ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​១០០​នាក់ មក​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​កំពត ដើម្បី​តវ៉ា​រឿង​ដីធ្លី​នៅ​ឃុំ​ត្រពាំង​ភ្លាំង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត ប្រមាណ​ជាង​១០០​នាក់ បាន​ប្រមូលផ្តុំ​គ្នា​នៅមុខ​សាលាដំបូង​ខេត្ត​កំពត នៅ​ព្រឹក​ថ្ងៃទី​១៥ ខែ​មករា ឆ្នាំ​២០២០ ដើម្បី​មក​តវ៉ា​រឿង​វិវាទ​ដីធ្លី ដែល​អាជ្ញាធរ​ខេត្ត​កំពត ជា​ច្រើន​ជំនាន់​ដោះស្រាយ​មិន​ចេញ ហើយ​វិវាទ​នេះ​ក៏​បាន​បន្ត​រហូត​មក​ទល់​បច្ចុប្បន្ន​។​

​ទាក់ទិន​នឹង​ការប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាដំបូង​ខេត្ត​នេះ តាម​សំដី​ប្រជាពលរដ្ឋ​បាន​បញ្ជាក់​អះអាងថា តាម​ការពិត​ពួកគាត់​មិន​ចង់​មក​ឈរ​នៅ​ទីនេះ​ទេ តែ​ដោយសារ​តែ​កើតទុក្ខ​មិន​សុខចិត្ត ព្រោះ​ខណៈ​នេះ​តុលាការ​បាន​កោះហៅ​តំណាង​របស់​ខ្លួន​មក​សាកសួរ​ជា​បន្តបន្ទាប់​។ ពួកគាត់​បាន​អះអាង​ទៀតថា ដី​ដែល​កំពុង​មាន​វិវាទ​នេះ មាន​បញ្ជី​ឈ្មោះ​ប្រជាពលរដ្ឋ​ចំនួន​១៨៩​គ្រួសារ ប៉ុន្តែ​ខាង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត​បែរជា​ដាក់បន្ទុក​ទៅលើ​ពលរដ្ឋ​មួយចំនួន​ក្នុងចំណោម​នោះ​ថា បានរស់នៅ និង​អាស្រ័យ​ផល​លើ​ដី​រដ្ឋ​(​គម្រប​ព្រៃឈើ​)​ទៅវិញ ទើប​គាត់​បបួលគ្នា​មក​តុលាការខេត្ត ដើម្បី​តវ៉ា​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ លោក ជួន សា​រ៉ា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពត បានឱ្យដឹងថា តាមពិត​ប្រជាពលរដ្ឋ​ដែល​មក​ផ្តុំគ្នា​នៅមុខ​សាលាដំបូង​ខេត្ត​នេះ សុទ្ធសឹង​ជា​មេខ្យល់​ដើរ​ញុះញង់​ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ទន្ទ្រាន​យក​ដី​ព្រៃ​របស់​រដ្ឋ​(​ដី​គម្រប​ព្រៃឈើ​)​ដែល​ត្រូវ​រក្សា​ការពារ​ដោយ​ជំនាញ ដោយ​ពួកគាត់​បាន​យក​រូបភាព​ពលរដ្ឋ​១៨៩​គ្រួសារ​មក​ធ្វើជា​លេស​ប៉ុណ្ណោះ ហើយ​អំឡុងពេល​ថ្មីឺ​នេះ កម្លាំង​ក៏បាន ឃាត់​មេខ្យល់​ដែល​តែងតែ​ញុះញង់​ចំនួន​៦​នាក់ ដើម្បី​ឱ្យ​ស្ថាប័ន​ច្បាប់​ចាត់ការ​តាម​នីតិវិធី​។​

​សូមជម្រាបថា បើ​តាម​ប្រភព​ពី​មជ្ឈដ្ឋាន​នានា​បាន​លើកឡើង​ថា ករណី​វិវាទ​ដីធ្លី​ស្ថិត​ចំណុច​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក ខេត្ត​កំពត​នេះ បាន​កើតឡើង​ជា​យូរលង់ ថែមទាំង​បាន​ក្លាយជា​ជំងឺ​រា​ុំ​រ៉ៃទៅហើយ ដោយ​កន្លងមក​គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​មាន​ដី​កំពុង​អាស្រ័យ​ផល​នៅ​ទីនោះ បាននាំគ្នា​ម​តវ៉ា​នៅ​មុខ​សាលាខេត្ត​កំពត ដើម្បី​សុំ​អន្តរាគមន៍​ពី​លោក​អភិបាល​ខេត្ត​កំពត​ជា​ហូរហែរ​។​ប៉ុន្តែ​រហូត​មកដល់ពេលនេះ​ហាក់​មិនទាន់​មាន​ការដោះស្រាយ​ដ៏​ជាក់លាក់​ណាមួយ​នៅឡើយ​ទេ ដោយ​គេ​កំពុង​ឆ្ងល់​ថា តើ​មាន​វាំងនន​ខ្មៅ​អី​នៅ​ពីក្រោយ​ទៅ ទើប​ដំណោះស្រាយ​ដីធ្លី​នៅ​តំបន់​នោះ​នៅតែ​បន្ត​អូសបន្លាយ​ដ៏​យូរអង្វែង​បែបនេះ​អី​ញ្ចឹង​!​។​

​ជាមួយគ្នានេះ មហាជន​ពិតជា​សង្ឃឹម​ជឿជាក់ថា លោក ជាវ តា​យ អភិបាល​ខេត្ត​កំពត នឹង​ជួយ​រិះរក​ដំណោះស្រាយ​ដោយ​តម្លាភាព​និង​ដោយ​យុត្តិធម៌ ដើម្បី​ព្យាបាល​បញ្ចប់​ជំងឺ​ដ៏​រ៉ាំរ៉ៃ​នេះ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.