ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> បែកធ្លាយសំឡេងចរចារឿងកាងទីតាំងល្បែងស៊ីសងទ្រង់ទ្រាយធំនៅខណ្ឌពោធិ៍សែនជ័យ! ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី ==> សម្ពោធអគារសិក្សាថ្មីមួយទៀតនៅព្រៃវែង ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រម្លឹកជាថ្មីអំពីគុណតម្លៃនៃការសិក្សា!

​សម្តេច​ស​ខេង​ស្នើឱ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំងអស់​បង្ហាញ​ព័ត៌មាន​ពិត​ជុំវិញ​បញ្ហា​ប្រឈម​នានា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

សម្តេច ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​វេទិកា​ស្ដីពី​ភាព​ជា​ដៃគូ​រវាង​រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល​លើ​ក​ទី​៤ នៅ​ព្រឹក​ថ្ងៃទី​០៣ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​បាន​ស្នើ​ឱ្យ​បណ្តា​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ទាំងអស់​បង្ហាញ​ព័ត៌មាន​ពិត​ជុំវិញ​បញ្ហា​ប្រឈម​នានា ក្នុង​ការអនុវត្ត​ការងារ​ក៏​ដូចជា​បញ្ហា​ដែល​បណ្តា​អង្គការ​ទាំងនោះ​រកឃើញ​ដើម្បី​ងាយស្រួល​ឱ្យ​ខាង​រាជរដ្ឋាភិបាល​ងាយស្រួល​ក្នុង​ការដោះស្រាយ​។​

​សម្តេច​ស ខេង បាន​មានប្រសាសន៍ថា ក្នុងករណី​នេះ​ដែល​បញ្ហា​ទាំងនោះ​មិន​ត្រូវ​បាន​បង្ហាញ​ឱ្យ​ច្បាស់​ណាស់​នោះទេ មន្ត្រី​រាជរដ្ឋាភិបាល​ពិបាក​ក្នុង​ការដោះស្រាយ​ដោយ​មិនដឹងថា​ត្រូវ​ដោះស្រាយ​យ៉ាងណា​នោះ​ទេ​។​

​សម្តេច​បញ្ជាក់ថា ករណីខ្លះ​មាន​ការ​បំផ្ទុះ​នូវ​ការលើកឡើង​ថា​មាន​ការកើតឡើង​បញ្ហា​ច្រើន​ករណី​ដែល​អាជ្ញាធរ​ធ្វើ​ការគាបសង្កត់​គំរាមកំហែង​ជាដើម​នោះ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​សម្តេច​ចង់ឱ្យ​មាន​ការផ្តល់​ព័ត៌មាន​ជាក់លាក់ ហើយ​ក្នុង​ករណី​ដែល​អនុវត្តន៍​ផ្ទុយ​ពី​នេះ​គឺ​មានន័យថា​អ្នក​ទាំងនោះ​បំផ្លោង​ព័ត៌មាន​ពីព្រោះថា​ពួកគេ​មិន​បាន​បញ្ជូន​នូវ​បញ្ហា​ប្រឈម​ដែល​ពួកគេ​លើកឡើង​ដើម្បី​ឱ្យ​ខាង​មន្ត្រី​រាជរដ្ឋាភិបាល​បាន​ដឹង​និង​ធ្វើ​ការដោះស្រាយ​។​

​សម្តេច​បាន​បន្តថា មន្ត្រី​រាជរដ្ឋាភិបាល​មាន​របៀបរបប​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​តាម​វេទិកាសាធារណៈ​ដោយ​ធ្វើការ​បូក​សរុប​នូវ​បញ្ហា​ប្រឈម​នានា​នៅតាម​មូលដ្ឋាន​ដើម្បី​ធ្វើ​ការដោះស្រាយ​។

​សម្តេច​ក៏​បាន​ណែនាំ​ឱ្យ​ក្រុមការងារ​របស់​រាជរដ្ឋាភិបាល​យ៉ាងយូ​រ​០៦​ខែម្តង​ត្រូវ​ធ្វើ​បញ្ជី​បច្ចុប្បន្នភាព​អំពី​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​។

​សម្តេច​បាន​បន្ថែម​ថា​បញ្ហា​អ្វីខ្លះ​ដែល​បាន​ដោះស្រាយ​នៅក្នុង​រយៈពេល​០៦​ខែ ហើយ​បញ្ហា​អ្វីខ្លះ​ដែល​បាន​កើតមាន​ក្នុង​រយៈពេល​០៦​ខែ​ដើម្បី​ធ្វើការ​ដោះស្រាយ​បន្ត​ទៀត​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​របស់​អ្នកសារព័ត៌មាន ទាក់ទង​ទៅនឹង​ការលើកឡើង​ពី​អង្គការ​លើកលែងទោស​អន្តរជាតិ (Amnesty International) កាលពីពេល​កន្លង​ទៅនេះ ថា​កម្ពុជា​មាន​ការ​រឹតត្បិត​សិទ្ធិ​ប្រជាពលរដ្ឋ ក្នុង​ការតវ៉ា​ផ្សេងៗ​កាលពី​ឆ្នាំ​កន្លងទៅ សម្តេច​ស ខេង នាយករដ្ឋមន្ត្រី​ស្ដីទី បាន​ច្រានចោល និង​ថា​ប្រហែល​ជា​ព័ត៌មាន​មិន​ពិត​។

​ការបញ្ជាក់​របស់​សម្តេច​ស ខេង ដែល​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ផង​នោះ ធ្វើឡើង​បន្ទាប់​ពី​បញ្ចប់ វេទិការ​ស្ដីពី​ភាព​ជា​ដៃគូ​រវាង រាជរដ្ឋាភិបាល និង​អង្គការ​សង្គម​ស៊ីវិល លើក​ទី​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​ក្រសួង​មហាផ្ទៃ​។ ជាមួយគ្នា​នេះ​សម្តេច​ស ខេង ស្នើ​ឲ្យ​លើក​បញ្ហា​ដែល​បាន​ចោទ​ឡើង ដាក់​លើ​តុ​ជជែក​គ្នា ដើម្បី​ដោះស្រាយ​រួម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.