ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ

សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​កំពត ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នកស្ម័គ្រចិត្ត ៥​ធ្នូ ២០១៩ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​» នៅ​ស្រុក​ជុំ​គី​រី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក ថ្ងៃ​ចន្ទ ១២​កេ​ី​ត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ ២០២០ សាខា កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​អ្នក ស្ម័គ្រចិត្ត ៥​ធ្នូ ២០១៩ ក្រោម​ប្រធានបទ «​ស្ម័គ្រចិត្ត​ដើម្បី​អនាគត​ប្រកបដោយ​បរិយាប័​ន្ន​» ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី លោកស្រី លាង ហៃ ជាវ​តា​យ អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា និង​ថ្នាក់ដឹកនាំ មន្ត្រី សាខា ក​ក្រក ខេត្ត​កំពត អនុសាខា ក​ក្រក ស្រុក​ជុំ​គី​រី អ្នកស្ម័គ្រចិត្ត និង​យុវជន ក​ក្រក សរុប​ប្រមាណ ១៩៧​នាក់​។

​ក្នុងឱកាស​នោះ លោកស្រី លាង ហៃ ជាវ​តា​យ​អនុប្រធាន​អចិន្ត្រៃយ៍ បាន​ពាំនាំ​ប្រសាសន៍​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ នឹករលឹក ថ្លែងអំណរគុណ និង​កោតសរសើរ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​កម្លាំង​ឈាន​មុខ​របស់ អ្នកស្ម័គ្រចិត្ត​ទាំងអស់ ដែល​បាន បរិច្ចាគ ធនធាន ពេលវេលា កម្លាំងកាយ​-​ចិត្ត​ចេញពី​បេះដូង​មនុស្សធម៌​សុទ្ធសាធ ក្នុង​ការចូលរួមចំណែក​ជួយ​ដល់​ជនរងគ្រោះ និង​ជន​ងាយ​រងគ្រោះ​បំផុត នៅក្នុង​សហគមន៍ និង​នៅតាម​គ្រឹះស្ថាន​សិក្សា​នានា ។​

​ជាមួយគ្នានេះ លោកស្រី ក៏​បាន​គូសបញ្ជាក់​ពី គុណ​តម្លៃ​នៃ​ការងារ​ស្ម័គ្រចិត្ត ហេ​ី​យ​ដែល ទិវា​អន្តរជាតិ នៃ​អ្នកស្ម័គ្រចិត្ត គឺជា​ការលើកកម្ពស់​កា​រ​ចូលរួម​ដោយ​ស្ម័គ្រចិត្ត​ក្នុង​ការងារ​មនុស្សធម៌​របស់​ចលនា​អន្ដរជាតិ​កាកបាទ​ក្រហម និង អឌ្ឍចន្ទ​ក្រហម ដែល​មាន​អ្នកស្ម័គ្រចិត្ត​ជា​ង ១២​លាន​នាក់ ជា​ឆ្អឹងខ្នង​របស់​ចលនា និង​ជា​កម្លាំង​ប្រតិបត្តិ​ករ មនុស្សធម៌​ប្រកបដោយ​ប្រសិទ្ធភាព និង​ទាន់​ពេលវេលា​។ ជាក់ស្តែង កាកបាទក្រហមកម្ពុជា បាន​ពង្រឹង និង​ពង្រីក​កម្លាំង​អ្នកស្ម័គ្រចិត្ត​បាន​រហូត​ដល់​ជាង ៤​ម៉ឺន​នាក់​នៅ​ទូទាំង​ប្រទេស ដោយឡែក​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ក​ពត មាន​អ្នក​ស្ម័គ្រ​សរុប​ប្រមាណ​ចំនួន​១១៤០​នាក់ ដែល​សុទ្ធតែ​ជា​កម្លាំង​មិន​អាច​ខ្វះ​បាន ក្នុង​ការផ្តល់​ក្តីសង្ឃឹម និង​ភាពកក់ក្តៅ​ដល់​អ្នក​ងាយ​រងគ្រោះ​បំផុត បាន​ទាន់ពេលវេលា និង​គ្រប់​ទីកន្លែង​។​

​ដូច្នេះ​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកស្ម័គ្រចិត្ត​ដែល​ចូលរួម​ក្នុងឱកាស​នោះ​សាខា កាកបាទក្រហមកម្ពុជា ខេត្ត​កំពត បាន​ផ្ដល់ជូន​នូវ​បណ្ណ​សរសើរ និង​ថវិកា​ម្នាក់ៗ​ចំនួន ២០,០០០​រៀល​ផង​ដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.