ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត ==> លោកស្រីបណ្ឌិត បាន ស្រីមុំ ប្រគល់ផ្ទះ១ខ្នង ជូនអតីតយុទ្ធជននៅក្នុងស្រុកសាលាក្រៅ

​លោក ជាវ តា​យ អញ្ជើញ​ចុះ​ប្រគល់​ស្ពាន​ឈើ​នៅ​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹកឈូ ជូន​ដល់​រដ្ឋបាល​ស្រុក​ឈូក ដើម្បី​បន្ត​កសាង​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​ប្រជាពលរដ្ឋ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពត បាន​អញ្ជើញ​ចុះ​ពិនិត្យ និង​រុះរើ​ស្ពានឈើ នៅ​ឃុំ​ស្ទឹង​កែវ ដែល​បាន​សាងសង់​ជា​បណ្តោះអាសន្ន​ជូន​ប្រជាពលរដ្ឋ ដើម្បី​ប្រគល់​ដល់​រដ្ឋបាល​ស្រុក​ឈូក យក​ទៅ​កសាង​ឡើង​វិញ សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​របស់​ប្រជា​ពលរ​នៅ ក្នុង​មូលដ្ឋាន​ឃុំ​ចំនួន​២ ក្នុង​ស្រុក​ឈូក ខេត្ត​កំពត​។

​ពិធី​នេះ​ក៏​មាន​ការចូលរួម​ពី លោក​អភិបាលរង​ខេត្ត នាយក​រដ្ឋបាល​សាលាខេត្ត ប្រធាន​មន្ទីរ​អង្គភាព ពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ សរុប​ប្រមាណ​ជាង​១០០​នាក់​។​

​មានប្រសាសន៍​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​នា​ឱកាស​នោះ លោក ជាវ តា​យ អភិបាលខេត្ត បានបញ្ជាក់​ថា បន្ត​ពី​ស្ពានបេតុង​ដ៏​ថ្មី​សន្លាង​នេះ​សាងសង់​រួចរាល់​ជា​ស្ថាពរ ព្រមទាំង​បាន​មើលឃើញ​ពី​គុណភាព នៃ​តម្លៃ​ឈើ​ស្ពាន​នេះ​នៅ​ប្រើប្រាស់​បាន​នៅឡើយ ហើយ​ផ្អែក​តាម​តម្រូវការ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក្នុង​ស្រុក​ឈូក នៅពេលនេះ ស្ពានឈើ​ដែល​ជំនួស​ដោយ​ស្ពានបេតុង​ដ៏​ថ្មី​សន្លាង​នោះ គឺ​ត្រូវបាន​ប្រគល់​ឱ្យ​រដ្ឋបាល​ស្រុក​ឈូ ដើម្បី​យក​ទៅ​កសាង​សម្រាប់​សម្រួល​ដល់​ការធ្វើដំណើរ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣​ទី​តាំងលេ​ី​ឃុំ ចំនួន​២ គឺ​ទី​១-​ឃុំ​តា​កែន នៅ​ចំណុច​អូរ​កាច់ចង្កេះ ក្នុងភូមិ​ជ័យ​សេនា ឃុំ​តា​កែន ស្រុក​ឈូក ប្រវែង​២៥​ម៉ែត្រ​តំរូវការ​ប្រជាជន​ប្រមាណ ១០០​គ្រួសារ​។ ទី​២-​ឃុំ​តេជោ​អភិវឌ្ឍន៏ នៅ​ចំណុច​ស្ទឹង​អង្កាញ់ ក្នុងភូមិ​តេជោ​អង្កាញ់ ឃុំ​តេជោ​អភិវឌ្ឍន៏ ប្រវែង​២០​ម៉ែត្រ តំរូវការ​ប្រជាជន​ប្រមាណ​ជា​៥០០​គ្រួសារ លេ​ី​ភូមិ​ចំនួន​៤​។
៣-​នៅ​ចំនុច​អូរ​សំបុក​ឪម៉ាល់ ក្នុងភូមិ​តេជោ​ជ្រៃ​បាក់ ឃុំ​តេជោ​អភិវឌ្ឍន៏ ប្រវែង​២៥​ម៉ែត្រ តម្រូវការ​ប្រជាជន​ប្រមាណ​ជា​១០០​គ្រួសា រ​។

