ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

​ពាក្យ « អរគុណ សន្តិភាព ! » ត្រូវ បាន បិទ តាម សាលារៀន មណ្ឌល​សុខភាព មូលដ្ឋាន កង រាជ អាវុធហត្ថ និង សាលាក្រុង តាម បណ្តា ខេត្ត ស្ទើរ ទូទាំង ប្រទេស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ពាក្យ «​អរគុណ​សន្តិភាព​!» គឺជា​ពាក្យ​មួយ​ឃ្លា ត្រូវបាន​បង្កើតឡើង​ដោយ​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដើម្បី​ផ្ញើ​សារ​ជូន​ដល់​ប្រជាជាតិ ក្នុងឱកាស​ស្វាគមន៍​ឆ្នាំ​ថ្មី នៅ​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០២០​នេះ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី បាន​ឲ្យ​តម្លៃ​យ៉ាងខ្លាំង​ទៅ​លើ​ពាក្យ​សន្តិភាព​នេះ ដែល​សម្តេច​ថ្លែង​បានបញ្ជាក់​ថា ដោយសារ​សុខសន្តិភាព​នេះហើយ បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ ចូលរួម​អបអរសាទរ និង​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​តូចធំ​ទាំងអស់​។ បើ​គ្មាន​សន្តិភាព គ្មានអ្វីៗ​ទាំងអស់​។​

​ទន្ទឹមគ្នានេះ ប្រជាជន​កម្ពុជា​ទាំងអស់ ក៏បាន​ផ្តល់​តម្លៃ​យ៉ាងខ្លាំង​ដល់​សន្តិភាព​។ ជាក់ស្តែង បន្ទាប់​ពី​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា ថ្លែង​សារ​នេះ​រួច​, ស្រាប់តែ​ពាក្យ «​អរគុណ​សន្តិភាព​!» ត្រូវបាន​កត់សម្គាល់ថា មាន​បិទ​តាម​សាលារៀន មណ្ឌល​សុខភាព មូលដ្ឋាន​កង​រាជ​អាវុធ និង​សាលាក្រុង​នានា ទូទាំង​ប្រទេស​តែ​ម្តង​។​

​សូមបញ្ជាក់​ថា តាមរយៈ Facebook របស់​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​, សម្តេច​ក៏​បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ជនរួមជាតិ បន្ត​ថែរក្សា​ការពារ​សន្តិភាព ក្នុង​ប្រទេស​របស់​យើង​ឲ្យបាន​គង់វង្ស​។ សម្តេច​ថែម​ទាំង​បាន​ជូនពរ ដល់​បងប្អូន​ជនរួមជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី​២០២០ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សំណាង​ល្អ​គ្រប់ៗ​គ្នា​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.