ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

បាក់​អគារ​ដែល​ទើប​សង់​ថ្មី​នៅ​ខេត្ត​កែប បណ្តាល​ឱ្យ​កម្មករសំណង់​ស្លាប់​និង​របួស​ជាច្រើន​នាក់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ អគារ​ផ្ទះសំណាក់​ដែល​ទើបតែ​សាងសង់​បាន​៦​ជាន់ ត្រូវបាន​បាក់​ទាំងស្រុង​ពីលើ​ដល់​ក្រោម នៅវេលា​ម៉ោង​ប្រមាណ​១៦​រសៀល ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ ស្ថិតក្នុង​ភូមិ​កែប សង្កាត់​កែប ខេត្ត​កែប​។​

​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​ដែល​កំពុង​សង្គ្រោះ​បាន​និយាយថា អគារ​ដែល​កំពុង​សាងសង់​នេះ​មាន​កម្មករ​សំណង់​ប្រុស ស្រី ចាស់​ក្មេង ប្រមាណ​៣០​នាក់​ដែល​កំពុង​ជាប់​ក្នុង​គំនរ​អគារ​បាក់បែក​នេះ ហើយ​ពេលនេះ​ក្រុម​ជួយសង្គ្រោះ​បាន​រុករក​ឃើញ​អ្នករងរបួស​ចំនួន​៧​នាក់ យកទៅ​សង្គ្រោះ​ភ្លាម​។

​ជាមួយគ្នានេះ គេ​ឃើញ​វត្ត​មាន​អាជ្ញាធរ​និង​សមត្ថកិច្ច​គ្រប់​ជាន់​ថ្នាក់​កំពុង​មមាញឹក​ក្នុង​ការជួយ​សង្គ្រោះ​។​

​សូមបញ្ជាក់​ថា អគារ​ផ្ទះសំណាក់​ដែល​បាក់​រំលំ​ទាំងស្រុង​នេះ គម្រោង​សាងសង់​៧​ជាន់ ប៉ុន្តែ​ពេល​សាងសង់​បាន​៦​ជាន់ ក៏​ស្រាប់តែ​បា​ក់រាប​ដល់​ដី​តែម្តង ហើយ​យើង​មិនទាន់​ដឹង​ថា​ក្នុងចំណោម​កម្មករ​ជិត​៣០​នាក់ មិនដឹងថា មាន​ស្លាប់ និង​របួស​ប៉ុន្មាន​នៅឡើយ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.