ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ ខ្លួន​ជនសង្ស័យ គ្រឿងញៀន ៣ នាក់ និង​ប្រើ ប្រា​ស់ អាវុធ​ខុសច្បាប់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

រាជធានី​ភ្នំពេញ ៖ កងកម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយន៏ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កង រាជ អាវុធ ហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ចង្អុលបង្ហាញ​អោយ​ការិយា ល័យ ប្រឆាំង​បទ ល្មើស​គ្រឿង ញៀន ស្រាវជ្រាវ​និង​បង្ក្រាប​ជនឧក្រិដ្ឋ​ចែកចាយ​ជួញដួរ​គ្រឿងញៀន​ជា​ប្រចាំ ជា​លទ្ធផល កម្លាំង​ជំនាញ​បាន កំណត់ និង បង្ក្រាប មុខសញ្ញា​ប្រើប្រាស់​អាវុធ​ខុសច្បាប់ និង​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​ចំនួន​៣​នាក់ ដែល​ត្រូវបាន កម្លាំង មូល ដ្ឋា​ន អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បង្ក្រាបបាន​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១៤៖១០​នាទី​ថ្ងៃ​ទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ នៅ​ចំណុច​បន្ទប់​ជួ​លេខ​១៩ ស្ថិត ក្នុងភូមិ ត្រពាំង​ថ្លឹង​3 សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដោយ​ដកហូត​វត្ថុតាង អាវុធ​ខ្លី​មួយ​ដើម​ម៉ាក BERETTA លេខ​គ្មាន​(​ឈូស​ចោល​) គ្រាប់​ចំនួន​៣៤​គ្រាប់ បង់​០១, ក្រាម​ស​ថ្លា​ចំនួន​០៩​កញ្ចប់ (​ធំ​២ តូច​៧), កាំបិត​ចំនួន​២​ដើម​, អាយកូម​ចំនួន​១ ព្រម​ទាំង​សម្ភារៈ​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួនទៀត​។​

​មុន​នឹង​ឈាន​ដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ធ្វើ​ការស្រាវជ្រាវ និង​ល្បាត​ពួនស្ទាក់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​រហូត​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​៣​នាក់​មាន​ឈ្មោះ​ដូច​ជា ៖

​ទី​១ ឈ្មោះ សាត ស៊ី​ណន ហៅ​អ៊ុ (​ជា​ម្ចាស់​បន្ទប់​) ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​
​ទី​២ ឈ្មោះ ផេង សេកុង ហៅ ហៃ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ និង​
​ទី​៣ ឈ្មោះ ទូច ពៅ ភេទ​ស្រី អាយុ​២១​ឆ្នាំ​

​បន្ទាប់​ពី​ជំនាញ​សាកសួរ​លើ​ជនសង្ស័យ​ទាំង​៣​នាក់​បាន​សារភាព​ថា ពួកគេ​ទាំង​៣​នាក់​ពិតជា​បាន​ចែកចាយ​គ្រឿងញៀន និង​បាន​ប្រើប្រាស់​អាវុធ​ដោយ​ខុស​ច្បាប់​ពិត​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវបាន​បញ្ជូន​មក​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ការសាកសួរ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់ ៕

Filed in: សន្តិសុខ សង្គម

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.