ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​លោក ជាវ តា​យ អញ្ជើញ​ពិនិត្យ​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ១​រោច ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​១០ ខែ​មករា ឆ្នាំ​២០២០ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ពិនិត្យ​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​។

​សមាសភាព​អញ្ជើញ​ចូលរួម​មាន​៖ អភិបាលរង​ខេត្ត លោក លោកស្រី​នាយក នាយករង​រដ្ឋបាលខេត្ត លោក​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​កំពត​។​

​ក្នុងឱកាស​ចុះ​ពិនិត្យ​នេះដែរ លោក ជាវ តា​យ អភិបាលខេត្ត ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត ដែល​បាន​ខិតខំ​ក្នុង​ការបម្រើ​សេវា​រដ្ឋបាល​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បាន​ល្អប្រសើរ ស្រប​ទៅតាម​នីតិវិធី​កំណត់ ទោះបី​នៅ​មាន​បញ្ហា​មួយចំនួន​ធ្វើឲ្យមាន​ការកកស្ទះ​ក៏ដោយ ហើយ​លោក​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ច្រកចេញចូល​តែមួយ ត្រូវ​ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត ដើម្បី​អនុវត្ត​ការងារ​បម្រើ​ផ្នែក​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន រហ័ស​ទាន់​ចិត្ត និង​មាន​ជំនឿ​ចិត្ត​។

​ជាមួយនេះ លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ណែនាំ​ដល់​មន្ត្រី​ជំនាញ​ទាំងអស់ ត្រូវ​អនុវត្ត​តួនាទី​ភារកិច្ច ប្រកបដោយ​ការទទួលខុសត្រូវ និង​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការបម្រើ​សេវា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យបាន​ទាន់​ពេលវេលា ហើយ​ការងារ​ផ្តល់​សេវា​នេះ ត្រូវ​អនុវត្ត​ដោយ​ភាពស្មោះត្រង់ មាន​តម្លាភាព និង​មាន​ប្រសិទ្ធភាព​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.