ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

​ក្មេង​កំព្រា រស់នៅ​ជាមួយ​ជីដូន​បាន​លង់ទឹក​ស្លាប់​ក្នុង​ខ​ណះ​ដែល​ឪពុក​ម្តាយ​លែង​គ្នា​ទៅ​រស់នៅ​ឆ្ងាយ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កំពង់ចាម ៖ សព​កុមារា​អាយុ​៦​ឆ្នាំ​ជា​កូនកំព្រា រស់នៅ​ជាមួយ​ជីដូន​ក្នុង​ខ​ណះ ដែល​ឪពុក​ម្តាយបង្កើត​នៅ​មាន​ជីវិត​រស់​នៅ​ឡើយ បាន​លង់ទឹក​ស្លាប់​ត្រូវបាន​ស្រង់​ចេញពី​ទំនប់​ទឹក​មក​ធ្វើបុណ្យ​តាម​ប្រពៃណី​។

​ប៉ូលិស​បាន​អោយដឹងថា​នៅ​ថ្ងែ​ទី​២​មករា​ឆ្នាំ​២០២០​វេលា​ម៉ោង​១៤​នាទី​ប៉ុស្តិ៍​នគរបាល​ដងក្តា​របា​ន​ទទួល​ពត៌មាន​ពី​លោក​ប៉ាន់​យាន​មេ ភូមិ​អូរ​ពី​រថា មាន​កុមារា ឈ្មោះ មាន​បញ្ញា អាយុ​៦​ឆ្នាំ​ជាតិខ្មែរ​ទីលំនៅ​ភូមិ​អូរ​ពីរ​ឃុំ​ដងក្តារ​ស្រុក​ស្ទឹងត្រង់​បាន​ទៅលេង​ទឹក​ទំនប់​ធំ​ខាង​លិច​ភូមិ​អូរ​ពីរ​ឃុំ​ដងក្តារ​ស្រុក​ស្ទឹងត្រង់​ហើយ​ធ្លាក់​ក្នុង​អន្លុង​លង់ទឹក​បណ្តាលអោយ​ស្លាប់​។

​ប៉ូលិស​បាន​អោយដឹងថា ក្រោយពី​បាន​ទទួល​ពត៌មាន​ភ្លាម​លោក​វរសេនីយ៍ឯក​អធិការនគរបាល​ស្រុក​ស្ទឹង​ត្រង់​បាន​ចាត់​បញ្ជា​កំលាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់​ដោយ​សហការ​ជាមួយ​កំលាំង​ប៉ុស្តិ៍​ដងក្តារ​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី ពៅ លីម​ស៊ា​ង អធិការរង​ទទួល​ការងារ​ព្រហ្មទណ្ឌ​បានចុ​ទៅដល់​កនលែង​កើតហេតុ​ធ្វើការ​ពិនិត្យ​ស្រាវ ជ្រាវ ឃើញ​សព​កុមារា​ឈ្មោះ មាន​បញ្ញា​ស្លៀក​ខោខ្លី​ពណ៌​ខៀវ​ជើង​ខ្លី​ពាក់អាវ​យឺត​ដៃខ្លី​ពណ៌​ក្រហម​។

​តាម​ការបំភ្លឺ​របស់​ឈ្មោះ ឆេង សុខ​ចាន់ ភេទ​ស្រី​អាយុ​៥៤​ឆ្នាំ​ជាតិខ្មែរ ត្រូវជា​ជីដូន​បង្កើតបាន​បំភ្លឺថា ៖ កុមារា​ឈ្មោះ​មាន​បញ្ញា​ជា​កូនកំព្រា​ដោយសារ ឳ​ពុក​ម្តាយ​លែងលះគ្នា ហើយ​ម្តាយ​ទៅ​ប្រទេស​ចិន​។ រីឯ​ឳ​ពុក​ទៅ​ប្រទេស​ថៃ​បាត់អស់ ដោយ​ទុក​ចៅ​រស់នៅ​ជាមួយ​គាត់​ជា​ជីដូន​។ ជីដូន របស់​កុមារា​រងគ្រោះ​បាន​បាន​បន្តថា​នៅវេលា​ម៉ោង​៩​ថ្ងៃទី​២​មករា​ឆ្នាំ​២០២០​ចៅ​របស់​គាត់​បាន​ទៅលេង​ទឹក​ទំនប់​នៅ​ខាងលិច​ភូមិ​ហើយក៍​បាត់​រហូត​។

​បន្ទាប់ពី​ដឹង​ថា បាត់​ចៅ​គាត់​និង​អ្នកជិតខាង​បាន​នាំគ្នា​ដើររក​នឹង​ចុះ​រាវ​ក្នុង​ទឹក​ទំនប់​រហូតដល់​វេលា​ម៉ោង​១៤​ថ្ងៃ​ដែល​ទើប​រកឃើញ ។ លោក ប៉ាក ជាតិ បាន​បន្ត​ថា​បន្ទាប់​មក​គណះកម្មការ​ចំរុះ​ធ្វើកា​រ​ត្រួតពិនិត្យ សព​៖ នៅ​ផ្នែក​ក្បាល​.​ផ្នែក​ក​.​ផ្នែក​ដងខ្លួន​នឹង​ផ្នែក​អ​វះ​យ​វះ​គឺ​ពុំ​មាន​ស្លាកស្នាម​អ្វី​ឡើយ​។

​ផ្អែក​តាម​លទ្ធផល​នៃ​ការស្រាវជ្រាវ​ការបំភ្លឺ​នង​ការពិនិត្យ​សាកសព​ឃើញ ថា កុមារា​ឈ្មោះ មាន​បញ្ញា គឺ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ប្រាកដ មែន​គឺ​ពុំ​មាន​ពាក់​ពន្ធ័​បទល្មើស​ព្រហ្មទណ្ឌ័​អ្វី​ឡយ​។ ក្រោយពី​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.