ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​យល់ដឹង​ផ្នែក​ច្បាប់​៖ ការឃាត់ខ្លួន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ជាទូទៅ​មនុស្ស​គ្រប់រូប​កើត​មក​មាន​សិទ្ធិសេរីភាព និង​សន្តិសុខ​ផ្ទាល់ខ្លួន​ដោយ​គ្មាន​បុគ្គល​ណា​ម្នាក់​អាច​ធ្វើ​ការដកហូត​សិទ្ធិសេរីភាព​ទាំងនោះ ឬ​បំពារបំពាន​លើ​រូបរាងកាយ ដោយ​ធ្វើ​ការឃាត់ខ្លួន ឬ​ចាប់ខ្លួន​តាម​ទំនើងចិត្ត​បានឡើយ​។ ប៉ុន្តែ​ក្នុង​ករណី​ជន​ណា​បាន​ប្រព្រឹត្ត​អំពី​ដែល​ក្រម​ព្រហ្មទណ្ឌ​បាន​បញ្ញត្តិ​ថា​ជា​បទល្មើស​ព្រហ្មទណ្ឌ នោះ​បុគ្គល​ដែល​ទទួលបាន​គុណសម្បត្តិ​ជា​មន្ត្រី​នគរបាល​យុត្តិធម៌ អាច​ធ្វើ​ការឃាត់ខ្លួន​តា​ម​កំណត់​ច្បាប់ ដើម្បី​ធ្វើ​ការសាកសួរ​ថា​តើ​ជន​នោះ​បាន​ប្រព្រឹត្ត​បទល្មើស ឬ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការប្រព្រឹត្ត​បទល្មើស​ដែររឺទេ ។​

​ដូច្នេះ​សម្រាប់​កម្មវិធី​យល់ដឹង​ផ្នែក​ច្បាប់​ក្នុង​សប្តាហ៍​នេះ​អង្គភាព​ព័ត៌មាន សហការ​ជាមួយ ក្រុម​មេធាវី​កម្ពុជា​សហប្រតិបត្តិការ​អន្តរជាតិ សូម​លើកយក​ប្រធានបទ​ស្ដី​ពី «​ការឃាត់ខ្លួន​» មក​បង្ហាញ​ជូន​បងប្អូន​ប្រជាពលរដ្ឋ សិស្ស និស្សិត​ដូចតទៅ​៖

​មន្ត្រីនគរបាល​យុត្តិធម៌​អាច​ធ្វើ​ការឃាត់ខ្លួន​ក្នុងករណី​បទល្មើស​ជាក់ស្តែង និង​ការស៊ើបអង្កេត​បឋម ករណី​នេះ​គឺជា​វិធាន​បង្ខិតបង្ខំ​ដែល​ច្បាប់​បាន​កំណត់​។ ហេតុដូច្នេះ ដើម្បី​ឆ្លើយតប​ទៅ​នឹង​ភាពចាំបាច់​នៃ​ការស៊ើបអង្កេត មន្ត្រីនគរបាល​យុត្តិធម៌​ជា​អាជ្ញាធរ​មាន​អំណាច​ក្នុង​ការសម្រេច​ឃាត់ខ្លួន​បុគ្គល​ណា​ម្នាក់ ឬ​ច្រើន ដែល​ត្រូវបាន​សង្ស័យថា​បាន​ចូលរួម​ប្រព្រឹត្ត​បទល្មើស ហើយក៏​អាច​ឃាត់ខ្លួន​រាល់​បុគ្គល​ដទៃ​ទៀត​ដែល​អាច​ផ្ដល់​ព័ត៌មាន​ស្ដីអំពី​រឿងហេតុ​បាន​ផងដែរ ប្រសិនបើ​បុគ្គល​ទាំងនោះ​ប្រកែក​មិន​ព្រម​ផ្ដល់ព័ត៌មាន ដោយមាន​ការយល់ព្រម​ជា​លាយលក្ខណ៍អក្សរ​ពី​ព្រះរាជអាជ្ញា​ទើប​អាច​ធ្វើ​ការឃាត់ខ្លួន​បាន​។​

