ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
មុខសញ្ញាជាជនសង័្សយចំនួន ១១នាក់ត្រូវបានសមត្ថកិច្ចនគរបាល  ស្រាវជ្រាវបង្រ្កាបបន្ថែម និងនាំទៅអនុវត្តតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពក-ាប់ប្ល-ន់យកម៉ូតូពីជនរងគ្រោះនៅក្រុងបាត់ដំបង និងស្រុកសង្កែ ==> កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០

​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី​អគារ​សាលាខណ្ឌ​ដូនពេញ​ថ្មី​និង​ពិសា​អាហារ​សាមគ្គី អរគុណ​សន្តិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

​ភ្នំពេញ ៖ អគារ​សាលាខណ្ឌ​ដូនពេញ​ក្រោយ​ពី​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ បាន​ធ្វើ​ពិធី​សូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី និង ពិសា​អាហារ​សាមគ្គី អរគុណ​សន្តិភាព ក្រោម​អធិបតីភាព លោក​ហែម អាន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង ភរិយា និង លោក សុខ ពេញវុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ និង​ភរិយា រួមទាំង​មន្ត្រី​ក្រោម​ឱវាទ​។​

​ពិធីសូត្រមន្ត​ចម្រើន​ព្រះ​បរិត្ត​ក្រុង​ពាលី​អគារ សាលាខណ្ឌ​ដូនពេញ​ថ្មី និង​ពិសា​អាហារ​សាមគ្គី​អរគុណ​សន្តិភាព​ធ្វើឡើង​កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​ជាមួយគ្នា​នោះ​ដែរ រដ្ឋបាល​ខណ្ឌដូនពេញ មាន​កិត្តិយស​សូម​ជម្រាប​ជូនដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ សិស្ស និស្សិត និង​សាធារណជន​ទាំងអស់ មេត្តា​ជ្រាប​ថា រដ្ឋបាល​ខណ្ឌដូនពេញ បាន​ផ្លាស់ប្តូរ​ទីតាំង​អគារ​រដ្ឋបាល​ខណ្ឌ​(​ទីតាំង​បណ្តោះអាសន្ន​) ពី​ផ្លូវ​លេខ​១១៨ កែង​ផ្លូវ​លេខ​១៩ សង្កាត់​ផ្សារ​ចាស់ ខណ្ឌដូនពេញ មក​ទីតាំង​ថ្មី ស្ថិត​នៅ​អគារ​លេខ​១១ ផ្លូវ​លេខ​៩០​ភូមិ​១០ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ (​ខាងក្រោយ​បណ្ណាល័យ​ជាតិ​) វិញ ចាប់ពី​ថ្ងៃ​ទី​៣១ ខែ​មករា​ឆ្នាំ​២០២០ នេះ​តទៅ​។​

​អាស្រ័យហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​និង​សាធារណជន​ទូទៅ​ដែល​មាន​បំណង​មក​ទទួលយក​សេវា​សាធារណៈ​ផ្សេងៗ​មេត្តា​មក​ទីតាំង​សាលាខណ្ឌ​ថ្មី​ចាប់ពី​ថ្ងៃនេះ​តទៅ​៕
(​ដោយ គេហទំព័រ កម្ពុជា​អភិវឌ្ឍន៍​)
www.Kap-news.com
077797952/0887797952
WhatsApp=012580455
​ចេញផ្សាយ​:31.01.2020
​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.