ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

​ផ្លូវ​បេតុង​ជាប់​ខាងកើត ផ្សារ​ដើម​ក្រឡាញ់ កំពុង​បង្ក​ការកកស្ទះ រញ៉េរញ៉ៃ ដោយ​អាជីវករ​លក់ដូរ​ពេញ​ផ្លូវ លោក​នួន​ពុទ្ធា​រ៉ា និង លោក សុខ តុ​ញ បែរ​ជា​ឆ្លើយ​ដាក់​គ្នា​ទៅវិញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្តសៀមរាប ៖ ផ្លូវ​បេតុង​ខាងកើត ផ្សារ​សម្តេច​តេជោ ហ៊ុន សែន ៖ ដើម​ក្រឡាញ់ ពលរដ្ឋ​ចេញ​ថវិកា​យក ផ្លូវ សាធារណៈ​ធ្វើ​អាជីវកម្ម លក់ដូរ ដែល​បាន​បង្ក​ឲ្យមាន​ការកកស្ទះ​និង​អនាធិបតេយ្យ​។ ពលរដ្ឋ​មួយចំនួនធំ បាន​លើកឡើង​ថា ផ្លូវ​សាធារណៈ​មួយ​ខ្សែ​នេះ មាន​ក្លិនស្អុយ​ឆ្អាប​ដើរកាត់​សឹងតែ​មិន​ចង់​បាន​ផង ដោយឡែក​អាជ្ញាធរ​ក្រុង​មិន​ដែល​យកចិត្តទុកដាក់ ចុះ​មក​រៀបចំ​សណ្ដាប់ធ្នាប់ សាធារណៈ​អោយបាន​ស្អាត​នៅ​ឡើយ​ទេ​។​

​ប្រធាន​ផ្សារ លោក សុខ តុ​ញ បាន​ប្រាប់ បណ្តាញ​ព័ត៍មាន តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃទី ២៦ ខែ​ធ្នូ​ឆ្នាំ ២០១៩ កន្លងមកនេះ​ថា អាជីវករ​លក់ដូរ​នៅតាម​ផ្លូវ​បេតុង​សាធារណៈ​ខាងកើត ជាប់​និង​ផ្សារ​សម្តេច តេ​ជោ ហ៊ុន សែន ដើម​ក្រឡាញ់​ស្ថិត នៅ ភូមិ ត្រពាំង​សេះ សង្កាត់ គោកចក ក្រុង​និង​ខេត្តសៀមរាប នោះ​លោក​មិន​ដែល​បាន​ទៅ​ដើរ​យក​ភាស៊ី​ពី​ក្រុម​អាជីវករ​លក់ដូ​រទាំ​ង​នោះ​បាន​សូម្បីតែ​មួយ​រៀល​លុយ​ខ្មែរ​នោះ​ទេ ប្រសិន​បើ​ចង់ដឹង​រឿង​ខាងលើ​នេះ​ច្បាស់​នោះ​សួរ​ទៅ​អាជ្ញាធរ​សណ្ដាប់ធ្នាប់​ក្រុង​ទៅ​។​

​លោក​នួន ពុទ្ធា​រ៉ា អភិបាល​ក្រុង​សៀមរាប បាន​បញ្ជាក់​ប្រាប់ ឲ្យដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី ២៦ នោះ​ផង​ដែរ​ថា ផ្សារ​គេ​បង្កើត​គណៈកម្មការ​រៀប​ចំ​បោះឆ្នោត ជ្រើសរើស ដោយ​អាជីវករ​ហេតុ​អី​ឆ្លើយថា​មិន​យក​ភាស៊ី ចុះ​អ្នកណា​ទៅ​យក​វិញ​? រដ្ឋបាល​ក្រុង ចូលរួម​ថែរក្សា​សណ្ដាប់ធ្នាប់​សម្អាត​បរិស្ថាន តែប៉ុណ្ណោះ​លើសពីនោះ សួរ​ទៅ​ប្រធាន​ផ្សារ​​ម្ដង​ទៀត​ទៅ​។​

​បងប្អូន​អាជីវករ​លក់ដូរ​បាន​និយាយ​ចំៗ​ថា ភាគច្រើន​គេ​យក​លេស​ឆ្លើយ​ដាក់​គ្នា​តែ​ប៉ុណ្ណោះ ធាតុពិត​អាជីវករ​ទាំងអស់​នេះ​លក់ដូរ​មិនបាន​ប៉ុន្មាន​នោះ​ទេ បាន​មក​បង់​ឱ្យ​តែ​ថ្លៃ​ភាស៊ី ទូទាត់​ទៅ​សល់​បាន​តិចតួច​សម្រាប់​ចិញ្ចឹមជីវិត​ ​រាល់ថ្ងៃ​។ ​ពលរដ្ឋ​នៅ​ក្បែរ​នោះ​លើកឡើង​បន្ត​ទៀត​ថា​ប្រធាន​ផ្សារ​និង​អាជ្ញាធរ ក្រុង អសមត្ថភាព​ក្នុងការ គ្រប់គ្រង​ផ្សារ​ទេ​ដឹង​បាន​ជា​បណ្ដែតបណ្ដោយ​ឱ្យ​មាន​ភាព​អធិបតេយ្យ បំពុល​សណ្ដាប់ធ្នាប់​សាធារណៈ​បែបនេះ​។​

​ប្រជាពលរដ្ឋ​បន្ត​សំណូមពរ​ឲ្យ លោក នួន ពុទ្ធា​រ៉ា​អភិបាល​ក្រុង​សៀមរាប កុំ​អង្គុយ​បាំងដៃ​មើល​បន្ត​ទៀត​អី ជួយ​មាន​វិធានការ​ថែរក្សា​សណ្ដាប់ធ្នាប់​បរិវេណ​នៅ​ក្បែរ​ផ្សារ​ដើម​ក្រឡាញ់​នេះ​ផង​ជៀសវាង​បង្ក​ឲ្យមាន​ភាព អនាធិបតេយ្យ​បន្តទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.