ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត រៀបចំ​ពិធី​សំណេះសំណាល​និង​សួរសុខទុក្ខ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា​មកពី​ស្រុក​ចំនួន​ពីរ​ក្នុង​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៧​កើត​ខែ​មាឃ​ឆ្នាំ​កុរ ឯ​កស័ក ពស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០២០ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត បាន​រៀបចំ​កម្មវិធី​សំណេះសំណាល និង​សួរសុខទុក្ខ​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​កម្ពុជា ដែល​ពិធី​នេះ មាន​សមាជិក អ្នក​ស្ម័គ្រចិត្ត​មកពី​ស្រុក​ចំនួន​ពីរ​គឺ​ស្រុក​បន្ទាយមាស និង​ស្រុក​ដងទង់​ក្នុង​ខេត្ត​កំពត ក្រោម​អធិបតីភាព លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត លោកស្រី លាង ហៃ ជាវ តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​មាន​ការចូលរួម​ពី​សំណាក់​សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា និង​ក្រុម​ប្រតិបត្តិ​សាខា​សរុប​ប្រមាណ​២៨៦​នាក់​។​

​លោក ជាវ តា​យ ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បានចាត់ទុក​ពិធី​សំណេះសំណាល សួរសុខទុក្ខ អ្នកស្ម័គ្រចិត្ត ក្រោម​ប្រធានបទ “​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​”​នាពេលនេះ​គឺជា​សក្ខីភាព​បង្ហាញ​ពី​ការគាំទ្រ និង​លើកទឹកចិត្ត​មួយកម្រិត​ថែមទៀត​ដល់​អ្នកស្ម័គ្រចិត្ត ដែល​ជា​កម្លាំង​មនុស្សធម៌​ដ៏​មុត​ស្រួច​ហើយ​មាន​សារៈសំខាន់​ក្នុង​ការបន្ត​បេសកកម្ម​ជួយ​សហគមន៍ និង​ជន​ដែល​ងាយ​រងគ្រោះ​នៅ​ក្នុង​ការឆ្លើយតប​គ្រោះមហន្តរាយ​ផ្សេងៗ ហើយ​ក៏​ស្រប​ទៅនឹង​បរិបទ​ជាតិ និង​កាកបាទក្រហមកម្ពុជា​ដើម្បី​សម្ដែង​នូវ​ការ​អរគុណ និង​កិច្ចខិតខំ​ប្រឹងប្រែង​ទាំង​កម្លាំងកាយ​ចិត្ត ប្រាជ្ញា ស្មារតី និង​ពេលវេលា​របស់​អ្នកស្ម័គ្រចិត្ត​ដើម្បី​សកម្មភាព​មនុស្សធម៌​ដែល​ជា​ផ្នែក​មួយ នៃ​ការ​សម្រាល​ទុក្ខ​លំបាក​នៅ​តាម​មូលដ្ឋាន​។

​លោក ជាវ តា​យ ក៏​បាន​ពាំនាំ​អំណរ​សាទរ និង​ការកោតសរសើរ​ព្រម​ទាំង​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ជូន​ចំពោះ​គណៈកម្មាធិការ​សាខា អនុសាខា​ក្រុម​ប្រតិបត្តិ​ថ្នាក់​សាខា អនុសាខា អ្នកស្ម័គ្រចិត្ត​យុវជន​កាកបាទក្រហម ដែល​បាន​ផ្ដល់​កិត្ដិយស លះបង់​ពេលវេលា ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នា​ថ្ងៃ​នេះ​ដែល​ជា​សក្ខីភាព​នៃ​ការចូលរួម​គាំទ្រ​ដល់​សកម្មភាព​មនុស្សធម៌​របស់​កាកបាទក្រហម​កម្ពុជា​។

​ក្នុងឱកាស​នោះ​ដែរ លោក ជាវ តា​យ បាន​ឧបត្ថម្ភ​ថវិកា​សរុប​ចំនួន ៤,៥៨០,០០០​រៀល ជូន​ដល់ សមាជិក​អ្នកស្ម័គ្រចិត្ត​កាកបាទក្រហម​ដែល​មកពី​ស្រុក​ចំនួន​ពីរ គឺ​ស្រុក​ដងទង់ និង​ស្រុក​បន្ទាយមាស សរុប​ចំនួន ២២៩ នាក់ ក្នុង​ម្នាក់​ទទួលបាន​ថវិកា ២​ម៉ឺន​រៀល​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.