ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

លោក កែ​ន សត្ថា អញ្ជើញ​ក្នុង​កិច្ចប្រជុំ គណៈកម្មការ​នៃ​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ កាលពី​ថ្ងៃ​ទី​០៣​ខែ​កុម្ភៈ ឆ្នាំ​២០២០ លោក កែ​ន សត្ថា អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​តំបន់​ជលផល​សមុទ្រ បាន​អញ្ជើញ​ចូលរួម​ក្នង ពិធី​បើក​កិច្ចប្រជុំ​លើក​ទី​១ គណៈកម្មការ​គ្រប់គ្រង​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប ដើម្បី​ពិនិត្យ​អនុម័ត​ផែនការ​សកម្មភាព​សម្រាប់​តំបន់​គ្រប់គ្រង​ជលផល​សមុទ្រ​នៅ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប រយ​:​ពេល​៥​ឆ្នាំ (២០១៩-២០២៣) ដែល​រៀបចំ​ដោយ​៖ រដ្ឋបាល​ជលផល និង​រដ្ឋបាល​ខេត្ត​។

​អង្គពិធី​មាន​ការអញ្ជើញ​ចូលរួម​ពី លោក​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត និង​ជា​ប្រធាន​ក្រុម​ការងារ​បច្ចេកទេស លោក លោកស្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ អភិបាល ក្រុង ស្រុក អនុប្រធាន សមាជិក គណៈកម្មការ និង​ក្រុមការងារ​គ្រប់គ្រង​តំបន់​គ្រប់គ្រង​អភិរក្ស​ជលផល​សមុទ្រ ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ​ខេត្ត​កែប និង​ដៃគូរ​អភិវឌ្ឍន៍​។​

​ក្នុង​កិច្ចប្រជុំ​នេះ លោក កែ​ន សត្ថា អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ ត្រូវ​រួមគ្នា​ថែរក្សា អភិរក្ស​ធនធានធម្មជាតិ​ស្ថិត​តាម​បណ្តា​កោះ​នៃ​ដែនសមុទ្រ​ក្នុង​ដែនទឹក​របស់​ខេត្ត​យើង ទាំង​នៅលើ​កោះ​និង​ក្នុង​ដែនទឹក ឱ្យបាន​គង់វង្ស ដោយ​ឈរ​លើ​ស្មារតី​ទទួលខុសត្រូវ ពិសេស​ការទប់ស្កាត់​កុំឱ្យ​មាន​បទល្មើស​នេសាទ​ខុសច្បាប់ និង​ជៀសវាង​ការ​រុករាន​ខុស​ច្បាប់​ដោយ​ប្រការ​ណាមួយ ដែល​អាច​ធ្វើឱ្យ​ប៉ះពាល់​ដល់​ធនធានធម្មជាតិ​របស់​ដែន​សមត្ថកិច្ច​របស់​ខ្លួន​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.