ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​លោកស្រី ម៉ែន ភក្តី ហុក​ឡងឌី និមន្ត​ព្រះសង្ឃ​៩៩៩​អង្គ ឧទ្ទិស​កុសល​ផល​បុណ្យ​ដល់​បុព្វការី​ជន និង​បន់ស្រន់​ឱ្យ​ពលរដ្ឋ​ខ្មែរ​សុខ​សប្បាយ​គ្មាន​ជំងឺ​ផ្លូវដង្ហើម​កូរ៉ូណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ លោកស្រី ម៉ែន ភក្តី ហុក​ឡងឌី និង​ក្រុមគ្រួសារ ព្រមទាំង​លោក លោកស្រី ពុទ្ធបរិស័ទ​ជា​ច្រើន​នាក់​ទៀត បាន​និមន្ត​សម្តេច​ព្រះសង្ឃ និង​ព្រះ​ភិក្ខុសង្ឃ​ចំនួន​៩៩៩​អង្គ សូត្រមន្ត ចម្រើន​ព្រះ​ប​រិត្ត បង្សុល​ដើម្បី​ឧទ្ទិស​កុសល​ផល​បុណ្យ​ជូន​ចំពោះ​បុព្វការី​ជន​មាន​មាតាបិតា ជីដូន​ជីតា​ញាតិ​ការ​ទាំង​៧​សន្តាន និង​ជូន​ចំពោះ​ស្វាមី​លោកស្រី នាយ​ឧត្តមសេនីយ៍ ហុក ឡងឌី ដែល​បាន​ចែក​ឋាន​ទៅកាន់​បរលោក​ខាងមុខ​នោះ សូម​វិញ្ញាណក្ខន្ធ​អ្នក​ទាំងអស់ បាន​ទៅ​សោយសុខ ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃា្លត​ឡើយ​។​

​មួយ​ផ្នែក​នៃ​កុសលផល​បុណ្យ ដែល​កើតឡើង​ក្នុងថ្ងៃនេះ លោកស្រី​ក៏​សូម​ឧទ្ទិស​ប្រគេន និង​ជូន​ព្រះ​វិញ្ញាណក្ខ័ន​អតីត​សម្ដចព្រះសង្ឃរាជ សម្ដេចព្រះ​សង្ឃនាយក ព្រះថេ​រានុ​ថេរៈ គ្រប់​ព្រះអង្គ វិញ្ញាណក្ខ័ន​វីរជន អ្នកស្នេហាជាតិ ដែល​បាន​ពលី​ជីវិត ក្នុង​បុព្វហេតុ ជាតិ មាតុភូមិ ព្រមទាំង​វិញ្ញាណក្ខ័ន​ជនរួមជាតិ​ខ្មែ​រស្លូត​ត្រង់ ដែល​បាន​បាត់បង់​អាយុជីវិត​យ៉ាង​អយុត្តិធម៌ ក្នុង​របប​ប្រល័យពូជសាសន៍​ប៉ុលពត សូម​ឱ្យ​វិញ្ញាណក្ខន្ធ​បាន​ទៅ​សោយសុខ ក្នុងឋាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ជាមួយគ្នានេះ​លោក​ស្រី ម៉ែន ភក្តី ហុក​ឡងឌី ក៏​សូម​បួងសួង សូម​ឱ្យ​ប្រទេស​កម្ពុជា​មាន​សេចក្ដីសុខសាន្ដ និង​សន្តិភាព​ដូច​ពេល​នេះ ជា​រៀងរហូត ជាពិសេស​សូមឱ្យ​ពលរដ្ឋ​ខ្មែរ​គ្រប់រូប​សុខ​សប្បាយ ចៀសផុត​ពី​ជំងឺ​រលាក​សួត​ប្រភេទ​វីរុស កូរ៉ូណា ដូច​បច្ចុប្បន្ន​នេះ ខណៈ​វីរុស​នេះ កំពុងតែ​ផ្ទុះឡើង​នៅ​ចិន និង​បាន​ឆ្លង​ទៅ​ប្រទេស​មួយចំនួន​ទៀត​នៅលើ​ពិភពលោក ដែល​បណ្ដាលឱ្យ​ស្លាប់​ជាង​២០០​នាក់ និង​ជាង​៩០០០​នាក់​មាន​មេរោគ​នេះ​។​

​ក្នុងឱកាស​នោះ លោកស្រី ម៉ែន ភក្តី ហុក​ឡងឌី និង​ក្រុមគ្រួសារ​ព្រម ទាំង​លោក លោកស្រី និង​ពុទ្ធបរិស័ទ បាន​ប្រគេន​ទេយ្យវត្ថុ និង​បច្ច័យ​មួយចំនួន ព្រមទាំង​ចង្ហាន់​ជា​អាហា​ប៊ូ​ហ្វេ​ដល់​សម្តេច​ព្រះសង្ឃ និង​ព្រះ​ភិក្ខុសង្ឃ​ចំនួន​៩៩៩​អង្គ និង អាចារ្យ​៤១​នាក់​ផង​ដែរ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ​២០២០ នៅ​ហាង​កា​កា​ស៊ូ​គី ក្នុង​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្យ​រាជធានី​ភ្នំពេញ​។​

​សម្រាប់​សម្តេច​ព្រះសង្ឃ និង​ព្រះ​ភិក្ខុសង្ឃ​ចំនួន​៩៩៩​អង្គ យាង​និង​និមន្ត​មកពី​វត្ត​ចំនួន​១០ មាន​វត្ត​លង្កា​កុសុមា​រាម វត្ត​ស្រះចក វត្ត​មហាមន្ត្រី វត្ត​សំរោង​អណ្តែត វត្ត​ចំពុះក្អែក វត្ត​ចន្ទ​បុរី​វង្ស វត្ត​មុនី​ប្រសិទ្ធី​វង្ស វត្ត​ប្រាំង វត្ត​ពពែ​ក្រោម​និង​វត្ដ​ផ្សេងៗ​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.