ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន ==> ឯកឧត្តម ឃួង ស្រេង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារបង្រ្កាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ==> បារីជាច្រើនកេសបម្រុងលួចឆ្លងដែន ត្រូវកម្លាំងសមត្ថកិច្ចបង្ក្រាប និងទប់ស្កាត់បានទាន់ពេលវេលា ==> អភិបាលខេត្តប៉ៃលិន អំពាវនាវឱ្យប្រជាពលរដ្ឋ ចូលរួមដាំដុះ និងថែទាំដើមផ្កាក្ងោក ដើម្បីលើកកំពស់សោភ័ណភាព និងបង្កើតជាគម្របបរិស្ថានបៃតងក្នុងខេត្ត

​រដ្ឋបាល​ខេត្ត​កែប រៀបចំ​ពិធី​ប្រណាំង​ទូកផ្កាចារ​សមុទ្រ អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​(២០១៩-២០២០)

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ នៅ​ព្រឹក​ថ្ងៃទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៩​នេះ រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកផ្កាចារ​សមុទ្រ ដើម្បី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល​(២០១៩-២០២០) និង​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ទិវា​បុណ្យជាតិ (៧​មករា ១៩៧៩, ៧​មករា ២០២០)​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តឡើង​ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប លោក គឹម ទូច រដ្ឋលេខាធិកា​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម លោក​សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​អស់លោក​ជា​សមាជិក​ព្រឹទ្ធសភា លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោកស្នងការ​នគរបាល​ខេត្ត លោក​មេបញ្ជាការ​កម្លាំង​ប្រដាប់អាវុធ ក្រុម​យុវជន​ទាំង​បី និង​ក្រុមកីឡា​អុំ​អូក​ជាច្រើន​នាក់​។​

​លោក កែ​ន សត្ថា អភិបាលខេត្ត​កែប​បាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំងទូក​ឆ្នាំនេះ ពិតជា​បាន​ភាព​អធិកអធម គគ្រឹកគគ្រេង ដោយ​មាន​ទូក​ច្រើន​គូរ​ចូលរួម​ប្រណាំង មាន​កីឡា​អុំទូក​ដ៏​ច្រើន​កុះករ ដោយ​ការប្រណាំង​នេះ​តម្រូវ​ឱ្យ​មាន​ការ​ប្រជែង​យក​ចំណាត់ថ្នាក់ ជ័យលាភី ដើម្បី​ទទួល​យក​រង្វាន់​លើកទឹកចិត្ត​ទាំងអស់គ្នា​។

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា ស្ថិត​ក្រោម​ដំបូល​នៃ​សុខសន្តិភាព ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ខ្ពស់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើ​ឱ្យ​បណ្តា​ខេត្ត​រាជធានី​ទាំងអស់​មាន​ការអភិវឌ្ឍ​ន៍​រីកចម្រើន​គ្រប់​វិស័យ ពិសេស​បាន​បង្ក​ភាពសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ខេត្ត​កែប ដែល​ពួកគាត់​បាន​មក​ទស្សនា​ការប្រណាំង​ទូកផ្កាចារ​សមុទ្រ​នា​ព្រឹក​នេះ​ផង​ដែរ​។​

​ជាមួយគ្នានេះ លោក​អភិបាលខេត្ត ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ផ្តួចផ្តើម​គំនិត​ឱ្យ​គណៈកម្មការ​អន្តរក្រសួង ក៏ដូចជា​សហភាព​សហ​ព័ន្ធ​កីឡា​កម្ពុជា ដើម្បី​បង្កើត​ព្រឹត្តិការណ៍​ប្រណាំងទូក និង​ព្រឹត្តិការណ៍​ប្រណាំង​កង់ ដែល​មាន​រយៈពេល​បី​ថ្ងៃ ហើយ​ត្រូវ​ចាប់ផ្តើម​នៅ​ថ្ងៃទី​០៤ រហូត​ដល់​ថ្ងៃ​ទី​០៦ ខែ​មករា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​សូមជម្រាបថា ពិធី​ប្រណាំងទូក​នៅ​ឆ្នេរ​លេង​ទឹក​ខេត្ត​កែប​ក្នុង​ឆ្នាំ​នេះ​មាន​ទូក​ប្រភេទ​ផ្កាចារ​សមុទ្រ​ចំនួន​៣៧​ទូក​។​ក្នុងចំណោម​នោះ ទូក​ទទួលបាន​ចំណាត់ថ្នាក់ ជ័យលាភី​លេខ​១ មាន​ចំនួន​១១​ទូក ទូក​ទទួលបាន​ជ័យលាភី ចំណាត់ថ្នាក់​លេខ​២ មាន​ចំនួន​០៩​ទូក និង​ទូក​ជាប់​ចំណាត់ថ្នាក់​លេខ​៣ មាន​ចំនួន​១៥​ទូក​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.