ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

នគរបាល​ការពារ​ព្រំដែន​ចំនួន​ពីរ​វរៈ​ទទួលបាន​អំណោយ​មួយចំនួន​ពី​សាខា​កាកបាទ ក្រហម​កម្ពុជា​ខេត្ត​មណ្ឌលគិរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី ៖ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​មណ្ឌលគិរី ដឹកនាំ​ដោយ ឯ​.​ឧ ស្វាយ សំ​អ៊ាង ប្រធាន​គណៈ​កម្មា ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត និង​លោកឧ​.​ត្រី ទូច យ៉ុន ជា​សមាជិក​គណៈកម្មាធិកា​សាខា​កាក បាទ​ក្រហម​ខេត្ត ព្រមទាំង​សមាជិក​សមាជិការ សាខា កាកបាទ​ក្រហម បាន​ចុះ​ជួប​សំ ណេះ​សំណាល សួរសុខទុក្ខ និង​នាំយក​អំណោយ មួយចំនួន​ដើម្បី​មក​ចែក​ជូន​ដល់​កងកម្លាំង​នៅ​វរ​សេនា​តូច​នគរបាល ការពារ​ព្រំដែន​គោក លេខ​៦២១ និង​៣០៣ ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នៅ​ទីបញ្ជាការ​វរ​សេនា​តូច​នគរបាល ការ ពារ​ព្រំដែន​គោក​លេខ ៦២១ ស្ថិតនៅ​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង កាលពី​ព្រឹក​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​២០១៦​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ លោក ឧ​.​ត្រី ទូច យ៉ុន ជា​សមាជិក​គណៈកម្មាធិកា​រ​សាខា​កាក បាទ​ក្រហម​កម្ពុជា​ខេត្ត និង​ឯកឧត្តម ស្វាយ សំ​អ៊ាង ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទ​ក្រហម កម្ពុជា​ខេត្ត​បាន​មាន​ប្រសា​ន៍​ថា នេះ​ជា​លើក​ទី​០១ សម្រាប់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំ យក​អំណោយ​មាន​គ្រឿងឧបភោគ​-​បរិភោគ​មួយចំនួន​របស់​កាកបាទ​ក្រហម​កម្ពុជា ដើម្បី​ចែក​ជូន​ដល់​វរ សេនា​តូច​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៦២១ និង​៣០៣​នេះ​។

​ឯកឧត្តម​បាន​បញ្ជាក់ថា កន្លងមក ឃើញ​ថា​កងកម្លាំង​ទាំងពីរ​វរ​ការពារ​ព្រំដែន​នេះ បាន​ខិតខំ បំពេញ ភារកិច្ច​បាន​ល្អប្រសើរ ទទឹម​នឹង​នេះ ឯកឧត្តម​បាន​ផ្តាំផ្ញើ ដល់​កងកម្លាំង ទាំងអស់​ត្រូវ​ខិតខំ​មើល​ច្បាប់ និង​សេចក្តីណែនាំ​នានា ដើម្បី​តួនាទី​ភារ កិច្ច​របស់​កងទ័ព ក្នុង​ការថែរក្សា​ការពារ​ព្រំដែន​ឲ្យបាន​ល្អ ត្រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង និង​សហការ កំលាំង​ទាំងអស់​តាម​បន្ទាត់​ព្រំដែន ហើយ​បើ​មាន សភាពការណ៍​អ្វី​មិន​ស្រួល ត្រូវ​រាយការណ៍​ជាបន្ទាន់​ជូន ថ្នាក់លើ  ជាពិសេស​បទល្មើស​ព្រៃឈើ និង​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ពី​សំណាក់​ប្រជាពលរដ្ឋ​នៃ​ប្រទេស ជិតខាង​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះ​ផង​ដែរ ឯកឧត្តម​បាន​ធ្វើ​ការផ្សព្វផ្សាយ​ពី​ច្បាប់​ចរាចរណ៍​ថ្មី ដែល​រដ្ឋាភិបាល បានអនុម័ត ដើម្បី​អោយ​ប្រជាពលរដ្ឋ​យល់ដឹង​ពី​សុវត្ថិភាព​ពេល​ធ្វើដំណើរ ជាពិសេស អ្នកបើកបរ​ត្រូវ​ពាក់ មួកសុវត្ថិភាព ប័ណ្ឌបើកបរ និង​ចេះ​គោរព​ច្បាប់​ទាំងអស់គ្នា ជាពិសេស មន្ត្រីនគរបាល​ដែល​អនុវត្ត​ច្បាប់ ត្រូវធ្វើ​ជា​គំរូ​សម្រាប់​អនុវត្ត​ច្បាប់ ដើម្បី​អោយ​ប្រជាពលរដ្ឋ​មាន​ទំនុកចិត្ត​អំពី​ការអនុវត្ត​ច្បាប់​ចរាចរណ៍ និង​មាន​ទំនុកចិត្ត​អំពី​ការកែទម្រង់​ច្បាប់​ច​រា​រណ៍​ថ្មី របស់​រាជរដ្ឋាភិបាល​ដែល​បាន​អោយ​អនុវត្តន៍​ចាប់ពី​ថ្ងៃ ទី​០១ ខែ​មករា ឆ្នាំ​២០១៦​កន្លងមក​ថ្មីៗ​នេះ​។​

​ក្នុង​ពិធី​សំណេះសំណាល​នោះ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​នាំយក​អំណោយ​មួយចំនួន ចែកជូន​ដល់​កងកម្លាំង​វរ​ការពារ​ព្រំដែន​ទាំងពីរ ក្នុងនោះ​មាន​៖ មី ៣០​កេះ និង​ថ្នាំពេទ្យ​ចំនួន​៥​កេះ ដោយ ឡែក​អំណោយ​របស់​ស្នងការ​នគរបាល​ខេត្ត អង្ករ​ចំនួន​២​តោន ប៊ីចេង​០៤​កេះ ត្រីងៀត ៦០​គីឡូក្រាម និង​ត្រីខកំប៉ុង​ចំនួន ១០​កេស​ផងដែរ​៕
​ដោយ ៖ គឹម ចំរើន​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.