ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

បន្ទាប់​ពី​អគ្គីភ័យ​លេប​ត្របាក់ ផ្សារ​ត្រពាំងរ​ពៅ​ត្រូវបាន​សាងសង់​ជា​ថ្មី​មាន​ភាពរឹងមាំ​ជា​ង​មុន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ បន្ទាប់​ពី​អគ្គីភ័យ​លេប​ត្របាក់​ស្ទើ​ទាំងស្រុង ពេល​នេះ​ផ្សារ​ត្រពាំងរ​ពៅ ដែល​ស្ថិត​ក្នុង​ទីប្រជុំជន ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត ត្រូវបាន​សាងសង់​ជិត​រួចរាល់​វិញ​ហើយ​។​

​បើ​តាម​ការកត់សម្គាល់ ទ្រង់ទ្រាយ​នៃ​សំណង់​ផ្សារ​ត្រពាំងរ​ពៅ​កាលពីមុន និង​ការសាងសង់​នាពេល​បច្ចុប្បន្ន គឺ​មាន​ភាពខុស​គ្នា​ទាំង​សម្ភារៈ ទាំង​បច្ចេកទេស និយាយឱ្យចំ​កាល​សំណង់​មុន​មាន​លក្ខណៈ​មិន​រឹងមាំ ដោយសារ​ការសង់​តូប​លើក​មុន​ភាគច្រើន​ប្រើ​គ្រឿងសំណង់​ឈើ​មិនសូវ​ប្រើ​បេតុង ប៉ុន្តែ​តូប​ក្នុង​ផ្សារ​ត្រពាំង​លើក​នេះ សាងសង់​សុទ្ធតែ​ថ្ម​បេតុង​និង​ដែក ដោយ​ប្រក់​ដំបូល​សង្ក​សី​ដ៏​រឹងមាំ ថែមទាំង​សាងសង់​មាន​របៀបរៀបរយ​ទៀតផង​។​

​ប្រជាពលរដ្ឋ​ភាគច្រើន​ជា​អាជីវករ ក្រោយ​ពី​ផ្សារ​ត្រពាំងរ​ពៅ ត្រូវបាន​រៀបចំ​សាងសង់​ជា​ថ្មី​ប្រកបដោយ​គុណភាព និង​មាន​សោភ័ណភាព​បែបនេះ ពួកគាត់​ពិតជា​មាន​កា​រ​កក់ក្តៅ ហើយ​មិន​ព្រួយបារម្ភ​ដូច​មុន​ឡើយ ព្រោះតែ​សំណង់​ផ្សារ ត្រូវបាន​ពង្រីក​ទីធ្លា​ធំ​ទូលាយ ហើយ​ត្រូវ​ក្រុម​ជាង​រៀប​គម្រោង​សាងសង់​ជា​ថ្មី​ដោយ​ប្រើ​សុទ្ធតែ​សម្ភារៈ​ល្អៗ ប្រកប​ដោយ​ទំនុកចិត្ត​។​

​សូម​បញ្ជាក់​ផង​ដែរ​ថា ការសាងសង់​ផ្សារ​ប្រកប​ដោយ​ភាពស្រស់ស្អាត​នេះ បន្ទាប់​ពី​ផ្សារ​ត្រពាំងរ​ពៅ​ចាស់ ត្រូវបាន​អគ្គីភ័យ​ឆាបឆេះ​ស្ទើ​ទាំងស្រុង​កាលពី​ពាក់កណ្តាល​ឆ្នាំ​២០១៩​កន្លងទៅ​។ ហើយ​ករណី​អគ្គីភ័យ​លេប​ត្របាក់​ផ្សារ​ត្រពាំងរ​ពៅ ស្ថិតក្នុង​ឃុំ​ព្រែក​ត្នោត ស្រុក​ទឹកឈូ ខេត្ត​កំពត​នោះ តាម​សមត្ថកិច្ច​ជំនាញ​អះអាង គឺ​មកពី​ទុស្សេរ​ខ្សែភ្លើង​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.