ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​រដ្ឋមន្ត្រី​កសិកម្ម​៖ បញ្ហា​ខ្វះខាត​ទឹក មិនមែន​ជា​រឿង​លេងសើច​ទេ ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើ ផែន ការ គ្រប់គ្រង​ទឹក ឲ្យបាន​ច្បាស់លាស់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រី ក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទ បាន​គូសបញ្ជាក់ថា បញ្ហា​ខ្វះខាត​ទឹក មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ហើយ​ឯកឧត្តម​បាន​ស្នើ​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ត្រូវតែ​ធ្វើ​ផែនការ​គ្រប់គ្រង​ទឹក ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ខ្វះខាត​ទឹក​នៅ​ចំពោះមុខ និង​ពង្រីក​ផែនការ​ឲ្យបាន​ច្បាស់លាស់ នាពេលខាងមុខ​។​

​ឯកឧត្តម វេង សាខុន ក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​ក្នុងស្រុក​មួយ (rfi) កាលពី​ចុង​សប្តាហ៍​នេះ បាន​លើកឡើង​ថា​៖ «​ខ្ញុំ​មាន​ការបារម្ភ នេះ​ទើបតែ​សប្តាហ៍​ទី​មួយ​ឈាន​ចូល​សប្តាហ៍​ទី​ពីរ​នៃ​ខែ​មករា​តែ​ប៉ុណ្ណោះ យើង​អាច​ប្រឈម​នឹង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត ជាពិសេស​គឺ​ខែ​មេសា ដែល​ជា​ខែ​មួយ​ក្តៅ ហើយ​អាច​នឹង​ប្រឈម​បញ្ហា​ធ្ងន់ធ្ងរ​ជាង​នេះ​នា​ពេលខាងមុខ ប្រសិនបើ​យើង​គ្មាន​ដំណោះស្រាយ ច្បាស់លាស់​ណាមួយ​ដោះស្រាយ​ទឹក​ចំពោះមុខ ហើយ​នឹង​ពង្រីក​ផែនការ ឲ្យបាន​ច្បាស់លាស់​នៅ ពេល ខាងមុខ »​។​

​រដ្ឋ មន្ត្រី ក្រសួង កសិកម្ម​រូបនេះ បាន​សំណូមពរ​ដល់​ក្រសួង​ពាក់ព័ន្ធ​ត្រូវធ្វើ​ការគិតគូរ​ឲ្យបាន​មែ​ន​ទែន​ចំពោះ​បញ្ហា​នេះ ព្រោះ​ឯកឧត្តម​យល់ថា បញ្ហា​នេះ មិនមែន​ជា​រឿង​លេងសើច​ទេ ពោល​គឺ​ត្រូវ​ការគិតគូរ​ធ្វើ​ផែនការឲ្យ​ច្បាស់លាស់​ក្នុង​ការគ្រប់គ្រ​ងទឹក​។ ឯកឧត្តម​បាន​បន្ថែមទៀតថា​៖ «​បញ្ហា​គ្រោះ​មហន្តរាយ​ស្តីពី​អំពី​ការប្រែប្រួល​អាកាសធាតុ ហើយ​នឹង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​នេះ គឺ​តាម​ការព្យាករណ៍ រហូតដល់​ឆ្នាំ​២០៣០ កសិករ​ម្នាក់​អាច​ត្រូវ​រកចំណូលបាន​ក្នុង​កម្រិត​មួយ​ខ្ទង់ ៤​ពាន់​ដុល្លារ ទៅ​៥​ពាន់​ដុល្លារ កាន់តែ​មាន​តម្រូវការ​ទឹក​ខ្ពស់​ថែម​ទៀត ដូច្នេះ​យើង​ត្រូវ​ត្រៀម​ខ្លួន​ជាស្រេច​ពី​ពេលនេះ​ទៅ ថា​មួយឆ្នាំៗ​យើង​ត្រូវធ្វើ​អ្វីខ្លះ ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​ក្នុង​ការហូបចុក ក៏ដូចជា​ការងារ​បង្ក​បង្កើន​ផល និង​ចិញ្ចឹម សត្វ​នាពេលខាងមុខ​ផង​»​។​

​សូមបញ្ជាក់​ថា គិត​ត្រឹម​សប្តាហ៍ ទី ពីរ នៃ ខែ មករា ឆ្នាំ​២០២០ នេះ យ៉ាង ហោច ណា​ស់មាន ខេត្ត ចំនួន ពីរ នៃ ប្រទេស កម្ពុជា គឺ ខេត្ត បន្ទាយ មានជ័យ និង ខេត្ត​កោះកុង ត្រូវ បាន គេ រាយការណ៍ ថា កំពុង ប្រឈម នឹង ការ ខ្វះខាត ទឹក ប្រើ ប្រា​ស់ និង ទឹក សម្រាប់ ស្រោច ស្រ​ព ដំណាំ ស្រូវ ប្រាំង របស់ ប្រជាពលរដ្ឋ ។ ភាព​រីង ស្ងួត​នេះ បានធ្វើ ឲ្យ ប្រជាជន ជា ច្រើន ពាន់ គ្រួសារ ខ្វះ ខាត ទឹក ប្រើ ប្រា​ស់ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.