ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

ប្រជាពលរដ្ឋ ប្រមាណ​១៥០​នាក់ មក​ទទួល​ការពិនិត្យ​និង​ព្យាបាល​ជម្ងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​អង្គការ​មូលនិធិ​អាស៊ាន​ដើម្បី​ការអប់រំ​និង​អភិវឌ្ឍន៍ នៅ​កម្ពុជា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ ប្រជាពលរដ្ឋ​មកពី​បណ្ដា​មូលដ្ឋាន​ក្នុង​ខេត្ត​កំពត ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែ​បប្រមាណ ១៥០​នាក់ បាន​មក​ទទួល​សេវា​ការពិនិត្យ និង​ព្យាបាល​ជំងឺ​ភ្នែក​ដោយ​ឥតគិតថ្លៃ​ពី​អង្គការ​មូលនិធិ​អាស៊ាន​ដើម្បី​ការអប់រំ​និង​អភិវឌ្ឍ ប្រចាំ​នៅ​កម្ពុជា ដែល​កម្មវិធី​នេះ ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​២០២០ នៅ​ភូមិ​កំពង់​កណ្ដាល ឃុំ​ជុំ​គ្រៀល ស្រុក​ទឹកឈូ​ខេត្ត​កំពត តាមរយៈ​ការចូលរួម​សំណេះសំណាល​សួរសុខទុក្ខ ប្រជាពលរដ្ឋ​ពី​សំណាក់ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​។​

​លោក​បណ្ឌិត រ៉ូ​ស ម៉ាន​សះ​រី ប្រធាន​អង្គការ​មូលនិធិ​អាស៊ាន​ដើម្បី​ការអប់រំ និង​អភិវឌ្ឍ​ប្រចាំ​នៅ​កម្ពុជា​បានឲ្យដឹងថា អង្គការ​មូលនិធិ​អាស៊ាន​ដើម្បី​ការអប់រំ​និង​អភិវឌ្ឍ តែង​បាន​ចូលរួមចំណែក ធ្វើ​សកម្មភាព​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ជួយ​ដល់​ប្រជាពលរដ្ឋ​មិន​ប្រកាន់​និន្នាការ​នយោបាយ​និង​សាសនា​អ្វី​ឡើយ ស្ថិត​តាម​សហគមន៍​នានា​ក្នុង​មូលដ្ឋាន​មួយចំនួន​ក្នុង​ប្រទេស​កម្ពុជា​ចាប់តាំងពី​ឆ្នាំ ២០១៤​មកម្ល៉េះ​។ ជាពិសេស​នៅក្នុង​ខេត្ត​កំពត ដោយបាន​ផ្ដោតលើ​សកម្មភាព​សំខាន់ៗ គឺ​ការអប់រំ​លើ​ធនធានមនុស្ស សុខភាព​អនាម័យ​ជនបទ និង​មូលនិធិ​សមធម៌​ក្នុង​សហគមន៍​។​ជាក់ស្ដែង​កម្មវិធី​ពិនិត្យ និង​ការព្យាបាល​ភ្នែក​ដោយ​ឥតគិតថ្លៃ នៅពេលនេះ​គឺជា​គម្រោង តាមរយៈ​ជំនួយ​មនុស្សធម៌​របស់​ប្រទេស​គុយ​វ៉េ​ត ដែល​មាន​ប្រជាពលរដ្ឋ នឹង​ត្រូវ​មក​ចូលរួម​ទទួល​ការពិនិត្យ​និង​ព្យាបាល មកពី​ខេត្ត ចំនួន​៣ គឺ​ខេត្ត​កែប ខេត្ត​ព្រះសីហនុ និង​ខេត្ត​កំពត សរុប​ចំនួន​ប្រមាណ​១៥០​នាក់​។​

​លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពត​បាន​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដោយ​ចាត់ទុក​សកម្មភាព​កន្ល​ង​មក​របស់​អង្គការ​មូលនិធិ​អាស៊ាន​ដើម្បី​ការអប់រំ​និង​អភិវឌ្ឍ​គឺជា​ការងារ​សង្គម​មួយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​ទាមទារ​ឲ្យមាន​ការចូលរួម​មិនអាច​ខ្វះ​បាន ពិសេស​កិច្ចសហការ​ក្នុង​ការពិនិត្យ​និង​ព្យាបាល​ជំងឺ​ភ្នែក​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​នេះ​គឺជា​កាយវិការ ដ៏​សប្បុរសធម៌​មួយ​បាន​រួមចំណែក​យ៉ាង​ល្អ​ប្រពៃ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​ជាមួយគ្នានេះ លោក​ក៏​បាន​ចាត់ទុក​និង​ប្រៀបប្រដូច​សុខភាព​ភ្នែក​និង​សុខសន្តិភាព របស់​ប្រទេសជាតិ​គឺ​ពិតជា សេចក្ដីត្រូវការ​ដ៏​មាន​សារៈសំខាន់​ដែលជា​បំណងប្រាថ្នា​របស់​ប្រជាពលរដ្ឋ​ទូទៅ​និង​រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី ដែល​តែង​បាន​ខិតខំ​យកចិត្តទុកដាក់​ជា​សំខាន់​។

​ដូច្នេះ​បញ្ហា​សុខភាព​ភ្នែក​បើ​យើង មាន​ជំងឺ​ភ្នែក​មើល​អ្វី​មិន​ឃើញ​ពិតជា​ពិបាក​នឹង​ការរស់នៅ​ឬ​ប្រកប​កិច្ច​ការងា​ផ្សេងៗ​បាន ប៉ុន្តែ​ដូចគ្នានេះដែរ​បើ​បញ្ហា​ប្រទេស​ជាតិ​បើ​ពុំ​មាន​សុខសន្តិភាព ពេញ​បរិបូណ៌​នោះទេ ការរស់នៅ​ឬ​ប្រកបមុខរបរ​រកស៊ី​ផ្សេងៗ​សម្រាប់​ប្រជាពលរដ្ឋ​ក៏​ពិបាក​នោះដែរ​។ បើ​បែប​នេះ មាន​តែ​យើង​ទាំងអស់គ្នា​ត្រូវ​ចូលរួម​ថែរក្សា​សុខភាព​ភ្នែក​ឱ្យបាន​ល្អ​និង​សុខ​សន្តិភាព​ប្រទេស​ជាតិ​ឲ្យបាន​រឹងមាំ ទើប​យើង​ទាំងអស់គ្នា​រស់នៅ​ប្រកប​ដោយ​សុភមង្គល និង​ការអភិវឌ្ឍ​ប្រទេសជាតិ​បាន​កាន់តែ​រីកចម្រើន​។

​ក្នុងឱកាស​នោះ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ ក៏​បាន​ផ្ដាំផ្ញើ​ឱ្យ​ប្រជាពលរដ្ឋ​យើង​រក្សា សុខភាព​ឲ្យបាន​ល្អ​ទាំងអស់​គ្នា​មិនថាតែ​សុខភាព​ភ្នែក ឬ​សុខភាព​ខ្លួនប្រាណ​ឡើយ ពិសេស​រស់នៅ​ប្រកប​ដោយ​អនាម័យ​ហូប​ស្អាត ផឹក​ស្អាត​និង​រស់នៅ​ស្អាត រួម​នឹង​ការគោរព​ច្បាប់​ក​ក្នុង សង្គម​ផង​ដែរ​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.