ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អភិបាល​រាជធានី​ភ្នំពេញ ស្នើ​ថ្នាក់ដឹកនាំ​មន្ទីរអប់រំ និង​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់ ត្រូវ​ទប់ស្កាត់​ករណី​ហិង្សា​គ្រប់​រូបភាព បង្កឡើង​ដោយ​សិស្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ «​ថ្នាក់ដឹកនាំ​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ បើសិនជា​បណ្តែត​បណ្តា​យ​ឲ្យ​កើតឡើង​នូវ​បាតុភាព បទល្មើស នៅ​ក្នុង​សាលារៀន​ដូចជា ករណី​ហិង្សា​ជាដើម ធ្វើឱ្យប៉ះពាល់​ដល់​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល និង​មិន​ទុក​ឱ្យ​កម្ទេច​ភ្លើង​តូចៗ នៃ​ភាព​អសកម្ម​ក្នុង​ការផ្តល់​សេវា​អប់រំ បង្ក​ទៅជា​អគ្គិភ័យ​បានឡើយ​»​។

​នេះ​បើ​តាម​ការលើកឡើង​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងឱកាស​បិទ​សន្និបាត​ការងារ​អប់រំ​ឆ្នាំ​សិក្សា ២០១៨-២០១៩ និង​ទិសដៅ​ការងារ​ឆ្នាំ​សិក្សា​២០១៩-២០២០ កាលពី​រសៀល​ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២០ នៅ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ​។​

​លោក ឃួ​ង ស្រេង បាន​លើកឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ នៅ​តាម​សាលារៀន​មួយចំនួន​តូច មាន​ការកើតឡើង​នូវ​បាតុភាព​ល្មើស ដូចជា ករណី​ហិង្សា​លើ​សិស្ស​នារី​នៅ​វិទ្យាល័យ ហ៊ុន សែន ប៊ុនរ៉ានី ផ្សារ​ដើមថ្កូវ និង​ករណី​ហិង្សា​បណ្តាលឱ្យ​ស្លាប់​សិស្សសាលា​អន្តរទ្វីប​អាមេរិកាំង​ជាដើម​។ «​ដូច្នេះ ស្នើ​ឲ្យ​ប្រធាន​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ចាត់តាំង​អនុវត្ត​គោលនយោបាយ ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ត្រូវ​ពង្រឹង​វិន័យ​ផ្ទៃ​ក្នុង​សាលារៀន​ទាំង​រដ្ឋ និង​ឯកជន​ឡើងវិញ ដោយ​មិន​ត្រូវ​បណ្តែតបណ្តោយ​ឱ្យ​កើតមាន​បាតុភាព​អសកម្ម​ឬ​បញ្ហា​ក្មេង​ទំនើង ក្នុង​សាលារៀន កើត​មាន​តទៅ​ទៀត​ឡើយ​»​។​

​លោក​ចាត់ទុកថា សាលារៀន គឺជា​ថ្នាល​បណ្តុះបណ្តាល​អប់រំ មិនមែន​ជា​កន្លែង​ប្រព្រឹត្ត​បទល្មើស ឬ​ប្រមូលផ្តុំ​ប្រើប្រាស់​អំពើ​ហិង្សា​ណាមួយ​ឡើយ ដូច្នេះ​ប្រសិនបើ​មាន​ករណី​ល្មើស​កើតឡើង ក្នុង​សាលារៀន​ណាមួយ​នោះ ថ្នាក់ដឹកនាំ​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា​ផ្ទាល់ ត្រូវ​ទទួលខុសត្រូវ​ចំ​ពោះ​មុខ​ច្បាប់ និង​ចំពោះមុខ​ឪពុកម្តាយ​អាណាព្យាបាល​សិស្ស​។ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ចាត់​វិធានការ​សមស្រប​ចំពោះ​បុគ្គល ឬ​អង្គភាព​ណាមួយ ដែល​ធ្វើឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​កំណែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​អប់រំ របស់​រាជរដ្ឋាភិបាល និង​មិន​ទុក​ឱ្យ​កម្ទេច​ភ្លើង​តូចៗ នៃ​ភាព​អសកម្ម​ក្នុង​ការផ្តល់​សេវា​អប់រំ បង្ក​ទៅជា​អគ្គិភ័យ​បានឡើយ​។​

