ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

នាយ​ឧត្តមសេនីយ៍ សៅ សុខា ដឹកនាំ​រៀបចំ​ប្រារព្ធ​ពិធី​អបអរ​ជ័យជម្នះ​៧ មករា នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ស្វាយរៀង ៖ នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នៅ​ព្រឹក​ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​២០១៩​នេះ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​អបអរសាទរ​ខួប ទី​៤១ នៃ​ទិវា​ជ័យជម្នះ ០៧ មករា (០៧ មករា ១៩៧៩-០៧ មករា ២០២០) នៅ​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង​។​

​ក្នុង​ពិធី​នេះ ក៏​មាន​ការ​និមន្ដ និង​អញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ក្រុមការងារ​ខេត្ត ស្រុក ឃុំ មន្ត្រីរាជការ​មន្ទីរ​អង្គភាព​ជុំវិញ​ស្រុក កងកម្លាំងប្រដាប់អាវុធ យុវជន​កាយ​ឬ​ទ្ធិ យុវជន​កាកបាតក្រហម យុវជន​សហភាព​សហ​ព័ន្ធ សិស្ស និ​សិត្ស ព្រះសង្ឃ និង​ប្រជាពលរដ្ឋ​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ថ្លែង​ក្នុង​ឱកាស​នោះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់​ថា ទិវា​ជ័យជម្នះ ថ្ងៃទី​០៧ ខែ​មករា ឆ្នាំ​១៩៧៩ គឺជា​សច្ចភាព នៃ​ជ័យជម្នះ​របស់​កងទ័ព​តស៊ូ ក្រោម​ការដឹកនាំ​ដោយ​សម្ដេច ជា ស៊ីម​, សម្ដេច​តេជោ ហ៊ុន សែន និង​សម្ដេច​ពញា​ចក្រី ហេង សំរិន ក្នុងការ​រំដោះប្រជាជន​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត ដឹកនាំ​រយៈពេល​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ដែល​បាន​សម្លាប់​ជាតិ​សាសន៍​ឯង យ៉ាង​រង្គាល​ព្រៃផ្សៃ​បំផុត មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិសាស្ត្រ​ពិភពលោក​។​

​លោក សៅ សុខា បាន​អះអាង​ទៀតថា ៧ មករា គឺជា​កំណើត​ទី​២ នៃ​ពលរដ្ឋ​ខ្មែរ និង​ជា​ដើម​កំណើត​នៃ​សន្តិភាព​ពិតប្រាកដ សម្រាប់​កម្ពុជា​ទាំងមូល​។ ដូច្នេះ​បងប្អូន​ជនរួមជាតិ ត្រូវ​អរគុណ​សន្តិភាព ចូលរួម​ថែរក្សា ការពារ​សន្តិភាព សម្រាប់​ប្រទេសជាតិ​យើងទាំងអស់គ្នា​។​

​លើសពីនេះ នាយ​ឧត្តមសេនីយ៍ សៅ សុខា បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ សូម​រក្សា​នូវ​ប្រពៃណី សាមគ្គីភាព ឯកភាព​ជា ក្រោម​ដំបូល​នៃ​សុខសន្តិភាព និង​សូមឲ្យ​បងប្អូន​ប្រជាកសិករ ខិតខំ​ដាំ​បន្លែ​ដែល​គ្មាន​ជាតិគីមី ដើម្បី​ផ្គត់ផ្គង់​ដល់​ទីផ្សារ​ក្នុង​ខេត្ត និង​ក្រៅ​ខេត្ត​៕
​ដោយ ហុក វិបុល​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.