ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​គណៈប្រតិភូ​ខេត្តកំពត ចូលរួម​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍ ស្អាត​អាស៊ាន នៅ​ប្រទេស​ប្រុយ​ណេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ជា​មោទនភាព​ថ្មី​មួយទៀត​សម្រាប់​កម្ពុជា​យើង ដោយ​ទីក្រុង របស់​កម្ពុជា​ចំនួន ៣ រួមមាន ទីក្រុង​កំពត ខេត្ត​កំពត ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល និង​ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ បាន​ទទួល​ជ័យលាភី​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន នៅក្នុង​ពិធី​ចែក​ជ័យលាភី​រង្វាន់​ទេសចរណ៍​អាស៊ាន ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​រសៀល​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០២០ នាឱកាស វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ​២០២០ នៅ​រដ្ឋធានី​បង់​ដារ​សេរីបេ​ហ្គា​វ៉ាន ប្រទេស​ព្រុយ​ណេ​។​

​ក្នុង​នោះ​ម្ចាស់​ជ័យលាភី នៃ​ទីក្រុង​កំពត ខេត្ត​កំពត ត្រូវបាន ដឹកនាំ​សហការី​ទៅ​ចូលរួម​ទទួល​ដោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត លោក ជឹង ផល្លា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​។​

​ការប្រគល់​រង្វាន់​នេះ ធ្វើឡើង​ដើម្បី​ពង្រឹង​ភាព​ទាក់ទាញ និង​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទីក្រុង​ទេសចរណ៍ អាស៊ាន ពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​នៅក្នុង​តាម​បណ្តា​ទីក្រុង​របស់​អាស៊ាន ក៏ដូចជា​ជម្រុញ​ដល់​ការរៀបចំ​មជ្ឈដ្ឋាន​រស់​នៅ​របស់​ប្រជាពលរដ្ឋ​តាម​បណ្តា​ទីក្រុង​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ព្រមទាំង​ចូលរួម​យ៉ាង​មាន​ប្រសិទ្ធភាព​ដល់​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​។​

​គួរបញ្ជាក់​ថា ស្តង់ដារ​ទីក្រុង​ទេសចរណ៍​ស្អាត​អាស៊ាន​ត្រូវបាន​ដឹកនាំ​រៀបចំ​ដោយ​ក្រសួង​ទេសចរណ៍​កម្ពុជា និង គណៈ កម្មា​ធិ​ការ ជាតិ វាយ តម្លៃ ទីក្រុង​ស្អាត តាំងពី​ឆ្នាំ ២០១១ ដោយ​មាន​ការគាំទ្រ​ពី​រដ្ឋមន្ត្រី ទេសចរណ៍ អាស៊ាន ហើយ​ស្តង់ដារ​នេះ​ត្រូវបាន​អនុម័ត និង​ដាក់ឲ្យ អនុវត្ត​ជា ផ្លូវការ កាល​ពី​វេទិកា​ទេសចរណ៍​អាស៊ាន ឆ្នាំ ២០១៥​។ គណៈកម្មាធិការ​ជាតិ វាយ តម្លៃ ទីក្រុង​ស្អាត​បាន​នឹង​កំពុង​ជម្រុញ​ចលនា​ប្រឡងប្រណាំង​ទីក្រុង​ស្អាត ទាំង នៅ​កម្រិត ថ្នាក់ជាតិ និង​កម្រិត តំបន់ អាស៊ាន សំដៅ​ចូលរួម​ដល់​ការ​ជម្រុញ​ការកសាង​ទីក្រុង​ឆ្លាត​វៃ (Smart City) នៅក្នុង​តំបន់​អាស៊ាន​។ នេះ​ឆ្លុះបញ្ចាំង​ពី​តួនាទី និង​ការចូលរួម​របស់​កម្ពុ​ជា​ក្នុង​តំបន់ ក្រោម​ការ ដឹកនាំ ដ៏ ឈ្លា​ស វៃ​របស់​សម្តេច អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ​កម្ពុជា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.