ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត

ករណី​បាក់​សំណង់​អគារ​នៅ​ខេត្ត​កែប អាច​បណ្តាលមកពី​កំហុស​បច្ចេកទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ គិត​ត្រឹម​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ ក្រុម​អន្តរាគមន៍ សង្គ្រោះបន្ទាន់​បាន​រុករក​និង​ជួយសង្គ្រោះ​កម្មករ​សំណង់​ក្នុង​អគារ​បាក់បែក​បាន​ចំនួន​២៣​នាក់ ក្នុងចំណោម​នោះ​មាន​៥​នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​គួរឱ្យ​សោកស្តាយ ។ ហើយ​នៅពេល​ដំណាលគ្នា​នេះ ក្រុម​សង្គ្រោះ​កំពុង​កាត់ផ្តាច់​បេតុង​និង​សរសៃដែក​ដើម្បី​យក​សាកសព​២​នាក់​ទៀត​ដែល​កំពុង​កៀប​ជាប់​នៅក្នុង​អគារ​បាក់បែក​។

​ទាក់ទិន​នឹង​ការបាក់​រលំ​សំណង់​អគារ​ផ្ទះសំណាក់​ដ៏​ផុយ​ស្រួយ​បែបនេះ បើ​យោង​តាម​ការសន្និដ្ឋាន​ពី​ក្រុម​វិស្វករ​និង​មន្ត្រី​ជំនាញ​បាន​អះអាង​ថា មក​ពី​ការសាងសង់​គ្មាន​ស្តង់ដារ​បច្ចេកទេស​ត្រឹមត្រូវ​និង​ការធ្វេសប្រហែស ពោល​គឺ​ការចាក់​គ្រឹះ​សសរ​មិនបាន​រឹងមាំ គួបផ្សំ​នឹង​ការប្រើ​សរសៃដែក​ទ្រ​បេតុង​តូច​ពេក​មិន​ស្របតាម​បទដ្ឋាន​បច្ចេកទេស​នៃ​សំណង់ និង​ប្រើ​ថ្ម​ក្រួស​តិច ការបន្ថយ​គុណភាព​ស៊ីម៉ងត៍ ទើប​សសរ​មិនអាច​ទ្រ​ទម្ងន់​បេតុង​ដែល​មាន​៦​ឬ​៧​ជាន់​បែបនេះ​។​

​លោក វ៉ៅ សុខា ប្រធាន​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្ត​កែប បានបញ្ជាក់​ថា អគារ​ផ្ទះសំណាក់​នេះ មុន​ពេល​សាងសង់​ម្ចាស់ផ្ទះ​បាន​សុំ​ច្បាប់​អនុញា​ត្ត​ពី​មន្ទីរ​ជំនាញ​យ៉ាង​ត្រឹមត្រូវ ដោយ​ខណៈ​នោះ​មន្ត្រី​ជំនាញ​ក៏​បាន​ចុះ​ត្រួតពិនិត្យ​ផ្ទាល់​ដើម្បី​ណែនាំ​ឱ្យ​ម្ចាស់​អគារ​នេះ​សាងសង់​ទៅតាម​លក្ខណៈ​បច្ចេកទេស ប៉ុន្តែ​ម្ចាស់ផ្ទះ​បែរជា​មាន​ការធ្វេសប្រហែស ដោយពេល​សាងសង់​បែរ​ជា​ប្រើ​សរសៃដែក​តូចៗ និង​ប្រើ​បេតុង​ខ្វះ​គុណភាព ដូចជា​ការប្រើ​ថ្ម​តិច ខ្សាច់​ច្រើន ប្រើ​ស៊ីម៉ងត៍​តិច ទើប​បណ្តាលឱ្យ​អគារ​ងាយ​បាក់ស្រុត​បែបនេះ​។​

​ដោយឡែក បើ​តាម​ការ​បង្ហើប​ពី​មន្ត្រី​ជំនាញ​បានឱ្យដឹងថា ម្ចាស់​សំណង់​អគារ​ដែល​បាក់​ស្រុត​នេះ ជា​អនិកជន​មកពី​ប្រទេស​បារាំង ហើយ​គាត់​ក៏​ជា​វិស្វករ​ម្នាក់​ដោយ​បាន​ចេញ​គំនូស​ប្លង់ និងជ្វើ​គម្រោង​សាងសង់​ដោយ​ខ្លួនឯង គ្រាន់​តែ​ហៅ​មេជាង​មកឱ្យ​ម៉ៅការ​បន្ត​ប៉ុណ្ណោះ ហើយ​ម្ចាស់​សំណង់​អគារ​នេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​អគារ​បាក់ស្រុត​ភ្លាមៗ​។​

​សូមជម្រាបថា អគារ​ដែល​បាក់​ស្រុត​បណ្តាល​ឱ្យ​កម្មករ​សំណង់​ជាច្រើន​នាក់​ស្លាប់ និង​របួស​នេះ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ខេត្ត​កែប ។ ចំពោះ​ចំនួន​មនុស្ស ដែល​ជាប់​ក្នុង​គំនរ​បាក់បែក​មិនទាន់​បាន​កំណត់​តួលេខ​ជាក់លាក់​នៅឡើយ ដោយ​ប្រភព​ខ្លះ​ថា មាន​កម្មករ​ជាង​៣០​នាក់ ប្រភព​ខ្លះ​អះអាងថា​មាន​ជាង​៤០​នាក់ ប៉ុន្តែ​រហូត​មក​ទល់​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​០៤ ខែ​មករា ឆ្នាំ​២០២០​នេះ កម្មករ​សំណង់​ដែល​បាន​រកឃើញ​សរុប​មាន​ចំនួន​២៥​នាក់ ក្នុង​នោះ​ស្លាប់​៧​នាក់ (២ នាក់​កំពុង​កាយ​យក​) ៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.