ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រប សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលក្រុងបាត់ដំបង ចុះប្រតិបត្តិការ បង្ក្រាប ករណី លួចដោយប្រើហិង្សា និងបង្ខាំងជនរងគ្រោះ នៅក្នុងផ្ទះសំណាក់... ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ចប់បេសកកម្មចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ជូន ថ្នាក់ដឹកនាំជាតិ-អន្តរជាតិ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដោយជោគជ័យ! ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហើបពីការរកឃើញមន្រ្តីនគរបាល ២ ៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ==> អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ឃាត់ខ្លួនបុរសបែកថ្នាំម្នាក់កាន់កាំបិតប៉័ងតោគំរាមកំហែងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ! ==> ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានគូសបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃបើកសម្ពោធជាផ្លូវការនូវរូបសំណាក «បង្កងបាញ់ទឹក» នៅសួនច្បារមាត់បឹងតាកែវ ក្រុងដូនកែវកាលពីថ្ងៃទី៣០ ខែតុលា រហូតមកដល់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ កន្លងទៅនេះ ខេត្តតាកែវ បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ សរុបប្រមាណជិត ៣លាននាក់ ដែលបានអញ្ជើញមកកម្សាន្ត និងទស្សនាសមិទ្ធផលទេសចរណ៍ ដ៏ទាក់ទាញថ្មីនេះ។ ==> ក្រសួងរៀបចំដែនដី និងរដ្ឋបាលខេត្តស្វាយរៀង រៀបចំសិក្ខាសាលាបំពាក់បំប៉នសមត្ថភាព ស្តីពី «ការងាររៀបចំដែនដី និងនគរូបនីយកម្ម» ដើម្បីជំរុញការអភិវឌ្ឍន៍ ==> ព្រះរាជសុន្ទរកថាទាំងស្រុងរបស់ ព្រះមហាក្សត្រកម្ពុជា ឱកាសយាងបើកកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលជាកិច្ចប្រជុំលើកដំបូងនៅកម្ពុជា ==> ប្រធានាធិបតីបារាំង និងភរិយា អញ្ជើញដល់ប្រទេសកម្ពុជា បើកទំព័រថ្មី នៃចំណងមេត្រី​ភាព​កម្ពុជា-បារាំង ==> សូមស្វាគមន៍ ឯកឧត្តម To Lam ប្រធានរដ្ឋវៀតណាម មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ==> អង្គការយូណេស្កូបន្តគាំទ្រ និងផ្ដល់ជំនួយដល់​កម្ពុជា លើការអភិរក្សបេតិកភណ្ឌវប្បធម៌

​អាជ្ញាធរ​ច្រានចោល​ព័ត៌មាន​ថា ពលរដ្ឋ​ស្រុក​អង្គរ​បូរី ខេត្តតាកែវ ជួល​ដី​ឲ្យ​ជនជាតិ​វៀតណាម​ជាង​៣​ពាន់​ហិកតា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Aphiwat Kampuchea» |

http://kehaktompor-aphivatkampuchea.com.kh

Tel: 077 79 79 52 / 088 77 97 952 | WhatsApp: 012 58 04 55

(​តាកែវ​)៖ រដ្ឋបាល​ស្រុក​អង្គរ​បូរី ខេត្តតាកែវ បាន​ចេញ​លិខិត​បំភ្លឺ និង​ច្រានចោល​ទាំងស្រុង នូវ​ព័ត៌មាន​ដែល​ចុះផ្សាយ​ថា ដីស្រែប្រាំង​នៅ​ស្រុក​អង្គរ​បូរី ជាង​៣​ពាន់​ហិកតា ត្រូវ​បាន​ជួល​ឲ្យ​ជនជាតិ​វៀតណាម ផ្ទុយ​ពី​គោលការណ៍​រាជរដ្ឋាភិបាល​។ នេះ​បើ​តាម​សេចក្ដីបំភ្លឺ ដែល​បណ្ដាញ​ព័ត៌មាន​យើង ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០២០​។​

​រដ្ឋបាល​ស្រុក​អង្គរ​បូរី បាន​អះអាង​ថា ស្រុក​អង្គរ​បូរី មាន​ព្រំប្រទល់​ជាប់​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម ប្រវែង​ប្រមាណ​៨​គីឡូម៉ែត្រ ដែល​លិច​ទឹក​៦​ខែ ហើយ​តាម​រូបភាព​បាន​បង្ហោះ​មួយចំនួន មិន​មាន​នៅក្នុង​ទឹកដី​ស្រុក​អង្គរ​បូរី​នោះ​ទេ​។​

​បើ​តាម​សេចក្ដីបំភ្លឺ អាជ្ញាធរ​ស្រុក​មិន​បាន​បណ្ដែតបណ្ដោយ​ឲ្យមាន​កា​រជួល​ដី​ស្រែប្រាំង នៅតាម​បណ្ដោយ​ព្រំដែន និង​មិន​មាន​ការជួល​ដី​ឲ្យទៅ​ជនជាតិ​វៀតណាម នៅ​ឃុំ​គោកធ្លក ដូច​ការចុះផ្សាយ​នោះដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.