ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​លោក ជាវ តា​យ​អភិបាល នៃ​គណៈ​អភិបាល​ខេត្ត​កំពត ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ១១​កើត ខែ​មាឃ ឆ្នាំ​កុរ ឯ​កស័ក ពុទ្ធ​សករាជ ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ លោក ជាវ តា​យ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ប្រចាំ​ខែ​មករា ឆ្នាំ​២០២០ ដោយ​កិច្ចប្រជុំ​នេះ ក៏​មាន​ការអញ្ជើញ​ច​ញល​រួម ពី​សំណាក់ លោក លោកស្រី​ជា​អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាលក្រុង ស្រុក នាយក​ទីចាត់ការ ប្រធាន​អង្គភាព​ចំណុះ​សាលាខេត្ត សរុប​ចំនួន ៧៨​នាក់​។​

របៀបវារៈ​នៃ​កិច្ចប្រជុំ​រួម​មាន​៖
១-​មតិ​បើក​អង្គប្រជុំ​របស់ លោក ជាវ តា​យ​អភិបាលខេត្ត​
២-​ពិនិត្យ​ពិភាក្សា​លើ​សេចក្ដីព្រាង របាយការណ៍​ប្រចាំ​ខែ​មករា ឆ្នាំ ២០២០ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត​
៣-​ពិនិត្យ​ពិភាក្សា​លើ​ការបែងចែក​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​ប្រចាំ​ខែ​មករា​ឆ្នាំ ២០២០
៤-​ពិនិត្យ​ពិភាក្សា​លើ​ការរៀបចំ​ពិធី​អបអរសាទរ ជ័យលាភី​ពានរង្វាន់​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​
៥-​ការចួលរួម​មតិយោបល់​របស់​សមាជិក​សមាជិកា​អង្គប្រជុំ​
៦-​មតិ​បូក​សរុប​និង​បិទ​កិច្ចប្រជុំ​របស់​គណៈ​អភិបាលខេត្ត​
៧-​កិច្ចប្រជុំ​គណៈ​អភិបាលខេត្ត​ពិនិត្យ​លើ​សំណើ​សុំ​តែងតាំង​និង​សម្រួល​ភារកិច្ច​ជូន​មន្ត្រីរាជការ​មន្ទីរ​អង្គភាព​និង​រដ្ឋបាល​ក្រុង​ស្រុក​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ បើ​យោងតាម​របាយការណ៍​លទ្ធផល វឌ្ឍនភាព​ប្រចាំ​ខែ​មករា ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្ត ទាំង​ការងារ​គ្រប់គ្រង​រដ្ឋបាល​ខេត្ត ការងារ​របស់​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត រួម​និង​បញ្ហា​ប្រឈម និង​ដំណោះស្រាយ រដ្ឋបាល​ខេត្ត​កំពត ក្នុង​រយៈពេល​ក្នុង​ខែ​មករា ២០២០​នេះ មានការ ដឹកនាំ​គ្រប់គ្រង និង​ដោះស្រាយ​ទទួលបាន​លទ្ធផល​ជា​វិជ្ជមាន​។

​ទន្ទឹម​នឹង​នោះ​រដ្ឋបាល​ខេត្ដ​កំពត ក៏ដូចជា​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត បានដាក់​ទិសដៅ​ការងារ​អនុវត្ត​សម្រាប់​ខែ​បន្ទាប់ ដើម្បី​ឈាន​ទៅ​សម្រេច​ការងារ ឱ្យបាន​កាន់តែ​ប្រសើរ និង​រីកចម្រើន​បន្ថែម​ទៀត​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.