ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា ==> រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដកហូតសិទ្ធិផ្សព្វផ្សាយពីក្រុម​អ្នកសារព័ត៌មានស្ទាក់រថយន្តឈ្នួលពិនិត្យរកឈើ

​សម្តេច​តេជោ ហ៊ុន សែន​៖ អរគុណ​សន្តិភាព ! ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស ចូលរួម​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី ២០២០ ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃលែង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​២០២០​នេះ បាន​បង្ហោះ​សារ អរគុណ​សន្តិភាព​! ដែល​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស បាន​ចូលរួម​ឆ្លង​ឆ្នាំ​ចាស់ ផ្លាស់​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២០ នៅ​យប់មិញ​នេះ ប្រកបដោយ​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង​ក្នុង និង​ក្រៅប្រទេស​។​

​សម្តេច​តេជោ​សង្កត់ធ្ងន់​ថា ដោយសារ​សុខ​សន្តិភាព​នេះ បាន​ផ្តល់​ឱកាស​ដល់​ប្រជាពលរដ្ឋ ចូលរួម​អបអរសាទរ និង​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​តូចធំ​ទាំងអស់ បើ​គ្មាន​សន្តិភាព គ្មានអ្វីៗ​ទាំងអស់​។​

​ជាមួយគ្នានេះ សម្តេច​តេជោក៏បាន​បន្តអំពាវ​នាវដ​ល់​បងប្អូនជនរួម​ជាតិ បន្ត​ថែរក្សា​ការពារ​សន្តិភាព ក្នុង​ប្រទេស​របស់​យើង​ឲ្យបាន​គង់វង្ស​។ សម្តេច​ក៏​បាន​ជូនពរ​ដល់​បងប្អូន​ជនរួមជាតិ ក្នុង​ឱកាស​ឆ្នាំ​ថ្មី ២០២០ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន សំណាង​ល្អ​គ្រប់ៗ​គ្នា​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សរសេរ​ក្នុង Facebook យ៉ាង​ដូច្នេះ​ថា «​បងប្អូន​ប្រជាពលរដ្ឋ និង​កូនក្មួយ​នៅ​ទូទាំង​ប្រទេស បាន​ចូលរួម​ឆ្លង​ឆ្នាំ​ចាស់​ផ្លាស់​ចូលឆ្នាំ​សកល​ថ្មី ២០២០ កាល​ពី​យប់មិញ​ក្នុង​បរិយាកាស​សប្បាយរីករាយ​ក្រៃ​លែង​ទាំង នៅក្នុង និង​ក្រៅប្រទេស​។ ឱកាស​នៃ​ការចូលរួម​អបអរសាទរ និង​កំសាន្ត​សប្បាយ​នៅក្នុង​ពិធីបុណ្យ​តូចធំ​ទាំងអស់នេះ បាន​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង មាន​សុខសន្តិភាព​។ គ្មាន​សន្តិភាព គឺ​គ្មាន​អ្វីៗ​ទាំងអស់​។​

​អរគុណ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ដែល​បាន​ចូលរួម​ថែរក្សា​ការពារ​សន្តិភាព​នៅក្នុង​ប្រទេសជាតិ​យើង​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​ជា​ទី​ស្រឡាញ់​ទាំងអស់​នៅក្នុង​ឆ្នាំ​ថ្មី ២០២០ នេះ​ជួប​តែ​សេចក្តីសុខ សេចក្តី​ចម្រេី​ន សំណាងល្អ ជាមួយ​នឹង​ពុទ្ធពរ​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.