ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​មានកា​រិះគន់​ដល់​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​យឺតយ៉ាវ​ក្នុង​សំណុំរឿង​មនុស្ស​ស្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង​៖ តាម​ការ​រិះគន់​នៅ​ថ្ងៃទី​13 ខែ​មករា ឆ្នាំ​2020
​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ក៏​ដូច អាណា​ព្យាបាល​សព​យុវជន​ឈួន វ៉ាន់ធូ អាយុ​17​ឆ្នាំ​សិស្ស​រៀន​ថ្នាក់​ទី​12A​វិទ្យាល័យ​ថ្មគោល ខេត្ត​បាត់ដំបង ស្លាប់​លើ​ផ្លូវ​រថភ្លើង​កាលពី​យប់​ថ្ងៃ​7 ខែ​មករា ឆ្នាំ​2020​នៅ​ភូមិ​គោកទ្រព្យ ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង​។​

​ឈ្មោះ​សន មាស ហៅ​ធុច អាយុ​52​ឆ្នាំ​ជា​ឪពុក​សព​និង ម្តាយ​ឈ្មោះ​កែវ សុខា ហៅ​នាថ អាយុ​46​ឆ្នាំ​រស់នៅ​ភូមិ​កៀន​កេស​2​ឃំ​ុ​គោក​ឃ្មុំ ស្រុក​ថ្នគោល ខេត្ត​បាត់ដំបង​បាន​ប្រាប់​អ្នកយកព័ត៍មាន​ថា ក្រុម​គ្រួសារ​គាត់ កើតទុក្ខ​មិន​សុខចិត្ត​៖​រឿង​កូន​ប្រុស​ស្លាប់​គេ​ចោទ​ថា​បែក​ថ្នាំ ញៀន​ថ្នាំ តាម​របាយការន​គរ​បាល​បញ្ជូន​អោយ​ទូរទស្សន៍​ផ្សាយ ម្យ៉ាងទៀត​
​សមត្ថកិច្ច​មិន​ទាន់​ធ្វើ​កោសល្យវិច័យ​បាន​ច្បាស់​ផង គ្រាន់តែ​ឃើញ​មនុស្ស​ស្លាប់​លើ​ផ្លូវ​រថភ្លើង ដាក់បន្ទុក​ថា​រថភ្លើង​បុក​ស្លាប់់​។
​នៅលើ​ថ្នល់​រថភ្លើង​គ្នាន​ជាប់​ដាន​ឈាម​បន្តិច​សោះ រីឯ​សព​បាក់ជើង ដាច់​ក​បែកក្បាល យ៉ាង​អណោច​អ​ធម​។​ចំណែក​សាច់ញាតិ​សព​និង​អ្នក​ផ្សេង​សន្និដ្ឋានថា​
​មាន​គេ​វាយ​ធ្វើបាប​រួច​យក​ទៅ​ដាក់​ឲ្យ​រថភ្លើង​កិន​ស្លាប់​តែម្តង​ហើយ​ក៏​មិន​ឃើញ​សមត្ថកិច្ច​ថ្នាក់​ខេត្ត​ណា​ចុះ​មក​ពិ​ន្យិ​សាកសព​ទេ​។​

​រីឯ​ការចុះផ្សាយ​ព័ត៌មាន​ទូរទស្សន៍​កង​យោពល​ខេមរភូមិន្ទ​ប៉ុស្តិ៍​លេខ​5​ភ្នាក់ងារ​ប្រចាំ​ខេត្ត​បាត់ដំបង មិន​បាន​សួរនាំ​អាណា​ព្យាបាល​ទេ ចេញផ្សាយ​ពេល​កំពុង​ធ្វើ​បុណ្យ​សព អ្នក​មក​ពិធីបុណ្យ​លឺ​និ​ឃើញ ថា​ជនរងគ្រោះ​ញៀន​ថ្នាំ បែក​ថ្នាំ ពេល​កំពុង​ធ្វើ​បុណ្យ​សព​មិនទាន់​រួចរាល់​ភ្ញៀវ​ចេញ​អស់ ហើយ​ខាង​អ៊ុ ជីដូន​សព​ក៏​មិន​មក​ចូលរួម បណ្តាល​អោយ​ប៉ះពាល់​ដល់​កិត្តិយស​ក្រុមគ្រួសារ​ដែល​រស់នៅ រីឯ​បងៗ​សព​កំពុងតែ​សិក្សា​រៀនសូត្រ​ខ្មាស់​គេ​ពេល​មិត្ត​រួម​ថ្នាក់​សួរ​ពី​រឿង​សព​ប្អូនប្រុស​ញៀន​ថ្នាំ លេង​ចង់ទៅ​រៀន​។​ហេតុនេះ សុំ​ឲ្យ​ខាង​ទូរទស្សន៍ប៉ុស្តិ៍​លេខ​5​ជួយ​ផ្សាយ​កែតម្រូវ​ស្រោចស្រង់​កិត្តិយស​អោយ​ក្រុមគ្រួសារ​សព​ដែល​កំពុង​រស់នៅ​វិញ​ផង​។​