​ការឃាត់ខ្លួន​ត្រូវបាន​ធ្វើឡើង ដើម្បី​ទទួលបាន​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​ពី​បុគ្គល​ដែល​ត្រូវបាន​មន្ត្រីនគរបាល​យុត្តិធម៌​ឃាត់ខ្លួន​នោះ​។ ក្នុងករណី​បទឧក្រិដ្ឋ ឬ​បទ​មជ្ឃឹម​ជាក់ស្តែង គ្រប់​បុគ្គល​ទាំងអស់​មាន​សិទ្ធិ​ចាប់ខ្លួន​ជនល្មើស ហើយ​ប្រគល់​ជូន​មន្ត្រីនគរបាល​យុត្តិធម៌​ដែល​នៅ​ជិត​បំផុត​ដើម្បី​ធ្វើ​ការឃាត់ខ្លួន ដោយ​មាន​កំណត់ហេតុ​ឃាត់ខ្លួន និង​ប្រាប់​ជនល្មើស​ឲ្យបាន​ដឹង​ពី​មូលហេតុ​នៃ​ការឃាត់ខ្លួន ។​ផ្ទុយទៅវិញ ប្រសិន​បើ​ជន​ទាំងនោះ​ធ្វើ​ការចាប់ខ្លួន​ជនល្មើស ដោយ​មិន​បាន​បញ្ជូន​ជនល្មើស​ទៅ​មន្ត្រីនគរបាល​យុត្តិធម៌​ដើម្បី​ធ្វើ​ការឃាត់ខ្លួន ឬ​ប្រើ​អំពើហិង្សា​ទៅលើ​ជនល្មើស នោះ​ជន​បង្ក​និង​ត្រូវ​ទទួលទោស​ព្រហ្មទណ្ឌ​តាម​កម្រិត​នៃ​អំពើ​របស់​ខ្លួន ។​

​យោងតាម​មាត្រា​៩៦​នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ នៅពេលដែល​មាន​ការ​ឃាត់​ខ្លួន​បុគ្គល​ណា​ម្នាក់ នគរបាល​យុត្តិធម៌​ត្រូវ​រាយការណ៍​ភ្លាម​ជូន​ទៅ​ព្រះរាជអាជ្ញា ព្រមទាំង​ត្រូវ​បញ្ជូន​គ្រប់​ភស្តុតាង​ទាំងអស់​ដែល​នាំឲ្យ​មាន​ការឃាត់ខ្លួន​នោះ​ផង​ដែរ​។ ដូចនេះ​នៅពេល​មាន​ការឃាត់ខ្លួន ថិរវេលា​នៃ​ការឃាត់ខ្លួន​ត្រូវបាន​កំណត់​ដូចខាងក្រោម​៖

១៖ ករណី​ឃាត់ខ្លួន​នីតិ​ជន ការឃាត់ខ្លួន​មាន​រយៈពេល​៤៨ ម៉ោង ត្រូវ​គិត​ចាប់ពី​ម៉ោង​ដែល​សាមីខ្លួន​មក​ដល់​អង្គភាព​នគរ​បាល ឬ​កងរាជអាវុធហត្ថ ។ ប៉ុន្តែ​បើ​ក្នុងករណី​បទឧក្រិដ្ឋ ដែល​មាន​តម្រុយ​ពិរុទ្ធភាព​លើ​បុគ្គល​ដែល​ត្រូវបាន​ឃាត់ខ្លួន មន្ត្រីនគរបាល​យុត្ត​ធម៌​អាច​ពន្យារពេល​ឃាត់ខ្លួន​បាន ២៤ ម៉ោង​ទៀត​ក្នុង​ករណី​ចាំបាច់​អាច​នាំ​ឲ្យ​ការស៊ើបអង្កេត​ប្រព្រឹត្តទៅ​បាន​ល្អ​។ ម្យ៉ាងវិញទៀត​ការសម្រេច​ពន្យារ​នេះ​ត្រូវ​ស្នើសុំ​ទៅ​ព្រះរាជអាជ្ញា​ជាមុនសិន ហើយ​មិន​អាច​លើសពី​២៤​ម៉ោង​ទៀតឡើយ ដោយ​មិន​គិត​ពី​ថិរវេលា​ចាំបាច់​ក្នុង​ការដឹកជញ្ជូន ។ ចំពោះ​អនីតិជន​ការពន្យារពេល​ឃាត់ខ្លួន​ពុំ​អាច​ធ្វើឡើង​បានឡើយ ។​

