ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត

ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សុខ​សាន​ក្រុង​ប៉ោយប៉ែត​ចោទ​ក្រុមហ៊ុន​អាន​កូថា​បានផ្តាច់​ផ្លូវពិបាក​ធើ្វដំណើរ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​បន្ទាយមានជ័យ ៖ កាលពី​ព្រឹក​ថ្ងៃទី​១២ ខែ​មករា ឆ្នាំ​២០១៦ ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ រស់នៅ​ក្នុង​ភូមិ​សុខ​សាន​ស្ថិត ក្នុង​សង្កាត់​និមិត​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បាន​សម្តែង​នូវ​ក្តី​ខឹង​សម្បាជា​ក្រុមហ៊ុន​អាន​កូ​វ៉ូ​ធឺ​សា​ប្លាយ របស់​លោក​ឧកញ៉ា កុក​អា ន ដែល​បាន​វិនយោ​គទឹក​ស្អាតនៅក្នុង​ភូមិ​សាស្ត្រ​ខាងលើ  ។

​ពលរដ្ឋ​ថា ៖ ក្រុមហ៊ុន​ទឹកស្អាត​កន្លងទៅ បាន​បង្ក​ផលប៉ះពាល់​ដល់​ផលដំណាំ​ស្រែវស្សា របស់​អ្នកភូមិ​អស់​ជាច្រើន​រយ​ហិកតា មិនតែប៉ុណ្ណោះ ក្រុមហ៊ុន​បាន​បំផ្លាញ​ហេ​ដ្ឋា រចនា​សម្ពន្ធ័​ផ្លូវចូល​ភូមិ​របស់​គាត់​ជា​ច្រើន​ខ្សែ ដែល​ជា​ហេតុ​ធើ្វ​ឲ្យ​អ្នកភូមិ​បាន​ក្នុង​ការដឹកជញ្ជូន​ផលដំណាំ​និង​ចរាចរណ៏​ទៀតផង  ។ លើសពីនេះ​\​ទៅទៀត កង​ទាហាន​ដែល​ចំណុះ​ឲ្យ​តំបន់​ប្រតិ​ប​ត្រ​ការ​សឹក​ក្រុង​ប៉ោយប៉ែ​ត​ប្រចាំ​នៅ​អូរ​ខៃ​ដន ក៏បាន​លើកឡើង​ដែរ​ថា​៖ ការអភិវឌ្ឍ​ន៏​របស់​ក្រុមហ៊ុន​អាន​កូពិត ជា​មិន​បាន​ផ្តល់​ផល​ចំណេញ​អ្វី​ឲ្យ​អ្នកភូមិ​នោះ​ទេ ពោល​គឺ​ក្រុមហ៊ុន​បាន​បង្ក​ឲ្យ​ផ្លូវ​ជា​ច្រើន​ខ្សែ​ត្រូវ រង​ការខូចខាត ហើយ​មិន​ជួសជុល​ឲ្យ​អ្នកភូមិ​វិញ​ឡើយ ។​

​ឆ្លើយតប​នឹង​បញ្ហា​នេះ​លោក បាល់ សេដ្ឋា ចៅសង្កាត់​និមិត​បានឲ្យ​ដឹង​មកថា​៖ បញ្ហា​ផលប៉ះពាល់​ដោយសារ​ការអភិវឌ្ឍ​ន៏​ក្រុមហ៊ុន​ផលិត​ទឹកស្អាត​អាន​កូនោះ​គឺ​ពិតជា​កើត​មាន ហើយ​កន្លងមក​លោក​ក៏​បាន​ធើ្វ​របាយការណ៏​ដាក់ជូន​ចៅហ្វាយក្រុង​ហើយ​ដែរ​តែ​គ្មាន​លទ្ធផល​សោះ  ។
​បែប​ណា​ក៏ដោយ​ចុះ នៅ​ព្រឹក​មិញ​នេះ សារព័ត៌មាន​យើង​បាន​ព្យាយាម​សាកសួរ​ទៅ​តំណាង​ក្រុមហ៊ុន​ដែរ តែ​មិន​អាច​ទាក់ទង​បានឡើយ ។

​ចំណែក​លោក ង៉ោ មេ​ង​ជ្រូន អភិបាលក្រុង​ប៉ោយ​បែ​ត​ដែល​គេ​មើលឃើញថា ៖ មន្ត្រី​រូប​នេះ មាន​ការស្និទ្ធស្នាល​ជាមួយ​ក្រុម​គ្រួសារ​របស់​លោក​ឧកញ៉ា​ដង្ខៅ កាស៊ីណូ នា​ព្រឹក​ថ្ងៃទី​១២​មករា​នេះ​មិន​អាច​សុំឲ្យ​លោក​បកស្រាយ​បានទេ  ព្រោះ​ទូរ​សព្ទ័​របស់​មិនអាច​ទាក់ទង​បាន  ។ បើ​ទោះជា​បែប​នេះ​ក្តី គេ​សង្ឃឹមថា លោក​អភិបាលក្រុង​ប៉ោយប៉ែ​ត​នឹង​អញ្ជើញ​ទៅ​ពិនិត្យ​ដល់​មូលដ្ឋាន​ជាក់ស្តែង​ដើម្បី​ឲ្យបាន​ដឹង​ពី​ទុក្ខ​កង្វល់​របស់​អ្នកភូមិ​នោះ​ជាមិនខាន ៕

 

IMG-20160113-WA0016

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.