​លោក​បាន​ណែនាំ​បន្តថា «​គ្រប់​អង្គភាព សាលារៀន​រដ្ឋ និង​ឯកជន ដែល​ស្ថិត​ក្រោម​ឱវាទ​មន្ទីរអប់រំ យុវជន និង​កីឡា រាជធានី​ភ្នំពេញ ត្រូវតែ​បន្ត​ផ្តល់​សេវា​អប់រំ ឱ្យបាន​ល្អ​ប្រសើរ ដោយ​ត្រូវ​បន្ត​ផ្តល់​សេវា​អប់រំ​ជូន​ក្មួយៗ​សិស្សានុសិស្ស ប្រកបដោយ​គុណភាព​, មនសិកា​វិជ្ជាជីវៈ​ខ្ពស់ និង​ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​គ្រូបង្រៀន ដើម្បី​ឱ្យ​សក្តិសម​ទៅ​នឹង​ការ​ប្រសិទ្ធ​នាម​ថា​ជា មាតាបិតា​ទី​ពីរ របស់​សិស្ស​»​។​

​អភិបាល​រាជធានី​ភ្នំពេញ បាន​លើកឡើង​ទៀត​ថា​៖
*​ត្រូវ​បន្ត​ការខិតខំ​ប្រមូល​កុមារ​ដល់ និង​ក្នុង​វ័យ​សិក្សា បាន​ចូលរៀន​គ្រប់ៗ​គ្នា​ប្រកបដោយ​សមធម៌ បរិ​យាប​ន្ន មាន​គុណភាព និង​ទទួល​បាន​ការ​អប់​រំពេ​ញ​លេញ​យ៉ាងហោចណាស់​ត្រឹម​ថ្នាក់​ទី​៩ ត្រូវ​ពង្រឹង​ការគ្រប់គ្រង និង​ជំរុញ​ចលនា​ប្រឡងប្រណាំង​តាម​បណ្តា​សាលារៀន​ទាំងអស់ ដើម្បី​ផ្តល់​ការលើកទឹកចិត្ត​ចំពោះ នាយក​-​នាយិកា​ល្អ​មាន​ស្នាដៃ​, សាលារៀន​តំ​រូ និង​សាលារៀន​ដែល​មាន​បរិស្ថាន​ល្អ​ស្អាត​។​

*​ត្រូវ​បង្កើត​កម្មវិធី​អប់រំ​ផ្សព្វផ្សាយ​បន្ថែម​ពាក់ព័ន្ធ​ទៅនឹង​ការប្រយុទ្ធប្រឆាំង​អំពើ​ហិង្សា​, ការជួញដូរ​ស្ត្រី​កុមារ​, លុបបំបាត់​ការរើសអើង​ក្នុងសង្គម​, ទប់ស្កាត់​ការរីក​រាលដាល​នៃ​មេរោគ​អេដស៍​-​ជំងឺអេដស៍​, គ្រោះថ្នាក់​នៃ​ការប្រើប្រាស់​គ្រឿងញៀន និង​ការអប់រំ​ពាក់ព័ន្ធ​នឹង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ជាដើម ដើម្បី​បំផុសស្មារតី​ចូលរួម ទប់ស្កាត់ និង​ការគោរព​ច្បាប់ ក្នុង​ស្រទាប់​សិស្ស និង​យុវជន ដែល​ជា​ទំពាំង​ស្នង​ប្ញ​ស្សី​នៃ​សង្គមជាតិ​យើង​។​

*​ត្រូវ​ជំរុញ​ការផ្សព្វផ្សាយ និង​ទប់ស្កាត់​ការលក់​នំចំណី​ផ្អែម និង​ភេសជ្ជៈ​ផ្អែម ក្នុង​បរិវេណ​សាលារៀន ដូច​អ្វី​ដែល​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ធ្វើ​ការណែនាំ​នា​ពេលកន្លងមក ពី​ព្រោះ​ការ​ទទួលទាន​នំ​ចំណី​ផ្អែម និង​ភេសជ្ជៈ​ផ្អែម​ខ្លាំង នឹង​ធ្វើឱ្យ​សិស្សានុសិស្ស ត្រូវ​ប្រឈមមុខ​នឹង​ហានិភ័យ ដូច​ជា​ជំងឺ​ដង្កូវ​ស៊ី​ធ្មេញ​, ជំងឺ​បេះដូង​,​ជំងឺ​ធាត់​ហួស​កម្រិត និង​ជំងឺ​ទឹកនោម​ផ្អែម ជាដើម ហើយ​ប្រសិនបើ​ធនធានមនុស្ស​របស់​យើង​មាន​សុខភាព​មិនល្អ នោះ សង្គម​ជាតិ​ក៏​ត្រូវ​ជួបប្រទះ​បញ្ហា​ដែរ​។​

