ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​មេ​វរ​:​ការពារ​ព្រំដែន​គោក ៦២១ លោក អ៊ុក ណា​ខៃ ឃុបឃិត​ឱ្យមាន​ជំនួញ​ឈើ​ខុសច្បាប់​ឆ្លងកាត់​ប៉ុស្តិ៍​ឡាំ​ប៉ឹក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​មណ្ឌលគិរី​ ៖ កាលពី​យប់​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥ ត្រូវបាន​ប្រជា​សហគមន៍ ចាប់​ឃាត់ គោយន្ត​កែច្នៃ ដឹកឈើ ២​គ្រឿង នៅត្រង់​ចំណុច​អូរ​បុល ស្ថិតក្នុង​ស្រុក​អូររាំង ជិត​ប៉ុស្តិ៍នគរបាល​ការពារ​ព្រំដែន ឡាំ​ប៉ឹក ក្រោម​ការគ្រប់គ្រង របស់​មេ​វរ​:​ការពារ ព្រំដែន គោក​លេខ​៦២១​។

​ប្រជា​សហគមន៍ បានឱ្យដឹង​ទៀត​ថា ក្រុម​ជនជាតិ​វៀតណាម​ទាំង​នោះ ឆ្លង​មក​ដឹកឈើ​ក្នុង​ដី​ខ្មែរ តាម​ប៉ុស្តិ៍ ឡាំ​ប៉ឹក ដែល​មាន​មុន្ត្រី​ប៉ូលិស​ឈ្មោះ ប្រាក់ ភារម្យ ជា​នាយ​ប៉ុស្តិ៍​នៅ​ទីនោះ ក្រោម​ការគ្រប់គ្រង របស់លោក គេង សុភា​ន់ មេ​វ​រះ​ការពារ​ព្រំដែន លេខ​៦២១​។​

​ប្រជា​សហគមន៍​បាន​បន្តទៀតថា ពួក​ជនជាតិ​វៀតណាម ចូល​ដឹកឈើ​បាន​ដោយ​រលូន ក៏​ដោយសារ​មាន​ការ ជ្រោមជ្រែង​ពី លោក អ៊ុក ណា​ខៃ ជា​មន្ត្រី​យោធា​ផងដែរ​។ សហគមន៍​ទាំង​៧ នៅ​ឃុំ​ប៊ូ​ស្រា ស្រុក​ពេជ្រា​ដា ខេត្ត​មណ្ឌលគិរី បាន​រាយការណ៍ និង​ប្តឹង​មក​អង្គការ​អាដហុក ស្នើសុំ​ឱ្យ​ចុះ​ស៊ើបអង្កេត និង អន្តរាគមន៍​បន្ទាន់ ទៅ​ស្ថាប័ន​តុលាការ ដើម្បី​ស្វែងរក​ចាប់​ជនល្មើស មក​ផ្តន្ទាទោស​។​

​ប្រជា​សហគមន៍​អះអាងថា ជនជាតិ​វៀតណាម​ច្រើន​នាក់ បាន​ចូល​មក​ទឹកដី​ខ្មែរ កាប់​ឈើ​ខុសច្បាប់ កាល​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៥  ​ម៉ោង​ប្រហែល ១១​យប់ ក្នុង​ព្រៃ​សហគមន៍ នៅ​ចំណុច​តំបន់​អូរ​ពុល ស្ថិតក្នុង​ឃុំ​ដាក់​ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។ នៅ​ក្នុង​ប្រត្តិបត្តិការ​នេះ កំលាំង​សហគមន៍ ការពារ​ដី​ព្រៃ ក្នុង​តំបន់​នោះ ធ្វើការ​ឃាត់​បាន គោយន្ត​ដឹក​ឈើ ចំនួន ២​គ្រឿង រណា​យន្ត ៤​គ្រឿង ព្រមទាំង​ម៉ូតូ ១​គ្រឿង ចំណែក​ជន​បង្ក រត់គេចខ្លួន​បាត់ស្រមោល​។​

​សារព័ត៌មាន​យើង​ពុំ​អាច​សុំ​ការបំភ្លឺ​ពី​លោក អ៊ុក ណា​ខៃ មេ​វរ​:​ការពារ​ព្រំដែន​គោក​លេខ​៦២១ បាន​នោះ​ទេ ព្រោះ​គ្មាន លេខ​ទូរស័ព្ទ ៕

 

wood_621 (2) wood_621 (1)

Filed in: ព័ត៌មាន​សំខាន់ៗ, សូម​ជួយ​ស៊ើប​អង្កេត

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.