​លោក ជាវ តា​យ អភិបាល​ខេត្ត​ក៏​បាន​ផ្ដាំផ្ញើ​សំណូមពរ​ដល់​អាជ្ញាធរ​មូលដ្ឋាន​រួម​និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជំរុញ​ការដាំដុះ​ព្រមទាំង​ចិញ្ចឹមសត្វ​ដើម្បី​រួមផ្សំ​ធ្វើឱ្យ​ជីវភាព​កាន់តែ​ប្រសើរឡើង​។ ចំណែក​ការដោះស្រាយ​បញ្ហា​ផលប៉ះពាល់​ជូន ចំពោះ​ប្រជាពលរដ្ឋ​មួយ​គ្រួសារ​ពី​ការកសាង​ស្ពាន​ថ្មី​ស្ទឹង​កែវ​នេះ លោក​អភិបាលខេត្ត ក៏​បាន​ប្រគល់​ភារកិច្ច​ឲ្យ​អាជ្ញាធរ​ស្រុក ឃុំ ធ្វើការ​សម្របសម្រួល​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ផងដែរ​។​

​គួរ​រំលឹក​ដែរ​ថា កាលដើមឡើយ​ស្ពាន​ឆ្លងកាត់​ស្ទឹង​កែវ​នេះ គឺ​ធ្វើ​ពី​ឈើ ហើយក៏​មាន​ការវាយប្រហា​រ​បំផ្លាញ​ដោយ​ទឹកជំនន់​នៅក្នុង​ឆ្នាំ​២០១៨ កន្លងទៅនេះ​។ ដោយមាន ចាំបាច់​និង​យកចិត្តទុកដាក់​ខ្ពស់​រាល់​បញ្ហា​លំបាក​របស់​ប្រជាពលរដ្ឋ ព្រមទាំង​មើលឃើញ​ពី សារៈសំខាន់​នៃ​ស្ពាន​នេះ លោក ជាវ តា​យ អភិបាលខេត្ត​ក៏​បាន​បន្ត​កសាង​ស្ពានឈើ​ថ្មី​មួយ​ឡើងវិញ​ដែល​ជា​អំណោយ ដ៏​ថ្លៃថ្លា​ប្រើប្រាស់​ថវិកា​របស់​សម្ដេច​តេជោ​ហ៊ុនសែន​ដែល​មាន​ប្រវែង​៨៥​ម៉ែត្រ ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ ក៏ដូចជា​ការដឹកជញ្ជូន​កសិផល​ឆ្លងកាត់​របស់​ប្រជាពលរដ្ឋ​ជា​បណ្ដោះអាសន្ន​។

​បន្ទាប់មកទៀត លោក​អភិបាល​ខេត្ត​កំពត ក៏​បាន​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​អភិវឌ្ឍន៍ជនបទ រហូត​ទទួលបាន ជំនួស​នូវ​សមិទ្ធផល​ស្ពាន​ថ្មី​សន្លាង​ធ្វើ​ពី​បេតុង​ដែល​មាន​ប្រវែង​១០៥ ម៉ែត្រ​ទទឹង​៨​ម៉ែត្រ​បម្រើ​នូវ​សេចក្ដីត្រូវការ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ក៏​ដូច​សាធារណជន​ទូទៅ សំដែង​ក្តី​ត្រេកអរ និង​ការដឹងគុណ​ចំពោះ​រាជរដ្ឋាភិបាល​ដែលមាន​សម្ដេច​តេជោ​ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ ក្នុង​ការអនុវត្ត​ខ្ជាប់ខ្ជួន​និង​ប្រកាន់​នូវ​គោលនយោបាយ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប្រទេសជាតិ គឺ​ផ្ដោត ជា​អាទិភាព​សំខាន់ ផ្លូវ ភ្លើង ទឹក និង​ធនធានមនុស្ស​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.