ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

សម្តេច​តេជោ ហ៊ុន សែន ផ្តល់​ពាក្យស្លោក​ជូន​អ្នកសារព័ត៌មាន «​កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​» ដើម្បី​ពង្រឹង​វិជ្ជាជីវៈ និង​ជំនឿ​ទុកចិត្ត​ពី​សាធារណជន

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​១៤ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​ផ្តល់​នូវ​ពាក្យស្លោក​ថ្មី​មួយ​ដល់​អ្នកសារព័ត៌មាន​កម្ពុជា ដើម្បី​ជា​ការ​ពង្រឹក​វិជ្ជាជីវៈ និង​បង្កើន​ជំនឿ​ទុកចិត្ត​ពី​សាធារណជន គឺ​«​អ្នកសារព័ត៌មាន កុំ​បំពាន​សិទ្ធិ​អ្នក​ដទៃ កុំ​បំភ្លៃ​ការពិត​»​។​

​ការ​ថ្លែង​របស់​សម្តេច​តេជោ ហ៊ុន សែន នេះ​ធ្វើឡើង​ក្នុងឱកាស​ដែល​សម្តេច​អញ្ជើញ​ជួប​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​លើក​ទី​៤ ជាមួយ​អ្នកសារព័ត៌មាន​សរុប​ជិត​៦​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​ជាមួយគ្នានេះ សម្តេច​តេជោ​ប្រមុខរាជ​រដ្ឋាភិបាល ក៏​បាន​ណែនាំ​ឲ្យ​អ្នកយក​ព័ត៌មាន​កុំ​ផ្សាយ​ជេរ​បញ្ចោរ​គេឯង ដែល​មាន​ឲ្យ​អ្នកទស្សនា​បាត់បង់​ជំនឿ​ចិត្ត នឹង​ធ្វើការ​សារព័ត៌មាន​នោះ​ដួល​រលំ ដោយសារ​គ្មាន​អ្នក​ជួយ​ឧបត្ថម្ភ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា «​ឥឡូវនេះ​យើង​ឃើញ​មាន​ទូរទស្សន៍ Facebook អ្នកព័ត៌មាន Facebook ច្រើន​សន្ធឹកសន្ធាប់ ប៉ុន្តែ​អស់លោក​រង់ចាំ​មើល​នៅពេល​ដែល​ឃើញ​ថា អស់លោក​ជេរ​គេ​ច្រើន​ពេក គេ​ដក​ស្ពនស័​រចេញ [​ការឧបត្ថម្ភ​] ចេញ​អស់លោក​នឹង​ដួលរលំ​គ្រឹប​តែម្តង ប្រសិន​បើ​អស់លោក​មិន​ការពារ​វិជ្ជាជីវៈ ដូច្នេះ​ខ្ញុំ​ឲ្យ​សីល៍ ដែល​ចាត់ទុកថា​ជា​ពាក្យស្លោក ឬក៏​ជា​ខ្សែ​កថា ការពារ​ខ្លួន ដើម្បី​ពង្រឹក​វិជ្ជាជីវៈ​របស់​ខ្លួន [​អ្នកព័ត៌មាន​] ពង្រឹក​ជំនឿ​ទុកចិត្ត​ពី​សាធារណជន និង​ការពារ​ខ្លួន​ចំពោះ​មុខ​ច្បាប់ គឺ “​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​” នេះ​ជា​បាលី​ការពារ​ខ្លួន​»​។​

​សម្តេច​តេជោ​បានបង្ហាញ​នូវ​ការជឿជាក់​ថា ប្រសិនបើ​អ្នកសារព័ត៌មាន​អាច​ប្រកាន់​ភ្ជាប់​នូវ​ពាក្យស្លោក «​អ្នកសារព័ត៌មាន​កុំ​បំពាន​សិទ្ធិ​អ្នកដទៃ កុំ​បំភ្លៃ​ការពិត​» នេះ នោះ​អ្នកសារព័ត៌មាន​នឹង​រួច​ផុត​ពី​ការ​ប្តឹងផ្តល់ និង​បំពេញបាន​នូវ​វិជ្ជាជីវៈ​សារព័ត៌មាន​បាន​យ៉ាង​ល្អ​។​

​ជាមួយគ្នា​នេះ​សម្តេច​តេ​ជោបាន​អំពាវនាវ​ឲ្យ​អ្នកសារព័ត៌មាន​ទាំងអ​ស់ ចូលរួម​ថែរក្សា​សន្តិភាព ព្រោះ​ការថែរក្សា​សន្តិភាព​នេះ មិនមែន​ជា​កិច្ចការ​តែ​របស់​សម្តេច ឬ​មន្ត្រី​ក្នុង​ជួរ​រាជរដ្ឋាភិបាល​នោះ​ទេ គឺ​អ្នកសារព័ត៌មាន​ក៏​ត្រូវការ​សន្តិភាព​ដូចគ្នា ព្រោះ​បើ​ប្រទេស​មាន​សង្គ្រាម គ្មាន​ឡើយ​ការផ្សព្វផ្សាយ​ព័ត៌មាន ដោយសារ​តែ​ស្ថានីយ​វិទ្យុ និង​ទូរទស្សន៍​ប្រឈម​នឹង​ការបិទទ្វារ ហើយ​បើ​យក​ព័ត៌មាន​ត្រូវ​ពាក់មួក​ដែក​។ ដូច្នេះ​ត្រូវតែ​ចូលរួម​ថែរក្សា​សន្តិភាព​ទាំងអស់គ្នា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.