ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការ​!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២០ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ជូន​ជនសង្ស័យ ០១​នាក់ ទៅ​តុលាការ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់ ពាក់ព័ន្ធ​ករណី រំលោភ​ទំនុកចិត្ត​។ នេះ​យោងតាម​ហ្វេ​សប៊ុក​ផ្លូវកា​ររបស់​កងរា​ជ​អាវុធហត្ថ រាជធានី​ភ្នំពេញ​។​

​ជនសង្ស័យ​ឈ្មោះ ឃិន ឆាយ ភេទ​ប្រុស អាយុ ៣០​ឆ្នាំ ត្រូវបាន​កម្លាំង​មូល ដ្ឋា​ន​អាវុធហត្ថ​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន កាលពី​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​០៧:១០​នាទី នៅ​ចំណុច​ក្រុមហ៊ុន ជេ​វ៉ាយ​អេស៊ី ផ្លូវ​១៩៨៤ ភូមិ​ភ្នំពេញ​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ក្រោយ​ពី​ពី​រូបគេ​ត្រូវ​បាន​ម្ចាស់​ក្រុមហ៊ុន​ដាក់​ពាក្យបណ្តឹង​។​

​ក្រោយពេល​ឃាត់ខ្លួន​បាន ជនសង្ស័យ ខាងលើ បាន​សារភាព​ឲ្យដឹងថា រូបគេ​បាន​ចូល​មក​បំរើ​ការងារ នៅ​ក្រុមហ៊ុន ជេ​វ៉ាយ​អេស៊ី កាល​អំឡុង​ឆ្នាំ​២០១៣ ដោយ​មាន​តួនាទី​ជា​អ្នកគ្រប់គ្រង​ជាង ម៉ាស៊ីនត្រជាក់ និង​ទទួលបាន​ប្រាក់ខែ ៤០០​ដុល្លា​អាមេរិក ក្នុង​១ ខែ​។ រហូត​ដល់​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០១៨ រូបគេ​បាន​ទៅ​ដំឡើង ម៉ាស៊ីនត្រជាក់​ជូន​អតិថិជន​ជា​បន្តបន្ទាប់​រហូត តែ​រូបគេ​ពុំ​ដែល​ប្រគល់​ប្រាក់​ឲ្យ​ក្រុមហ៊ុន ក្រោយពេល​អតិថិជន​បង់​ប្រាក់​ឲ្យ​ថ្លៃ​ដំឡើង​ម៉ាស៊ីនត្រជាក់ និង​ថ្លៃ​ជួស​ជុស​នោះទេ គឺ​រូបគេ​បាន​យក​ទៅ​ចាយវាយ​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន សរុប​ជា​ទឹកប្រាក់ ៣៣៣០​ដុល្លារ​អាមេរិក ដោយ​មាន​ការខាតបង់​ច្រើន ខាង​ក្រុមហ៊ុន បាន​ហៅ​រូប​គេ​មក​សាកសួរ​ទើប​ដឹង​រឿង ក៏​បាន​ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌ សែន​សុខ មកឃាត់​រូបគេ​តែម្តង​។​

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.