ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​មន្ត្រីជាន់ខ្ពស់​សង្គមកិច្ច​៖ កម្ពុជា​សម្រេច​បាន​សមិទ្ធ​ផល​ជាច្រើន លើ​ការការពារ​កុមារ​ពី​អំពើហិង្សា និង​ការរំលោភបំពាន​គ្រប់​ទម្រង់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ប្រទេស​កម្ពុជា​សម្រេច​បាន​សមិទ្ធផល​ជាច្រើន ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​រកា​រពារ​កុមារ​ពី​អំពើ​ហិង្សា និង​ការរំលោភបំពាន​គ្រប់​ទម្រង់​។ ទោះបីជា​ប្រទេស​កម្ពុជា សម្រេច​បាន​សមិទ្ធផល​ល្អ​យ៉ាងណាក្តី​ក៏​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​មួយចំនួន ដូច​ជា​ការពង្រឹង​យន្តការ​អនុវត្ត​ប្រព័ន្ធ​កិច្ចការពារ​កុមារ ការកសាង​សមត្ថភាព និង​ធនធាន​ហិរញ្ញវត្ថុ ចាំបាច់​សម្រាប់​បង្កើន ប្រសិទ្ធភាព​នៃ​ការពារ​កុមារ​។ នេះ​ជា​ការលើកឡើង​របស់ លោក នឹម ថូត រដ្ឋលេខាធិការ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា តំណាង​របស់​លោក វង សូ​ត រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​កិច្ចការពារ​កុមារ រៀបចំ​ធ្វើ​នៅ​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០២០ នា​សណ្ឋាគារ​សាន់វេ រាជធានី​ភ្នំពេញ​។​

​បន្ថែម​ពីលើ​នេះ​លោក នឹម ថូត បានឲ្យដឹងថា ដើម្បី​ដោះស្រាយ​អំពើហិង្សា ការរើសអើង និង​ការរំលោភបំពាន​កុមារ​គ្រប់​រូបភាព ស្រប​ទៅតាម​បទដ្ឋាន​ជាតិ ដែលមាន និង​កំពុង​ដាក់ឱ្យអនុវត្ត​ជា​ធរមាន រួម​ទាំង​អនុសញ្ញា​របស់​អង្គការសហប្រជាជាតិ​ស្តីពី សិទ្ធិ​កុមារ ឱ្យមាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​នោះ ទាមទារ​ឱ្យមាន​ការចូលរួម​ពី​គ្រប់​ក្រសួង ស្ថាប័ន អង្គការ​ជាតិ អន្តរជាតិ និង​ដៃគូ​ពាក់ព័ន្ធ ទាំងអស់​។​

​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្តីពី ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​វិស័យ​កិច្ចការពារ​កុមារ នា​ថ្ងៃនេះ រៀបចំឡើង​ដោយ​មាន​កិច្ចសហការ រវាង​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ជាមួយ​ក្រសួង​មហាផ្ទៃ និង​មាន​ការឧបត្ថម្ភ​គាំទ្រ​ដោយ​មូលនិធិ​សហប្រជាជាតិ​ដើម្បី​កុមារ (​យូ​នី​សេ​ហ្វ​) ក្នុង​គោលបំណង​ដើម្បី​ប្រមូល​ធាតុ​ចូល​ពី​អ្នកពាក់ព័ន្ធ​ដើម្បី​កសាង​ផែនការ​យុទ្ធសាស្ត្រ​វិស័យ កិច្ចការពារ​កុមារ ដែល​មាន​លក្ខណៈ​ជួយ​បំពេញបន្ថែម​នូវ​គុណ​តម្លៃ​របស់​ផែនការ តាម​វិស័យ​នានា តាមរយៈ​ការប្រមូលផ្តុំ​រាល់​អាទិភាព​សំខាន់ៗ​ចូលក្នុង​ផែនការ​រួម​មួយ​ហើយ​បញ្ចូល​ធាតុ​ផ្សំ​សំខាន់ៗ ពី​ផែនការ​តាម​វិស័យ និង​ពង្រឹង​ការបំពេញ​ការងារ​តាមរយៈ​ការបង្កើន​សង្គត​ភាព និង​ការបំពេញ​ឱ្យ​គ្នា​ទៅវិញទៅមក​នៃ​កិច្ច​អន្តរាគមន៍ ដើម្បី​គាំទ្រ​ដល់​ក្របខ័ណ្ឌ​ការងារ​រួម​ស្តីពី​កិច្ចការពារ​កុមារ​។​

​គួរបញ្ជាក់​ថា រាជរដ្ឋាភិបាល​មាន​ការប្តេជ្ញា​ចិត្ត​ខ្ពស់ និង​បាន​យ៉ាង​ម៉ឺងម៉ាត់ ក្នុង​ការអនុវត្ត​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥ គឺ​ធ្វើ​យ៉ាងណា​ប្រែកាយ​ឋានៈ​របស់​កម្ពុជា ឱ្យទៅជា ប្រទេស​មា​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ទៅ​ជា​ប្រទេស​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ដូច្នេះ ការអភិវឌ្ឍ​ប្រពន្ធ គាំពារ​សង្គម គឺជា​ការកសាង​គាំពារ​សង្គម​ប្រកបដោយ​បរិយាប័​ន ប្រសិទ្ធភាព និង​ចីរភាព​ហិរញ្ញវត្ថុ ដែល​ជា​ឧបករណ៍​បម្រើ​ដល់​ការកាត់បន្ថយ និង​ទប់ស្កាត់​ភាពក្រីក្រ ភាព​ងាយ​រងគ្រោះ និង​វិសមភាព ហើយ​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​គាំពារ​ធនធានមនុស្ស​កា​ន់​តែ​ទូលំទូលាយ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​។ គោលនយោបាយ​នេះ នឹង​ធ្វើឱ្យ​មាន​​ប្រព័ន្ធ​សុវត្ថិភាព​សង្គម និង​ជំនួយ​សង្គម​កាន់តែខ្លាំង ក្នុង​ការជួយ​ដល់​ជនក្រីក្រ ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ គ្រប់​ប្រភេទ​ក្នុងសង្គម ជា​ពិសេស​កុមារ​កំព្រា និង​ជន​ងាយ​រងគ្រោះ ជន​ចាស់ជរា ជនពិការ អតីត​មន្ត្រីរាជការ​ស៊ីវិល និង​អតីតយុទ្ធជន​ជាដើម​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.