ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ ==> អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង

​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​បាន​ប្រារព្ធ​ខួប​អនុស្សាវរីយ៍ លើក ទី​៣៧ នៃ​ទិវា​ជ័យជំនះ ៧ មករា ឆ្នាំ​១៩៧៩-០៧ មករា ឆ្នាំ​២០១៦

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ប៉ៃលិន ៖ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ប៉ៃលិន​នា​ព្រឹក​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ ២០១៦​បាន​រៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៣៧ នៃ​ទិវា​ជ័យជំនះ ៧​មករា ឆ្នាំ​១៩៧៩-០៧ មករា​ឆ្នាំ ២០១៦ ជា​ថ្ងៃកំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​កម្ពុជា ដែល​ពិធី​នេះ​ស្ថិតក្រោម​អធិបតីភាព ឯកឧត្តម អ៊ី ឈាន សមាជិក​គណកម្មាធិកា​រ​កណ្តាល និង​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្ត​ប៉ៃលិន ឯកឧត្តម កើត​សុធា ប្រធាន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ខេត្ត​ប៉ៃលិន និង ឯកឧត្តម ឡី​ចាន់ ឆាយ អនុប្រធាន​គណបក្ស​ខេត្ត ព្រមទាំង​មាន​ការអញ្ជើញ ចូលរួម​ពី​សំណាក់​ឯកឧត្តម ប៉ាន់ សូរ​ស័ក្រ ប្រធាន ក្រុមការងារ​ថ្នាក់ជាតិ​ចុះ​ជួយ​ខេត្ត សមាជិក​ព្រឹទ្ធសភា​និង​ថ្នាក់ដឹកនាំ​ខេត្ត មន្ត្រីរាជការ​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សា​នុ សិស្ស និង​ប្រជាពលរដ្ឋ ជាច្រើន​នាក់ ។​

​ឯកឧត្តម កើត​សុធា បាន​អាន​សុន្ទរកថា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​ខ្លឹមសារ​ជា​អាថ​ថាៈ យើង​ប្រារព្ធ​ទិវា​បុណ្យ​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នេះ​ក្នុង​ស្មារតី​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​យុទ្ធជន​យុទ្ធ​នារី​អ្នកស្នេហាជាតិ​ដ៏​ច្រើន​ឥត​គណនា ដែល​បាន​ក្រោកឈរ​តស៊ូ​ប្រយុទ្ធ​យ៉ាង​ប្តូរផ្តាច់​ហ៊ាន​លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​អាយុជីវិត​ប្រកប​ដោយ​វីរៈភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​បុព្វហេតុ​សង្គ្រោះ ជាតិ​។​

​យើងទាំងអស់គ្នា​សូម​លំអោនកាយ​គោរព​វិញ្ញាណក្ខន្ធ​របស់​ជនរួមជាតិ​ជាង​៣​លាន​នាក់​ដែល​បាន​បាត់បង់​ជីវិត​ទៅ​យ៉ាង​អយុត្តិធម៌​បំផុត​នៅក្រោម​រប ប​ប្រល័យពូជសាសន៍ និង​សូម​ឧទ្ទិស​បួងសួង​អោយ​ដូងប្រលឹង​របស់​លោក​អ្នក​ទាំងនោះ​បាន​ទៅ​កាន់​សុគតិភព​ជា​រៀង​ដរាប​ទៅ​។​
​បច្ចុប្បន្ន​នេះ​ប្រជាជន​កម្ពុជា​កំពុង​រស់នៅ​យ៉ាង​សុដុមរ​មនា​ប្រកបដោយ​ក្តីសង្ឃឹម​ក្រោម​ពន្លឺ​នៃ​សន្តិភាព​សេរីភាព និង​អភិវឌ្ឍន៍ ប៉​ន្តែ​សោ​កនា​កម្ម​ឈឺ ចាប់​ខ្លោចផ្សារ​និង​បាត់បង់​យ៉ាង​ធំធេង​ក្នុងសម័យ​អតីតៈកាល​ដ៏​ខ្មៅ​ងងិត​នៃ​សង្គ្រាម និង​របប​ប្រល័យ​ពូជសាសន៍​នៅតែ​ដ​ក់ជាប់​ជានិច្ច​ក្នុង​មនសិការ​របស់ មនុស្ស​គ្រប់រូប​មិនអាច​បំភ្លេច​បាន​ឡើយ​។​

