ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា

កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ ទាក់ទង​នឹង​ការអនុវត្ត​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃ​សុក្រ ៩​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស​.២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ លោក ប៉ឹ​ល កុសល អភិបាលរង​ខេត្ត ទទួលបន្ទុក​អង្គភាព​ច្រកចេញចូល​តែ​មួយ បាន​ដឹកនាំ​កិច្ចប្រជុំ​ប្រចាំ​ឆ្នាំ​២០១៩ ស្តីពី​ការអនុវត្ត​ការផ្តល់​សេវា​រដ្ឋបាល​នៅ​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​សាលប្រជុំ​ប្រាសាទ​ព្រះវិហារ សាលាខេត្ត​កំពត​។​

​កិច្ចប្រជុំ​នា​ព្រឹក​នេះ មានការ​អញ្ចើញ​ចូលរួម​ពី​លោកស្រី នាយករង​រដ្ឋបាល​សាលាខេត្ត ទទួលបន្ទុក​អង្គភាព​ច្រកចេញចូល​តែ​មួយ លោក​ប្រធាន អនុប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ មន្ត្រី​ជួរមុខ ជួរ​ក្រោយ និង​មន្ត្រី​ពាក់ព័ន្ធ​ជាច្រើន​រូប​។​

​លោក បុឹល កុសល អភិបាលរង​ខេត្ត​កំពត បានលើកឡើង ដោយ​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​មន្ត្រី​ក្នុង​អង្គភាព​ច្រកចេញ​ចូល​តែ​មួយ ដែល​កន្លងមក​បាន​បំពេញ​កាតព្វកិច្ច​ល្អប្រសើរ ដើម្បី​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​។ ទោះជា​បែប​នេះ​ក្តី លោក​អភិបាលរង​ខេត្ត​ក៏​បាន​ជំរុញ​ដល់​មន្ត្រី​ពាក់ព័ន្ធ​បន្ត​កិច្ចសហការ​ដល់​មន្ទីរ អង្គភាព​ជំនាញ​ផ្សេងៗ​ទៀត ដើម្បី​បម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​

​សូម​ជម្រាប​ថា​អង្គភាព​ច្រកចេញចូល​តែ​មួយ​ខេត្ត​កំពត បាន​ដាក់ឲ្យ​ដំណើរការ​ទទួល​សេវា​ពី​ប្រជាពលរដ្ឋ​នៅ​ថ្ងៃទី​០៣ ខែ​កញ្ញា​ឆ្នាំ​២០១៨​។ អង្គភាព​បាន​អនុវត្ត​ការងារ​បាន​ល្អប្រសើរ​ក្នុង​ការបម្រើ​សេវា​រដ្ឋបាល​ជូន​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ស្រប​ទៅតាម​ច្បាប់ អនុក្រឹត្យ ប្រកាស និង​លិខិត​បទដ្ឋាន​គតិយុត្តិ​ដែល​នៅ​ជា​ធរមាន​។ ក្នុង​ឆ្នាំ​២០១៩ អង្គភាព​ច្រកចេញចូល​តែ​មួយ​បាន​អនុវត្ត​សេវា​បាន​ចំនួន ១០,៦១៩ សេវា​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.