ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ ==> កម្ពុជា អបអរសាទរខួប លើកទី៤៩ឆ្នាំ ទិវានៃការចងចាំដំណើរឆ្ពោះទៅផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងខួប៤៨ឆ្នាំ ថ្ងៃបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា

មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត​បាន​រៀប​ចំ​កម្មពិធី​ជួបជុំ​ពិសារ​អាហារ​សាមគ្គី​ក្នុងឱកាស​អបអរ​នៃ​ការឆ្លង​ឆ្នាំ​សកល ២០១៩ ឈាន​ចូល​ឆ្នាំ ២០២០

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅក្នុង​ឱកាស​នៃ​ពិធី​អបអរ​ការឆ្លង​ឆ្នាំ​សកល ឆ្នាំ​២០១៩​ឈាន​ចូល​ឆ្នាំ​២០២០​ខាងមុខនេះ ហើយ​ដើម្បី​ជា​ការលើកទឹកចិត្ត ដល់​មន្ត្រីរាជការ ក្រោម​ឱវាទ បម្រើ​ការងារ​ក្នុង​វិស័យ​ព័ត៌មាន​ឲ្យបាន​កាន់តែ សកម្ម ខ្លាំងក្លា​ប្រកបដោយ ប្រសិទ្ធភាព គុណភាព ថែម​ទៀត ស្រប​តាម​ទិស​ស្លោក​របស់​ក្រសួង​ព័ត៌មាន គឺ “​លឿន ប្លែក​ទុកចិត្តបាន នៅទីណា​ពេលណា​ក៏បាន​” មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែ​ធ្នូ​ឆ្នាំ​២០១៩ ថ្នាក់ដឹកនាំ រួម​នឹង​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​ជួបជុំគ្នា​រៀបចំ​នូវ កម្មវិធី​ពិសារ​អាហារ​សាមគ្គី​មួយ ក្រោម​បរិយាកាស​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​ដែល​មាន​វត្តមាន​លោក អោក សំណាង ប្រធាន​មន្ទីរ​ព័ត៌មាន​ខេត្ត​បាន​អញ្ជើញ​ចូលរួម​ប្រកបដោយ​ភាពស្និទ្ធស្នាល​។​

​សូមបញ្ជាក់​ថា ជា​រៀងរាល់ឆ្នាំ នៅក្នុង​ឱកាស​នៃ​ពិធី​ឆ្លង​ឆ្នាំ​ទាំង​ការឆ្លង​ឆ្នាំ​សកល ឆ្លង​ឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ក៏​ដូច​ក្រោយពេល ការបញ្ចប់ ភារកិច្ច​បំពេញការងារ ក្នុង​ព្រឹត្តិការណ៍​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត ។ ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រោម​ឱវាទ​នៃ​មន្ទីរ​ព័ត៌មាន​ខេត្ត​កំពត តែងតែ​បាន​រៀបចំ កម្មវិធី​ការជួបជុំ ពិសារ​អាហារ​សាមគ្គី​និង​ច្រៀង​រាំ​កំសាន្ត​សប្បាយៗ​ប្រកប​ដោយ​ភាពស្និទ្ធស្នាល​គឺ ក្នុង​គោលបំណង ដើម្បី​ជា​ការលើកទឹកចិត្ត​ជូន​ដល់​មន្ត្រី ដែល​បាន​ខិតខំ​យកចិត្តទុកដាក់​បំពេញ​ការងារ​របស់​ខ្លួន ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី​ភារកិច្ច​លើ​វិស័យ​ព័ត៌មាន ក្នុង​ការបម្រើ តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឱ្យ​រដ្ឋបាល​ខេត្ត ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​ខេត្ត រួម​នឹង​សកម្មភាព​នានា​ក្នុង​កិច្ចអភិវឌ្ឍន៍​របស់​ខេត្ត​ផងដែរ​។
​ពិសេស​ការជួបជុំ​រៀប​ចំ វិធី​ពិសារ​អាហារ​សាមគ្គី​នាពេលនេះ​បើទោះបី​មិន​មាន​ភាព​សម្បូរ​បែប​ក្ដី នេះ​គឺជា​ការ​ស្ដែង​ចេញ​ឱ្យ​ឃើញ​ពី​ការ​សាមគ្គីភាព​ផ្ទៃក្នុង​បានល្អ ប្រកប​ដោយ​ការគោរព​ស្រលាញ់ និង​ការយកចិត្តទុកដាក់ ក្នុង​ការផ្ដល់​កម្លាំងកាយ​ចិត្ត​របស់​ថ្នាក់ដឹកនាំ​មន្ទីរ ចំពោះ​មន្ត្រី​ក្រោម​ឱវាទ ដើម្បី​រួមគ្នា បន្ត​ជំរុញ​អនុវត្ត​នូវ​កម្មវិធី​ផែនការ​ក្នុង​ក្រប​ខណ្ឌ​វិស័យ​ព័ត៌មាន​ឲ្យបាន​កាន់តែ​មាន​ប្រសិទ្ធភាព​គុណភាព​ខ្ពស់​ថែមទៀត​ផង​ដែរ​៕​សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.