលរួម​ពី សំណាក់​ព្រះសង្ឃ​ថ្នាក់ដឹកនាំ​ខេត្ត​រួម​និង​ពុទ្ធបរិស័ទ​បាន​ចូលរួម​ដង្ហែរ​ក្បួន​តាម​ដងផ្លូវ​ក្នុង​ក្រុង​កំពត នឹង​ធ្វើ​ពិធី​វេរ​គ្រឿង​សក្ការៈបូជា​ស្វាធ្យាយ​និង​និមន្ត​ព្រះសង្ឃ​សម្ដែង​ព្រះធម៌​ទេសនា​។ ហើយ​កម្មវិធី​បុណ្យ​នេះ នឹងត្រូវ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃអាទិត្យ ១​រោច ខែមាឃ​ឆ្នាំកុរ​ពុទ្ធ​សករាជ​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៩ ខែ​កុម្ភៈ ឆ្នាំ ២០២០ ដោយ​មាន​និមន្ត​ព្រះសង្ឃ​ធ្វើ​ពិធី បិណ្ឌបាត​ចំនួន ៥០០​អង្គ​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.