*​ចំពោះ​សាលារៀន​មួយចំនួន ដែល​មាន​អគារ​ចាស់​ទ្រុឌទ្រោម ថ្នាក់ដឹកនាំ​មន្ទីរ និង​គណៈ​គ្រប់គ្រង​សាលា​ត្រូវ​ចុះ​ពិនិត្យ​ដោះស្រាយ​ឱ្យ​អស់​លទ្ធភាព ចៀសវាង​ការកើតមាន​គ្រោះថ្នាក់​ចៃដន្យ ណាមួយ​កើតមានឡើង​។ ក្នុង​ករណី​ចាំបាច់ ត្រូវ​លើក​គម្រោង​មក​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ស្នើសុំ​ជួសជុល ឬ​សាងសង់​អគារ​ថ្មី​ឡើងវិញ​។​

​លោក​បាន​បញ្ជាក់​ផងដែរ​ថា បច្ចុប្បន្ននេះ ជំងឺ​រលាក​សួត​ដោយ​វីរុស​កូរ៉ូណា​ថ្មី (2019-nCoV) កំពុង​រាតត្បាត​ដល់​បណ្តា​ប្រទេស​មួយចំនួន​ជុំវិញ​ពិភពលោក ក្នុង​នោះ​សូម​លោកគ្រូ អ្នកគ្រូ និង​បុគ្គលិក​អប់រំ​ទាំងអស់ ជួយ​ផ្សព្វផ្សាយ​បន្ត​ដល់​ក្មួយៗ​សិស្សានុសិស្ស កុំឱ្យ​មាន​ការព្រួយបារម្ភ ឬ ភ័យខ្លាច​ខ្លាំងពេក ដោយ​ត្រូវ​ជឿជាក់​ចំពោះ​ចំណាត់ការ​របស់​រាជរដ្ឋាភិបាល​។​

​ជាមួយគ្នានេះ អ្វី​ដែល​យើង​ត្រូវ​យកចិត្តទុកដាក់​និង​អនុវត្ត​ចំពោះ​មុខ គឺ​ត្រូវ​រួម​គ្នា​លុបបំបាត់ និង​វាយបក​ភ្លាមៗ​ចំពោះ​ព័ត៌មាន​មិន​ពិត ឬ​ព័ត៌មាន​បំពុល​សង្គម (Fake News) ដោយ​ត្រូវ​ជឿ​ជាកំ​តែលើ​បណ្តាញសារព័ត៌មា​ន​របស់​រដ្ឋ​, យន្តការ​អ្នកនាំពាក្យ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​, ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ទើប​ចាត់ទុកថា​ជា​ព័ត៌មាន​ផ្លូវការ​។​

​លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បានបញ្ជាក់​ថា រយៈពេល​ពីរ​ថ្ងៃ​នេះ​សមាជិក​សមាជិកា នៃ​អង្គ​សន្និបាត បាន​ពិភាក្សា និង​សម្រេច​ជា​វិធានការ​មួយចំនួន​រួមមាន​៖
*​ការប្រមូល​កុមារ​ចូលរៀន​ក្នុង​វ័យ​មតេយ្យ​សិក្សា​
*​ការគ្រប់គ្រង​សាលារៀន​ស្អាត​ទូទាំង​រាជធានី​ភ្នំពេញ ប្រសិទ្ធិភាព​នៃ​ការបង្រៀន​និង​រៀន​
*​ការពង្រឹង​ការគ្រប់គ្រង​អាគារ​ធនធាន និង​សាលា​បណ្ដាញ​ក្រប​ប្រកបដោយ​ប្រសិទ្ធភាព​
*​បង្កើន​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង​កម្មវិធី​អប់រំ​ប្រព័ន្ធ​សម្រាប់​គោលដៅ​អប់រំ​ពេញ​មួយ​ជីវិត​
*​អភិវឌ្ឍ​យុវជន​ឲ្យមាន​កាយសម្បទា​ចំណេះដឹង​ចំណេះ​ធ្វើ​សីលធម៌​រស់នៅ​ល្អ ចេះ​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព និង​សុខដុមរ​ម​នីយកម្ម *​លើកទឹកចិត្ត​ឲ្យ​យុវជន​មាន​គំនិត​ផ្ដួចផ្ដើម​ច្នៃប្រឌិត​បង្កើត​ថ្មី និង​ស្មារតី​សហគ្រិនភាព *​ពង្រឹង​ការអនុវត្ត​ការវិភាគ​អប់រំ​កាយ​គ្រឹះស្ថានសិក្សា និង​ការ​បាន​សម្រេច​ទិសដៅ​ឆ្ពោះទៅ​កីឡា​អាស៊ី​ហ្គេម​ឆ្នាំ​២០២៣៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.