ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​សម្ល​របុក ឬ​ប៉ូង ម្ហូប​ដ៏ពេញ​និយម​របស់​អ្នកស្រុក​ភ្នំ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​សម្ល​របុក ឬ​ប៉ូង របស់​បងប្អូន​ជនជាតិដើម​ភាគតិច​រស់នៅ​តំបន់​ខ្ពស់​រាប​នា​ភាគ​ឦសាន ជា​ម្ហូបអាហារ​ដ៏​ពេញនិយម​សម្រាប់​ប្រជាជន​ក្នុង​តំបន់ ។ មិន​ត្រឹមតែ​ជា​ម្ហូបអាហារ​បែប​អ្នកស្រុក​ភ្នំ​ប៉ុណ្ណោះ​ទេ តែ​វា​បាន​នឹង​កំពុង​ទាក់ទាញ​ការចាប់​អា​រម្ម​ណ៏ ពី​ភ្ញៀវ​ទេសចរណ៏​ជា​ខ្លាំង​ផង​ដែរ ។​

​លោក ពូ ផល្លា ដែល​មាន​ទីលំនៅ​ក្នុង​ក្រុង​សែន​មនោ​រម្យ​បានឲ្យដឹងថា លោក ពូ បាន​មក​រស់នៅ​ខេត្ត​មណ្ឌលគិរី ជាង ២០ ឆ្នាំ​មកហើយ​តាំង​ពី​មិនទាន់មាន​ផ្លូវ​ធ្វើ​ដំណើរ​ដូច​សព្វថ្ងៃ​ឡើយ ។ ហើយ​លោកពូ​ក៏​ចេះ​ធ្វើ​ម្ហូប​ឈ្មោះ សម្ល​បុក​ឬ​ប៉ូង យ៉ាង​ស្ទាត់ជំនាញ ព្រោះ​មុខម្ហូប​នេះ​សម្បូរ​ទៅ​ដោយ​វិតាមីន ដោយសារ​គេ​ប្រើ​សុទ្ឋសឹង បន្លែ បេះ​ពី​ព្រៃ​ធម្មជាតិ​ថ្មីៗ​តែម្តង​។​

​លោកពូ​បាន​បន្តថា គ្រឿងផ្សំ​សម្រាប់​ស្ល​សម្ល​បុក​ឬ​ប៉ូង​រួមមាន សាច់​យ៉ាវ​គោ​(​សាច់​ស្វិត ឬ​សាច់​ប្រភេទ​ងៀត​ក៏បាន​) ប្រហុក ចុងផ្តៅ ស្លឹក​ម្ទេស ត្រប់​ស្រួយ ស្លឹក​ខ្ចូញ ស្លឹក​ជន្លង់ ទំពាំង …​នឹង​ស្លឹក​រុក្ខជាតិ​បៃតង​មួយចំនួនទៀត ហើយ​អ្វី​ដែល​គេ​មិន​អាច​អត់​បាន​នោះ​គឺ បំពង់​ឬ​ស្សី​ព្រៃ​។​លោកពូ​បានបញ្ជាក​ថា ឬ​ស្សី​ព្រៃត្រូវ​រក​ឬ​ស្សី​ដើ​មណា ដែល​មាន​សាច់​វែង​(​ថ្នាំង​វែង​)​ធំ ទើប​អាច​ស្ល​បាន នឹង​ជួយ​បង្កើន​រសជាតិ​ផង​។​

​ចំពោះ​របៀប​នៃ​ការ​ស្ល គេ​ត្រូវ​បេះ​បន្លែ​ទាំងនោះ​លាង​ទឹក​ឲ្យ​ស្អាត ហាន់សាច់​ជា​បន្ទះ​តូចៗ ជ​ញ្ចាំ​ប្រហុក​ឲ្យ​ម៉ត់ រួច​លាយ​គ្រឿង​ស្ករ សនឹង​ប៊ីចេង​បន្តិច ចូល​គ្នា​ក្នុង​ឆ្នាំង​តែមួយ រួច​ញ៉ាត់​គ្រឿងផ្សំ​តែ​នោះ​ចូល​ទៅក្នុង​បំពង់​ឬ​ស្សី​ដែល​គេ​ត្រៀម​ទុក នឹង​យក​ទៅ​ដុត​ក្នុង​ភ្លើង​ប្រមាណ​ជិត​១​ម៉ោង​ជាកា​រស្រាច់​។​

​សម្ល​ប្រភេទ​នេះ គេ​សង្កេតឃើញ​ភ្ញៀវទេសចរណ៏​បរទេស ចូលចិត្ត​ឲ្យ​ម​គ្គុ​ទេស​ទេសចរណ៏ ដែល​នាំ​ពួកគេ​ដើរ​លេង​កម្សាន្ត​ក្នុងព្រៃ ស្ល​ឲ្យ​ហូប​នៅ​តាម​មាត់​អូរ​ក្នុងព្រៃ នឹង​កន្លែង​ដែល​សម្បូរ​បន្លែ​ធម្មជាតិ​៕
​ហេង ចាន់​ណុប​

 

2016_01_11w1 (3) 2016_01_11w1 (4) 2016_01_11w1 (5)

Filed in: វប្បធម៌

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.