ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ទូលព្រះបង្គំ សៀ ទីន ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ប្រជាពលរដ្ឋរងគ្រោះ​ទាំង​២២គ្រួសារ ម​កពីភូមិ​ចំនួន​៦ ក្នុង​ឃុំស្ទឹ​ងត្រង់ ស្រុកសា​លាក្រៅ​ ទទួលអំ​ណោយ មនុស្សធម៌​ពីកាក​បាទក្រហ​មកម្ពុ​ជា ==> ទូលព្រះបង្គំ នេត្រ ភក្ត្រា ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> ទូលព្រះបង្គំ រ័ត្ន ស្រ៊ាង ក្រាបបង្គំទូលថ្វាយព្រះពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមឆាប់បានជាសះស្បើយពីព្រះរោគ ==> រយៈពេល៦ថ្ងៃ មានពលរដ្ឋជិត ១២ម៉ឺននាក់ ទទួលសេវារថយន្តក្រុងសាធារណៈដោយឥតគិតថ្លៃ របស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជិះទៅលេងស្រុកកំណើតក្នុងឱកាសពិធីបូណ្យចុលឆ្នាំថ្មី  ==> ខេត្តកំពង់ធំ ទទួលភ្ញៀវទេសចរ ជាង៥០ម៉ឺននាក់ក្នុងរយៈពេល៣ថ្ងៃ នៃបុណ្យចូលឆ្នាំថ្មី ==> ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវទេសចរជាង ១៦ម៉ឺននាក់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី ក្រោមបរិយាកាសសប្បាយរីករាយ និងសុវត្ថិភាពខ្ពស់ ==> ភ្ញៀវជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បន្ដចូលទស្សនាស្តង់ពិព័រណ៌ របស់អាវុធហត្ថរាជធានីភ្នំពេញ និងលេខទូរស័ព្ទអន្តរាគមន៍បន្ទាន់ 1291 ==> ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត »នៅរាជធានីភ្នំពេញមិនទាន់បិទបញ្ជប់នូវឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិបន្តមកលេងកម្សាន្តយ៉ាងច្រើនកុះក ==> ព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង​ និងសង្ក្រាន្តនានាដែលរៀបចំនៅតាមមូលដ្ឋាននានាក្នុងខេត្ត មានបងប្អូនប្រជាពលរដ្ឋ​ និងភ្ញៀវបរទេសចូលរួមលេងកម្សាន្តសរុបប្រមាណ៤០៨,២២១នាក់​ បានប្រព្រឹត្តទៅដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព និងអនាម័យល្អប្រសើរ...!

​កាកបាទក្រហមកម្ពុជា សម្ពោធ​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​អណ្តូង​ទឹកស្អាត​ចំនួន ១៧ ជូន​ប្រជាពលរដ្ឋ​ចំនួន ២៥៥ គ្រួសារ រស់នៅ ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​ស្រុក ១៤​កើត ខែ មាឃ ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ កាកបាទក្រហមកម្ពុជា ដែលមាន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន បាន​ចាត់​ឲ្យ​លោក​វេ​ជ្ជ​. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ កាកបាទក្រហមកម្ពុជា ដោយ​មាន​ចូលរួម​ពី លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា សមាជិក​គណៈកម្មាធិកា​រ​សាខា បាន​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​អណ្តូង​ទឹកស្អាត​ប្រភេទ​អាហ្វ្រី​ដេស ចំនួន​១៧ ជូន​ប្រជាពលរដ្ឋ​ខ្វះខាត​ទឹក​ប្រើប្រាស់​ចំនួន ២៥៥ គ្រួសារ (​ស្មើ​នឹង​មនុស្ស ១.២៧៥​នាក់​) រស់នៅ ភូមិ​ចំនួន ១៤ ក្នុង​ឃុំ​ចំនួន​១១ នៃ​ស្រុក​ចំនួន​៤ រួមមាន ស្រុក​ឈូក ស្រុក​ជុំ​គិរី ស្រុក​អង្គរជ័យ និង​ស្រុក​ទឹកឈូ ខេត្ត​កំពត​។​

​ក្នុងឱកាស​នោះ លោក​វេជ្ជ​. អ៊ុយ សំអាត បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ឥស្សរជន​ឆ្នើម​ថ្នាក់​ជាតិ​នៃ​ផែនការ​សកម្មភាព​រួម​អគ្គលេខាធិការ​សហប្រជាជាតិ​ដើម្បី​សុខភាព​ស្ត្រី និង​កុមារ ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ ក្តី​នឹករលឹក និង​ការគិតគូរ​ពី​សុខុមាលភាព​របស់ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​សូម​គិតគូរ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​។ ទន្ទឹមនឹងនេះ លោក ក៏​បាន​មានប្រសាសន៍​បន្ថែម​ថា អ្នកទទួលផល អណ្តូងទឹក​ទាំងអស់ ត្រូវ​ចូលរួម​ថែរក្សា​អនាម័យ និង​ជួសជុល​សមិទ្ធផល​អណ្តូង​ទឹកស្អាត​ទាំងនេះ ឱ្យ​ប្រើប្រាស់​បាន​គង់វង្ស​យូរអង្វែង ព្រោះ​សមិទ្ធផល​ដែល​ប្រកបដោយ​ប្រសិទ្ធភាព​ដូច​សព្វថ្ងៃនេះ គឺ​ជា​ផ្លែផ្កា​នៃ​សន្តិភាព​-​អរគុណ​សន្តិភាព ! ។​

​ជាមួយគ្នា​នោះ សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បានឱ្យដឹងថា ចាប់តាំងពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៩ នេះ ខេត្ត​កំពត បាន​ទទួល​អណ្តូងទឹក​ស្អាត​សរុប​ចំនួន ១០៣ អណ្តូង ពី​កាកបាទក្រហមកម្ពុជា ដែល​បាន​សាងសង់​ក្នុងស្រុក​គោលដៅ​ចំនួន ៧​ស្រុក រួមមាន ស្រុក​ទឹកឈូ ស្រុក​កំពង់ត្រាច ស្រុក​បន្ទាយមាស ស្រុក​អង្គរជ័យ ស្រុក​ជុំ​គី​រី ស្រុក​ដងទង់ និង​ស្រុក​ឈូក ខេត្ត​កំពត​។

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ កាកបាទក្រហមកម្ពុជា បាន​ផ្តល់​អំណោយ​ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​បំផុត ចំនួន ១៧៥​គ្រួសារ មកពី​ភូមិ​ព្រេច ក្នុង​ឃុំ​បឹង​និមល ស្រុក​ឈូក ខេត្ត​កំពត ដោយ​ក្នុង​មួយ​គ្រួសារ​ទទួលបាន ឃី​ត​១ (​មុង​, ភួយ​, ក្រមា​និង​អាវយឺត​) និង​ថវិកា​មួយចំនួន​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.