ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​លោក ជាវ តា​យ អញ្ជើញ​ចុះ​ណែនាំ​មន្ត្រី​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក ដើម្បី​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង វី​រូស​កូរ៉ូណា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ដើម្បី​អនុវត្ត​នូវ​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការណែនាំ​ដល់​មន្ត្រី អាជ្ញាធរ និង​ប្រជាពលរដ្ឋ ឲ្យ​រួម​គ្នា​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់​ក្នុង​ការបង្ការ​ទប់ស្កាត់ នៃ​ការឆ្លង​នូវ មេរោគ​វីរុស កូរ៉ូណា​ក្នុងប្រទេស​កម្ពុជា​យើង​។​

​ទាក់ទង​នឹង​វីរុស​ដ៏​កាច​សាហាវ​នេះ នៅ​ថ្ងៃ​ទី​៣០ ខែ​មករា ឆ្នាំ ២០២០ លោក ជាវ តា​យ អភិបាល​នៃ គណៈ​អភិបាលខេត្ត​កំពត អមដំណើរ ដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ និង​មន្ទីរ អង្គភាព​មួយ​ចំនួន​ក្នុង​ខេត្ត បាន​អញ្ជើញ​ចុះ​ស្វែងយល់​ស្ថានភាព និង​ណែនាំ​មន្ត្រី​ដើម្បី​ពង្រឹង​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង វី​រូស​កូរ៉ូណា នៅ​តំបន់​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​ព្រែក​ចាក​។​

​នៅក្នុង ឱកាស នោះ លោក ជាវ តា​យ អភិបាលខេត្ត បាន​លើក​បញ្ជាក់​ថា បើ​ទោះបី​នៅ​បណ្ដា​ប្រទេស មួយ ចំនួន​ក៏​ដូចជា ពិភពលោក មាន​ការព្រួយបារម្ភ ចំពោះ​បញ្ហា មេរោគ វីរុស​កូរ៉​ណា​នោះ​ក្ដី ប៉ុន្តែ​សម្រាប់​នៅ​កម្ពុជា​យើង​តាម​ការកត់សម្គាល់ ដោយ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួង​សុខាភិបាល បញ្ហា​មេរោគ​វីរុស​កូរ៉​ណា​នេះ​នៅ​មិនទាន់​មាន​អ្វី​ធ្ងន់ធ្ងរ​គួរឱ្យ​បារម្ភ​ឡើយ​។

​តែ​ទោះ​បី​យ៉ាង​នេះ​ក្ដី រាជរដ្ឋាភិបាល កម្ពុជា​យើង​មិន​បាន​ព្រងើយកន្តើយ​ដោយ​គ្មាន​ការប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់ ចំពោះ​បញ្ហា​នេះដែរ​។ ដោយសារ​កក្តា​បែបនេះហើយ ទើប​លោក​អភិបាលខេត្ត បាន​ណែនាំ​ដល់​មន្ត្រី​គ្រប់​ជំនាញ​ដែល​ឈរជើង​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រែក​ចាក ទាំងអស់ ត្រូវ​រួម​សហការ​គ្នា​យកចិត្តទុកដាក់​ខ្ពស់ ពង្រឹង​នូវ​វិធានការ​បង្ការ និង​ទប់ស្កាត់​ការឆ្លង​នូវ វីរុស កូរ៉ូណា​នេះ ពិសេស​ការអនុវត្ត​នូវ​អ្វី​ដែល​រាជរដ្ឋាភិបាល ក៏​ដូច​ក្រសួង​សុខាភិបាល​បាន​ណែនាំ ពោល​គឺ​តាមរយៈ​ការស្គេនរក​ដោយ​ម៉ាស៉ីនកំដៅ ការចែក​ម៉ាស់​ការពារ មេរោគ​ចំពោះ​អ្នកដំណើរ​ឆ្លងកាត់​ទាំង​ជាតិ​និង​អន្តរជាតិ ក៏​ដូច​ច្រកទ្វារ​ទ្វេភាគី​នានា​តាម​ព្រំដែន​ឲ្យបាន​ជាប់​ជាប្រចាំ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.