ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សាហាវ​ឃោរឃៅ បំផុត​មេ​ប៉េអឹម​ខេត្តបន្ទាយមានជ័យ គ្រាន់​តែ​រឿង​ទំនាស់​ដីធ្លី ចាប់​ប្រជាពលរដ្ឋ 5 នាក់​ដាក់​ឃុំ​ឃាំង​ធ្វើ​ទារុណកម្ម​រហូត​ដល់​ស្លា​ប់ម្នាក់​ចោទថា សប្បាយ​ឆ្លង​ឆ្នាំ​ថ្មី​ដួល​បោក​ក្បាល​ស្លាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ​៖ ក្រោយពី​ក្រុម​អាជ្ញាធរ​បង្ក្រាប​ទៅលើ​ប្រជាពលរដ្ឋ ដែល​មក​ទាមទារ​រក​យុត្តិធម៌ នៅខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ លុះ​ក្រោយមក ក៏​មាន​កម្លាំង​ប៉េអឹម​ខេត្ត​ចាប់ ពួកគាត់​ចំនួន​៥​នាក់​ដាក់​រថយន្ត បញ្ជូន​ទៅ​ពន្ធនាគារ​ខេត្ត បាន​ធ្វើ​ទារុណកម្ម​យ៉ាង​សាហាវឃោឃៅ​បំផុត់ ត្រឹម​៦​ថ្ងៃ គឺ​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ ឆ្នាំ​២០១៩ រហូតមកដល់​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០២០ ដោយ​អ្នកទោស​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ ៤​នាក់​ទៀត​រងរបួស​យ៉ាងធ្ងន់ធ្ងរ ខ្លះ​បាក់ធ្មេញ ខ្លះ​បាក់​ឆ្អឹងជំនី ខ្លះ​ក្អួត​ឈាម​។​

​ពលរដ្ឋ​ដែល​ស្លាប់​និង​របួស​ចំនួន​៥​នាក់ ជា​តំណាង​ពលរដ្ឋ​រាប់រយ​គ្រួសារ​ដែល​អ្នក​ទាំងនោះ​រួមមាន​៖
១/​ឈ្មោះ នៅ នឿន ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​
២/​ឈ្មោះ អាន រុន ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ​
៣/​ឈ្មោះ ឃឹម ម៉ក់ ភេទ​ប្រុស អាយុ​៦២​ឆ្នាំ​
៤/​ឈ្មោះ ហ៊ីម គី​រី ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ នឹង​
៥/​ឈ្មោះ ទុយ ស្រស់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ​(​ស្លាប់​)​។​
​យោងតាម​ការរៀបរាប់​របស់​ស្ត្រី​ដែល​ជា​ប្រពន្ធ​របស់​អ្នកស្លាប់ បានបញ្ជាក់​ថា​៖​ខ្លួន​មាន​ឈ្មោះ ប៊ុយ គីម​ឡាក់ អាយុ​៣៤​ឆ្នាំ មាន​កូនស្រី​ម្នាក់​អាយុ​១២​ឆ្នាំ ដែល​ប្ដី​របស់​គាត់​ឈ្មោះ ទុយ ស្រស់ រស់នៅ​ភូមិ​ជ្រៃ ឃុំ​សឹង្ហ ស្រុក​អូរ ជ្រៅ ខេត្ត​បន្ទាយមានជ័យ ។​

​នៅ​ព្រឹក​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២០ គាត់​បាន​ទៅ​សួរសុខទុក្ខ​ប្ដី​នៅ​ឯ​ពន្ធនាគារ​ខេត្ត ស្រាប់តែ​ឃើញ​គេ​សែង​ប្ដី​របស់​គាត់​ដាក់​រថយន្ត ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន ក្នុង​ស្រុក​មង្គលបុរី ឃើញបែបនេះ គាត់​ក៏​ធ្វើដំណើរ​ដោយ​ម៉ូតូ​តាម​ពីក្រោយ លុះ​ដល់​មន្ទីរពេទ្យ​ខាងលើ ស្រាប់តែ​ឮ​ដំណឹង​ថា ប្ដី​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ហើយ​។​

​ប្រពន្ធ​ជនរងគ្រោះ បាន​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ជាពិសេស​ដល់​មេចោ​សម្ដេច​ហ៊ុន សែន មេត្តា​ជួយ​រក​យុត្តិធ៌ម​ឲ្យដល់​គ្រួសា​ររបស់​គាត់​ផង​។ ដោយឡែក​លោក ឌុ​ក ចាន់​ឌី ណាវុ​ធ ប្រធាន​មន្ទីរពេទ្យ​បង្អែក​កម្ពុជា​-​ជប៉ុន ប្រចាំ​ស្រុក​មង្គលបុរី បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៍មាន​តាម​ទូរសព្ទ័​ថា​៖​ជនរងគ្រោះ មិន​បាន​ស្លាប់​នៅ​កន្លែង​របស់​លោក​ទេ នៅពេល​គេ​បញ្ជូន​មក​ដល់​អស់ខ្យល់​ហើយ ។ លោក​បន្តថា​៖​ខាង​តុលាការ នឹង​សមត្ថកិច្ច បាន​មក​ធ្វើ​កោសល​វិច័យ​រួម​គ្នា​នឹង​កម្លាំង​ពេទ្យ​របស់លោក ដើម្បី​ធ្វើ​លិខិត​ម​រណះ​ភាព​ជូនទៅ​ក្រុមគ្រួសារ​សព​តែ​ម្ដង​ទៅ​។​

​ដោយឡែក លោក​ឧត្តមសេនីយ៍ទោ អ៊ុង សុីផា​ន ប្រធាន​ពន្ធនាគារ​ខេត្ត​បន្ទាយមានជ័យ និង ឯកឧត្តម អ៊ុំ រាត្រី មិន​ព្រម​ធ្វើ​ការបកស្រាយ​ការបំភ្លឺ​នោះទេ ពួក​គេ​គ្រានតែ​ឲ្យប្រាក់​បន្តិចបន្តួច​ប៉ុណ្ណោះ ។​

​សូម​បញ្ជាក់​ផង​ដែរ​ជុំវិញ​ករណី​ខាងលើ​នេះ​ខាង​សារព័ត៌មាន​អង្គភាព​យើងខ្ញុំ នៅ​មិនទាន់​មាន​ការបំភ្លឺ​ណាមួយ​ពី​ខាង​មេបញ្ជាការ​ខេត្ត​បន្ទាយមានជ័យ​បាន​ទេ ដូច្នេះ អង្គភាព​យើងខ្ញុំ​រង់ចាំ​ការបំភ្លឺ ពី​មេបញ្ជាការ​ខេត្ត​បន្ទាយមានជ័យ​រាល់​ម៉ោង​ធ្វើការ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.