ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

ជលផល​ឃាត់ខ្លួន​ជនជាតិ​វៀតណាម​៣​នាក់​រួម​និង​វត្ថុតាង​ជន​រុញ​ប្រើប្រាស់​កម្លាំង​ម៉ាស៊ីន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃនេះ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

កំពង់ឆ្នាំង ៖ ឧបករណ៍​នេសាទ​ប្រភេទ​ជន​រុញ​ដោយ​ប្រុំប្រាស់​កម្លាំង​ម៉ាស៊ីន ចំនួន​០១​គ្រឿង រួម​និង​បុរស​ជនជាតិ​វៀតណាម​ចំនួន​០៣​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​សង្កាត់​រដ្ឋបាល​ជ​ល​ផល​រលាប្អៀរ សង្កាត់​រដ្ឋបាល​ជលផល​ជល​គិរី សហការ​កម្លាំងយោធា និង​សហគមន៍​នេសាទ​ដឹកនាំ​ដោយ​លោក យី​ម ឡុង នាយ​ផ្នែក​រដ្ឋបាល​ជល​ផល​កំពង់ប្រាសាទ បានធ្វើការ​ឃាត់​និង​ចាប់ខ្លួន កាលពី​វេលា​ម៉ោង​២១​យប់​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០១៦ នៅ​ចំណុច​ក្នុង​ដែន​អភិរក្ស​ជលផល​ព្រែកស្តី​ដកគង ស្ថិត​ក្នុង​កន្លែង​អភិរក្ស​ជលផល​ទី​៧ អតីត​ឡូ​តិ៍លេខ​១០ ភូមិ​ជើង​គ្រួស ឃុំ​ស្វាយ​រំ​ពារ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង​។

​បុរស​ជនជាតិ​វៀតណាម ដែល​ត្រូវ​ឃាត់ខ្លួន​ទី​១-​ឈ្មោះ ង្វៀង យ៉ាំង​ទឹង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទី​២-​ឈ្មោះ ប៊ូ យ៉ាំង​តេវ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ទាំងពី​នាក់​ជា​ជនជាតិ​វៀតណាម រស់នៅ​ភូមិ​ចុង​កោះ សង្កាត់​ផ្សារឆ្នាំង ក្រុង​-​ខេត្ត​កំពង់ឆ្នាំង និង​ទី​៣-​ឈ្មោះ សេង ហុង ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជនជាតិ​វៀតណាម បច្ចុប្បន្ន​រស់នៅ ភូមិ​ស្រែព្រីង សង្កាត់​កំពង់ឆ្នាំង ក្រុង​-​ខេត្ត​កំពង់ឆ្នាំង ។

​លោក លី ឡា នាយរង​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​កំពង់ឆ្នាំង បានអោយដឹងថា​អ្នក​ទាំង​បី​នាក់​បាន​ប្រព្រឹត្ត​បទល្មើស​ជលផល​នៅក្នុង​ដែន​អភិរក្ស​ផ្អែក​លើ​បទដ្ឋាន​ច្បាប់ មាត្រា​១០១ ចំណុច​៩ នៃ​ច្បាប់​ស្តីពី​ជលផល​បាន​ចោទប្រកាន់​ឈ្មោះ​ទាំងបី​ខាងលើ​ទៅ​កាន់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែ​មករា នេះ​ដាក់​ពន្ធ​ធនាគារ​រយៈពេល​១​ឆ្នាំ រឹបអូស​ជា​សម្បត្តិ​រដ្ឋ​នូវ​វត្ថុតាង​ទាំងអស់​ដែល​មានចែង​ក្នុង​កំណត់ហេតុ​បទល្មើស​ជាក់ស្តែង ៕

 

2016_01_12ch1 (1) 2016_01_12ch1 (2)

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.