ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​សម្ដេច​ក្រឡាហោម ស ខេង អនុញ្ញាត​ឲ្យ​ប្រតិភូ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​មហាផ្ទៃ នៅ​រសៀល​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២០​នេះ បានអនុញ្ញាត​ឲ្យ​ប្រតិភូ សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) ចូលជួប​សម្ដែង​ការគួរសម នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ​។​

​ប្រតិភូ​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ដឹកនាំ​ដោយ​លោក ហ៊ុយ វណ្ណៈ ជា​ប្រធាន និង​មាន​សមាជិក ចំនួន​៣៣​នាក់ ចូលរួម​ផង​ដែរ​។​

​ក្នុងឱកាស​នោះ លោក ហ៊ុយ វណ្ណៈ បាន​ជម្រាបជូន​សម្ដេច​ក្រឡាហោម ស ខេង អំពី​ភាព​រីកចម្រើន​របស់ ស​.​ស​.​ស​.​ក ក្នុង​រយៈពេល​មួយ​អាណត្តិ​កន្លង​ទៅ និង​វឌ្ឍន៍ភាព​ថ្មីៗ​មួយចំនួន​ទៀត​ផងដែរ​។ លោក ហ៊ុយ វណ្ណៈ បាន​ស្នើសុំ​សម្ដេច​ក្រឡាហោម ស ខេង នូវ​សម្ភារ​ការិយាល័យ​មួយចំនួន សម្រាប់​បម្រើ​ការងារ​ឲ្យ​ប្រចាំថ្ងៃ​។​

​ជា​ការឆ្លើយតប សម្ដេច​ក្រឡាហោម ស ខេង បាន​អរគុណ​ដល់​សហភាព​ស​ហ​ព័ន្ធ​អ្នកសារព័ត៌មាន សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង និង​បាន​ឧបត្ថម្ភ សម្ភារ​ការិយាល័យ​រួម​មាន កុំព្យូទ័រ​, ព្រីន​ធ័​រ និង​សម្ភារ​មួយចំនួនទៀត ដើម្បី​បម្រើឲ្យ​ការងារ​ប្រចាំថ្ងៃ របស់ ស​.​ស​.​ស​.​ក ដែល​គិត​ជា​ទឹកប្រាក់ ជិត​៣​ម៉ឺន​ដុល្លារ​។ បន្ថែម​ពី​នេះ សម្ដេច​ក្រឡាហោម ស ខេង ក៏​បាន​សន្យា​បន្ដ​ឧបត្ថម្ភ ថវិកា​ប្រចាំខែ​ក្នុង​មួយ​ខែ ៥​លាន​រៀល ដូច​អាណត្តិ​កន្លងទៅ​ផង​ដែរ​។​

​សូមបញ្ជាក់​ថា សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ត្រូវបាន​បង្កើតឡើង​ដោយ ការ​រួមដៃគ្នា​រវាង​អ្នកកាសែត និង​អតីត​អ្នកកាសែត ដែល​មាន​បទពិសោធន៍ បំរើ​ការងារ​នៅ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​ផ្សេងៗ​គ្នា ដូចជា​វិទ្យុ ទូរទស្សន៍ កាសែត​បោះពុម្ព និង​កាសែត​អន​ឡាញ (Online) ដែល​មាន​មូលដ្ឋាន នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ចាប់បដិសន្ធិ​នៅ​ថ្ងៃទី​៨ ខែ​សីហា ឆ្នាំ​២០១៦ ដោយ​មាន​សមាជិក​ស្ថាបនិក​ដំបូង ២០​រូប ទីប្រឹក្សា ១០​រូប និង​ប្រធាន​គណៈកម្មការ​ចំនួន ៩​រូប សុទ្ធសឹង​ជា​អ្នកដឹកនាំ​ផ្នែក​សារព័ត៌មាន​។​

​លោក ហ៊ុយ វណ្ណៈ បាន​បន្ដ​ជាប់ឆ្នោត​ជា​ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ស​.​ស​.​ស​.​ក​) សម្រាប់​អាណត្តិ​ទី​២ ដោយ​សំឡេង​បោះឆ្នោត ២០ លើ​២០​។ ពិធី​បោះឆ្នោត​នេះ ត្រូវបាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែតុលា ឆ្នាំ​២០១៩ ក្នុង​សមាជ​លើក​ទី​២ អាណត្តិ​ថ្មី ដឹកនាំ​ការងារ​រយៈពេល ៣​ឆ្នាំ បន្ត​ឆ្នាំ​២០១៩-២០២២ នៅ​អគារ​សេរីភាព តំបន់​អភិវឌ្ឍន៍​ថ្មី OCIC ជ្រោយចង្វារ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.