​ជាមួយ​និង​អំណរ​សាទរ​ចំព៉ោះ​សមិទ្ធផល​ទាំងឡា​យ​ដែល​បាន​ទទួល​ក្នុង​ឆ្នាំ​២០១៥ និង​ប្រកាន់​ភ្ជាប់​នូវ​ស្មារតី​៧​មករា​ដ៏​រុងរឿង យើង​មាន​ជំនឿ​មុតមាំ​ថា យើង​ពិតជា​នឹង​សម្រេច​បាន​សមិទ្ធផល​ធំៗ​ថ្មីៗ​ថែមទៀត​ក្នុង​ការបន្ត​ដោះស្រាយ​បញ្ហា​របស់​ជាតិ លើកស្ទួយ​លិទ្ធិប្រជាធិបតេយ្យ ពង្រឹង​និតិរដ្ឋ និង​ការអភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម បើ​ទោះបី​មាន​ការលំបាក​និង​បញ្ហា​ប្រឈម​ជាច្រើន​ទៀត​ក្តី ។ ក្នុងន័យនេះ គណបក្ស​ប្រជាជន​កម្ពុជា​បន្ត​ជ្រោង​ទង់​មហា​សាមគ្គី​ជាតិ​ដើម្បី​ប្រមូល​កម្លាំង ជាតិ​ទាំងមូល​រួមគ្នា​កសាង​និង​ការពារ​មាតុភូមិ លុប​បំបាត់​ទាំងស្រុង​នូវ​ទស្សនៈ​រើសអើង ទឹក​ឡើង​ត្រី​ស៊ី​ស្រម៉ោ​ចទឹក​ហោច​ស្រ​ម៉ោច​ស៊ី​ត្រី​។​

​បន្ទាប់​ពី​តំណាង​អង្គ​មិ​ទ្ទិញ​បាន​ធ្វើ​ការប្តេជ្ញាចិត្ត​និង​នៅ​តែ​បន្ត​គាំទ្រ​ទិវា​ថ្ងៃ​៧​មករា​ដែល​ជា​កំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​រួចមក ឯកឧត្តម អ៊ី ឈាន បាន​មានប្រសាសន៍​លើកឡើង​ថាៈ​ទិវា​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​នា​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩​គឺជា​ថ្ងៃកំណើត​ទី​២​របស់​យើង ដែល​សង្គ្រោះ​ប្រជាជន​យើង​អោយ រួម​ផុតពី​របប​ប្រល័យ​ពូជសាសន៍ និង​បាន​ធ្វើអោយ​ប្រទេស​ជាតិ​ទទួល​បាន​នូវ​សុខសន្តិភាព មាន​ការអភិវឌ្ឍន៍​រីកចំរើន​លើ​គ្រប់​វិស័យ អនុវត្ត​តាម​របប​លិទ្ធិ ប្រជាធិបតេយ្យ មាន​ការបង្រួបបង្រួម​ជាតិ ។

​ដូច្នេះ​ថ្នាក់ដឹកនាំ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ​និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវខិតខំ បំពេញការងារ ទៅ​តាម​តួនាទី​រៀងៗ​ខ្លួន ដើម្បី​បម្រើ សំណូមពរ និង សេចក្ដី​ត្រូវ ការជូន ប្រជាពលរដ្ឋ រួម​សាមគ្គី​គ្នា ការពារ​សមិទ្ធផល​ទាំងឡាយ ឲ្យបាន​ស្ថិតស្ថេរ​គង់វង្ស និង ស្មារតី​៧ មករា​ឲ្យ​ស្ថិតនៅ​ជា​អម​ត ៕
​ស សារឿ​ន​

 

2016_01_08ch2 (2) 2016_01_08ch2 (1) 2016_01_08ch2 (3)

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.