២៖ ករណី​ឃាត់ខ្លួន​អនីតិជន ការសម្រេច​ឃាត់ខ្លួន​ត្រូវបាន​កំណត់​ថិរវេលា​ដូចខាងក្រោម​៖

* ចំពោះ​អនីតិជន​ដែល​មាន​អាយុ ១៤ ឆ្នាំ ដល់​ក្រោម​១៦ ឆ្នាំ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ មិន​អាច​ត្រូវបាន​គេ​ឃាត់​លើស​ពី​រយៈពេល ៣៦ ម៉ោង​ឡើយ ។​

* ចំពោះ​អនីតិជន​ដែល​មាន​អាយុ ១៦ ឆ្នាំ ដល់​ក្រោម​១៨ ឆ្នាំ ដែល​ប្រព្រឹត្ត​បទឧក្រិដ្ឋ មិន​អាច​ត្រូវបាន​គេ​ឃាត់​លើស​ពី​រយៈពេល ៤៨ ម៉ោង​ឡើយ ។​

* ចំពោះ​អនីតិជន​ដែល​មាន​អាយុ ១៤ ឆ្នាំ ដល់​ក្រោម​១៦ ឆ្នាំ ដែល​ប្រព្រឹត្ត​បទ​មជ្ឃិម មិន​អាច​ត្រូវបាន​គេ​ឃាត់​លើស​ពី​រយៈពេល ២៤ ម៉ោង​ឡើយ​។​

* ចំពោះ​អនីតិជន​ដែល​មាន​អាយុ ១៦ ឆ្នាំ ដល់​ក្រោម​១៨ ឆ្នាំ ដែល​ប្រព្រឹត្ត​បទ​មជ្ឃិម មិន​អាច​ត្រូវបាន​គេ​ឃាត់​លើស​ពី​រយៈពេល ៣៦ ម៉ោង​ឡើយ ។​

* ចំពោះ​អនីតិជន​ដែល​មាន​អាយុ​ក្រោម​១៤ ឆ្នាំ ពុំ​អាច​ត្រូវបាន​គេ​ឃាត់​ខ្លួន​ឡើយ ។​

​ប្រសិនបើ​ផុត​រយៈពេល​នៃ​ការឃាត់ខ្លួន​ដែល​ច្បាប់​បានអនុញ្ញាត​នេះ បុគ្គល​ដែល​ត្រូវបាន​គេ​ឃាត់​ខ្លួន​អាច​ត្រូវបាន​គេ​ដោះ​លែងឲ្យ​មាន​សេរីភាព​ឡើងវិញ ឬ​បញ្ជូន​ខ្លួន​ទៅ​ព្រះរាជអាជ្ញា ។​

​ជន​ដែល​បាន​ឃាត់ខ្លួន​អាច​មាន​សិទ្ធិ​ជំនួយ​ពី​មេធាវី រឺ​បុគ្គល​ណា​ម្នាក់​ដែល​ខ្លួន​ជ្រើសរើស លើកលែង​តែ​ជន​ទាក់ទិន​ក្នុង​រឿង​ជាមួយ​គ្នា រយៈពេល​២៤ ម៉ោង​កន្លងផុត​ទៅ​តាំងពី​ពេល​ឃាត់ខ្លួន និង​សិទ្ធិ​ជំនួយ​ពី​គ្រូពេទ្យ ប្រសិនបើជា​ជន​បរទេស​អាច​មាន​អ្នកបកប្រែ​ពេលធ្វើ​កំណត់ហេតុ​ផងដែរ ។​

​សរុបមក ការឃាត់ខ្លួន​ត្រូវធ្វើឡើង​តាម​នីតិវិធី​ច្បាប់​ដែល​បាន​បញ្ញត្តិ និង គោរពរ​តាម​ថិរវេលា​នៃ​ការឃាត់ខ្លួន ប្រសិនបើ​ការឃាត់ខ្លួន​ពុំ​ធ្វើ​តាម​លក្ខខណ្ឌ​ដែល​បាន​ចែង​ទេនោះ ការឃាត់ខ្លួន​និង​ត្រូវ​ទុកជាមោឃៈ​។​

​រៀបរៀង​ដោយ​៖ កញ្ញា​មេធាវី ទ្រី ស្រី​លក្ខ័ណ និង​លោក ឡេង ពុទ្ធិ​តារា

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.