​ពាក់ព័ន្ធ​ករណី​នេះ​នៅ​ថ្ងៃ​ទី​13​ខែ​មករា ឆ្នាំ​2020​លោក​អ៊ឹង សុវណ្ណ ហៅ​ផល្លី អធិកា​រង​ទទួលបន្ទុក​ចរាចរណ៍​ស្រុក​ថ្មគោល​បាន​ឱយដឹងថា​រឿង​ខាងលើ​នេះ​ដំបូង​គេ​អោយ​ទៅ​ខាង​ព្រហ្មទ័ណ្ឌ ពេល​នេះ​រុញ​មក​ខាង​ចរាច​រណ៍ តែ​ខាង​អាណា​ព្យាបាល​មិន​សុខចិត្ត ទើប​ពិបាក​ដោះស្រាយ ហើយ​កំពុង​រៀបចំ​បញ្ជូន​ទៅ​ខាង​ស្នងការ​ខេត្ត​បាត់​ដ​ឥ​បង ដូច្នេះ​ចូរ​សួរ​ទៅ​លោក ហៀ​ង ប៊ុន​ថា អធិកា​រង​។​

​លោក ហៀ​ង ប៊ុន​ថា អធិការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ​បានឲ្យដឹង​ថា​រឿង​សព​ខាងលើ​មិន​បាន​ធ្វើ​កោសល្យវិច័យ​ទេ រូប​លោក​ទៅក្រោយ​គេ ចង់​សួរ​ទៅ​សួរ​អធិការរង​ខាង​ចរាចរ​ចុះ​។​ចំណែក​លោក ជេ​ត វណ្ណ​នី ស្នងការរង​ទទួល​ផែន​យុត្តិធម៌​បានអោយដឹង​ថា​មិន​បានដឹង​រឿង​នេះ​ទេ ចូរ​ទៅ​សួរ​តាម​ស្រុក​កើតហេតុ ព្រោះ​រូប​លោក​ជាប់រវល់​សិក្ខា​សិលា​នៅ​ភ្នំពេញ​។

ចំណែក​លោក​គឹម សាន្ត​សានី ភ្នាក់ងារ​ទូរទស្សន៍​ក​ង​យោធពលខេមរភូមិន្ទ ប៉ុស្តិ៍​លេខ​5​ប្រចាំ​ខេត្ត​បាត់ដំបង​បាន​ទទួលស្គាល់ថា​ពិតជា​មាន​កំហុស​ដោយ​ប្រញាប់​ពេក និងរ​បាយ​ការ​សមត្ចកិច្ច​សរុកដាក់​មក​មិនច្បា​ស់ ហើយ​ជា​ច្រើន​ថ្ងៃ​មក​ដល់ពេលនេះ​មិនទាន់​មាន​របាយ​ការ​ច្បាស់​ទេ​។​រូប​លោក​ក៏​បាន​ស្នើ​ដល់​ស្ថានីយ៍​ទូរទស្សន៍ប៉ុស្តិ៍​លេខ​5​របស់​ខ្លួន​ផ្សាយ​កែតម្រូវ​មកវិញ​រួច​ម្តង​មក​ហើយ​នូវ​ពាក្យពេជល្អៗ​ដើម្បី​ឲ្យ​សប្បុរសជន​ជួយ​ចូលរួម​បរិច្ចាក​ដល់​ក្រុមគ្រួសារ​សព​ផងដែរ​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.