ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

​រដ្ឋបាល​ខេត្ត​កែប រៀបចំ​ពិធី​បង្សុកូល ឧទ្ទិស​កុសល​ជូន​ដល់​ដួងព្រលឹង​ជនរងគ្រោះ​ដែល​ស្លាប់​ដោយសារ​បាក់​រលំ​អគារ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​រសៀល​ថ្ងៃ​ពុធ ១៤​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៨ ខែ​មករា ឆ្នាំ​២០២០ នេះ រដ្ឋបាល​ខេត្ត​កែប បាន​និមន្ត​ព្រះសង្ឃ​គ្រប់​វត្ត​ទូទាំង​ខេត្ត ប្រារព្វ​ពិធី​បង្សុុកូល ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ដួងព្រលឹង​ជនរងគ្រោះ​បាត់បង់​ជីវិត​ដោយសារ​ឧប្បទ្ទវហេតុ​បាក់​រលំ​អគារ​កម្ពស់ ៦​ជាន់ ដែល​បណ្តាល​ឱ្យ​មនុស្ស​រងគ្រោះ​សរុប​៥៩​នាក់ ក្នុងនោះ​មាន​អ្នកស្លាប់​ចំនួន ៣៦​នាក់ និង​រងរបួស​ធ្ងន់​-​ស្រាល​ចំនួន ២៣​នាក់​។​

​ពិធី​នេះ​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោកស្រី ប៉ែន រិក​សុ​ី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ក្នុងនោះ​ក៏​មាន​ការ​អញ្ជេី​ញ​ចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង ខេត្ត កងកម្លាំង​ទាំង​បី មន្ត្រីរាជការ​គ្រប់​លំដាប់ថ្នាក់ និង​សិស្សានុសិស្ស សរុប ចំនួន ៥០០​នាក់​។​

​សូមជម្រាបថា អគារ​កម្ពស់​៦​ជាន់ ដែល​សាងសង់​បាន​ប្រមាណ​៩០% មាន​ទីតាំង​ស្ថិត​ក្បែរ​វត្ត​សមាធិ ក្នុងភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ត្រូវបាន​បាក់​រលំ​កាលពី​រសៀល​ថ្ងៃ​ទី​០៣ ខែ​មករា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល ដោយ​បាន​ធ្វើឱ្យ​កម្មករ​សំណង់​រងគ្រោះ​ចំនួន​៥៩​នាក់​ជាប់​ក្នុង​គំនរ​ថ្ម​បាក់បែក ក្នុងចំណោម​នោះ​មាន​អ្នករងរបួស​ចំនួន​២៣​នាក់ និង​អ្នកស្លាប់​បាត់បង់​ជីវិត​មាន​រហូត​ដល់​៣៦​នាក់ ក្នុងនោះ​ក៏​មាន​ក្មេងប្រុស ស្រី ចំនួន​៦​នាក់​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.