ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង» ==> អភិបាលខេត្តប៉ៃលិន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលអនុវត្តន៍គម្រោងមូលនីធិក្រុង/ស្រុក និងឃុំ/សង្កាត់ ==> គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តប៉ៃលិន ប្រជុំពិនិត្យការងារសន្តិសុខ និងវឌ្ឍនភាពការងារ បង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams ក្នុងមូលដ្ឋាន ==> កិច្ចប្រជុំប្រចាំខែសីហា និងលើកទិសដៅការងារបន្តខែកញ្ញា របស់មន្ទីរព័ត៌មានខេត្តស្វាយរៀង ==> អភិបាលខេត្តប៉ៃលិន ជួបពិភាក្សាការងារវិនិយោគលើវិស័យទេសចរណ៍ និងកសិកម្ម ជាមួយ BRICS House ប្រចាំនៅកម្ពុជារបស់ប្រទេសរុស្ស៊ី

​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ធាន​នគរបា​ល​ខេត្តកណ្ដាល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កណ្ដាល ៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែ​មករា ឆ្នាំ​២០២០​នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ តំណាង​ដ៏​ខ្ពង់ស្ពស់ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក ម៉ៅ ភិរុណ អភិបាលខេត្ត​កណ្តាល បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខ​តំណែង​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កណ្តាល​។

​ពិធី​នេះ បាន​ប្រារព្ធ​ធ្វើឡើង​នៅ​សាលាខេត្ត​កណ្តាល ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​, អភិបាលរង​ខេត្ត​, ប្រធាន​សាលាដំបូង​ខេត្ត​, ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​, ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត​, ប្រធាន​-​អនុប្រធាន​សាខាគយ និង​រដ្ឋាករ សាខា​ពន្ធដារ​, អភិបាលក្រុង​-​ស្រុក​, អធិការ​នគរបាល​ក្រុង​-​ស្រុក​, នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលទូ​ទាំង​ខេត្ត​កណ្តាល និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​នាក់​ផង​ដែរ​។​

​តាម​ប្រកាស​របស់​ក្រសួងមហាផ្ទៃ លេខ ១២៦០​ប្រក ចុះ​ថ្ងៃ​ទី​២៣ ខែ​មករា ឆ្នាំ​២០២០ ត្រូវបានតែងតាំង លោក​ឧត្តមសេនីយ៍ត្រី ឈឿន សុ​ចិត្ត អត្តលេខ ៥៣៨៤៩ ស្នងការរង​នគរបាល​ខេត្ត​កណ្តាល ទៅជា​ស្នងការ​នគរបាល​ខេត្ត​កណ្តាល ជំនួស លោក​ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន អត្តលេខ ០៣៦៤១ ដែល​ត្រូវ​ទៅ​បម្រើការ​ជា​នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.