ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​ឆ្នាំ​២០២០ របស់​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប )៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ១៣​កើត ខែ​មាឃ ឆ្នាំ កុ​រ ឯ​កស័ក ព​.​ស​២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​សាលប្រជុំ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​បើក​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​សម្រាប់​អនុវត្ត​ឆ្នាំ​២០២០ របស់​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​ជា​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កែប ព្រមទាំង​មាន​ការ​អញ្ចេ​ី​ញ​ចូលរួម​ពី អនុប្រធាន​អចិន្ត្រៃយ៍ សមាជិក សមាជិកា គណៈកម្មាធិការ​សាខា ប្រធាន​គណៈកម្មាធិការ​អនុសាខា​ក្រុង​-​ស្រុក ព្រមទាំង​មន្ត្រី​ប្រតិបត្តិ​សាខា​។​

​កិច្ចប្រជុំ​នេះ​ប្រ​ផ្តោត​លើ​កិច្ចការ​សំខាន់ ដើម្បី​ពិនិត្យ​ពិភាក្សា និង​ឆ្លង​របាយការណ៍ សកម្មភាព​សាខា ប្រចាំឆ្នាំ​២០១៩ និង​របាយការណ៍​ហិរញ្ញវត្ថុ​(​ចំណូល ចំណាយ​) របស់​សាខា​ប្រចាំឆ្នាំ​២០១៩ ព្រមទាំង​ជម្រុញ​អ្នកទទួលការ ងារ​សាងសង់​អាគារ​ផ្ទះសំណាក់​សាខា​បន្តការងារ​សាងសង់​ឲ្យបាន​ឆាប់ តាម​កិច្ចសន្យា​។​

​ដោយ​ផ្អែក​លើ​ការងារ​អនុវត្ត​កន្ក​ង​មក លោក កែ​ន សត្ថា ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​វាយតម្លៃ​ថា ដោយសារ​កិច្ចខិតខំ​ប្រឹងប្រែង​ពី​សមាជិក​សាខា អនុសាខា ក្រុមការងារ ព្រមទាំង​អ្នកស័គ្រចិត្ត បានធ្វើឱ្យ​សាខា​កាកបាទក្រហម​ខេត្ត​យើង​ទទួលបាន​លទ្ធផល​យ៉ាង​គាប់ប្រសើរ ដូចជា​កន្លងមក​និង​ពេលបច្ចុប្បន្ន សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប បាន​បម្រើ​ការងារ​ផ្នែក​មនុស្សធម៌​ជូន​ដល់​ជន​ងាយ​រងគ្រោះ​គ្រប់​ប្រភេទ បាន​ទាន់ពេលវេលា ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ពិសេស​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ ចាស់ជរា ពិការភាព អ្នក​មាន​ផ្ទុក​មេរោគ​អេដស៏​ជាដើម​។​

​ជាមួយនេះដែរ កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គុណធម៌​និង​ការទទួលខុសត្រូវ​ខ្ពស់ ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា សម្តេច​តែងតែ​ជួយ​គិតគូ​និង​ជួយ​សង្គ្រោះ​ដល់​អ្នករងគ្រោះ​គ្រប់​ជាតិ​សាសន៍ ពិសេស​ជនរងគ្រោះ​ក្នុង​ឧប្បត្តិហេតុ​ផ្សេងៗ ដោយ​គ្មាន​ការរើសអើង ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.