ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​សម្តេច ហេង សំរិន​៖ ការ​កាន់​អំណាច​នយោបាយ​ម្នាក់ឯង បាន​ចាប់បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើន​នូវ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា បាន​ថ្លែងថា ការ​កាន់​អំណាច​នយោបាយ​ម្នាក់ឯង បាន​ចាប់បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើន​នូវ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា​។​
​ការលើកឡើង​បែប​នេះ​របស់ សម្តេច ហេង សំរិន បាន​ធ្វើឡើង​ក្នុង​ឱកាស​បើក​សន្និបាត​លើក​ទី​៤២ នៃ​គណៈកម្មាធិការ​កណ្តាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា នៅ​មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ នា​ព្រឹក​ថ្ងៃទី​០១ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ក្នុងឱកាស​នោះ សម្តេច ហេង សំរិន បាន​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​កាន់​អំណាច​នយោបាយ​ម្នាក់ឯង បាន​ចាប់បង្ខំ​ឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​បង្កើន​នូវ​ការទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​ក្នុងនោះ​ក៏​ត្រូវតែ​ធានា​ឱ្យបាន​នូវ​ធាតុ​ផ្សំ​សំខាន់ៗ​នៃ​លទ្ធិប្រជាធិបតេយ្យ​ដែល​មាន​ជាអាទិ៍​គឺ​: សន្តិភាព ការអភិវឌ្ឍ​សេដ្ឋកិច្ច ការគោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ ដែល​រួមមាន​សិទ្ធិ​ចូលរួម​ជីវភាព​នយោបាយ សេដ្ឋកិច្ច​សង្គមកិច្ច វប្បធម៌ សាសនា​។​ល​។ និង​ការបោះឆ្នោត​ទៀងទាត់​តាម​លក្ខណៈ​សេរី ពហុបក្ស​ជាដើម​»​។​

​គណបក្ស​ប្រជាជន​កម្ពុជា បានទទួល​សំឡេង​ច្រើន​លើសលប់ ក្នុង​ការបោះឆ្នោត​ជាតិ​ជ្រើសតាំង​តំណាងរាស្ត្រ អាណត្តិ​ទី​០៦ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៨ កន្លងទៅនេះ ដោយ​បាន​គ្រប់គ្រង​អាសនៈ​ទាំង​១២៥ នៅក្នុង​រដ្ឋសភា និង​កំពុង​ដឹកនាំ​រាជរដ្ឋាភិបាល​សព្វថ្ងៃ​។ ការបោះឆ្នោត​នេះ មាន​គណបក្ស​ចំនួន​២០​ចូលរួម ប៉ុន្តែ​គណបក្ស​១៩​ផ្សេងទៀត ទទួលបាន​សំឡេង​ខ្លះ ប៉ុន្តែ​មិន​ទទួលបាន​អាសនៈ​ឡើយ​។​

​ទោះជា​បែប​នេះ​ក្តី នេះ​មិនមែន​ជា​លើក​ទី​១​ទេ សម្រាប់​ប្រទេស​កម្ពុជា ដែល​រដ្ឋសភា​មាន​គណបក្ស​តែ​មួយ​ដឹកនាំ​។ កម្ពុជា​ធ្លាប់បាន​កើតមាន​រួចហើយ នៅ​ក្នុង​ប្រវត្តិសាស្ត្រ នា​សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​សាធារណរដ្ឋ​ខ្មែរ​របស់ លន់ ណុល ហើយ​ការដឹកនាំ​ដោយ​បក្ស​តែ​មួយ​នេះ ក៏​ធ្លាប់​កើតមាន​នៅក្នុង​ប្រទេស​ប្រជាធិបតេយ្យ​មួយចំនួន​នៅ​លើ​ពិភពលោក​នេះ​ដែរ​។​

​សម្តេច ហេង សំរិន បាន​បន្តថា ជាង​មួយ​ឆ្នាំ​មកនេះ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេជោ ហ៊ុន សែន ជា​អគ្គ​មគ្គទេសក៍​ដ៏​ឆ្នើម បាន​ដឹកនាំ​ប្រទេស​សម្រេច​បាន​សមិទ្ធផល​ថ្មីៗ​ធំធេង​ថែមទៀត ដែល​មាន​ជាអាទិ៍​គឺ​: ខឿន​ឯករាជ្យ​ជាតិ អធិបតេយ្យ​ជាតិ បូរណភាព​ទឹកដី សន្តិភាព ស្ថិរភាព​នយោបាយ សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​អំណាច​រដ្ឋ ត្រូវបាន​ថែរក្សា​ការពារ​យ៉ាង​រឹងមាំ​, ដំណើរការ​កែទម្រង់រដ្ឋស៊ី​ជម្រៅ និង​ទូលំទូលាយ ត្រូវបាន​ជំរុញ​អនុវត្ត​ដោយ​ដោយ​ឆន្ទៈ​មុត​ស្រួច និង​មាន​ប្រសិទ្ធិភាព​, កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០១៩ ប្រមាណ​៧.១​ភាគរយ រួម​នឹង​ការបែងចែក​ផ្លែផ្កា​នៃ​កំណើន​ដោយ​សមធម៌​ក្នុង​ក្រប​ខណ្ឌ​សង្គម​ទាំងមូល ដែល​ធ្វើឱ្យ​ជីវភាព​ប្រជាជន​កាន់តែ​ប្រសើរ​ឡើង ហើយ​ក្នុង​ពេល​នយោបាយ​ជាតិ​គាំពារ​សង្គម​ត្រូវបាន​ជំរុញ​ខ្លាំង ដើម្បី​លើ​កម្ពស់​សុខមាលភាព និង​សាមគ្គីភាព​សង្គម ព្រមទាំង​កាត់​បន្ថយ​ភាពក្រីក្រ​ជា​អតិបរមា​។​

​សម្តេច​បន្តថា ម្យ៉ាងទៀត​ការកើនឡើង​នូវ​ជីវភាព​ទាំង​ខាង​សម្ភារៈ និង​ទាំង​ខាង​ស្មារតី​របស់​ប្រជាជន បាន​បង្កលក្ខណៈ​ឱ្យ​ប្រជាជន​នៅ​ទូទាំង​ប្រទេស ព្រមទាំង​ជនជាតិ​ក​ម្ពជា​រស់នៅ​បរទេស​ច្រើនកុះ​ក​រ​បាន​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​នៅក្នុង​កម្មវិធី​បុណ្យជាតិ និង​អន្តរជាតិ​ធំៗ​ប្រកបដោយ​ក្តី​សប្បាយរីករា​យ​ជាទីបំផុត​។ លើសពីនេះ ក៏​មាន​ការចូលរួម​ក្នុង​ពិធី​ជួប​ជុំរៀប​បញ្ចុក អក​អំបុក និង​អរគុណ​សន្តិភាព​នៅ​ទូទាំង​ប្រទេស ដើម្បី​ពង្រឹង​ការ​សាមគ្គី ឯកភាព​ជាតិ និង​ដើម្បី​ថែរក្សា​ជា​ពិ សាសនា ព្រះមហាក្សត្រ និង​សន្តិភាព​ម្ដេជា​ឱ្យ​ឋិតថេរ​គង់​វង្សជា​រៀងរហូត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.