ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពី ឯកសណ្ឋានផ្លូវការរបស់គោរមវន្ត ឧកញ៉ា អ្នកឧកញ៉ា លោកអ្នកឧកញ៉ា តាមលំដាប់ថ្នាក់ ==> ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ដាក់ចេញអនុសាសន៍៦ចំណុច ដល់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ដើម្បីបន្ដរួមគ្នាប្រយុទ្ធប្រឆាំងគ្រឿងញៀនក្នុងបរិបថថ្មី ==> តំណាងក្រុមហ៊ុនវិនិយោគអន្តរជាតិចំនួន៣០ ស្វែងយល់ពីឱកាសផ្គូផ្គងដៃគូធុរកិច្ចនៅខេត្តក្រចេះ ==> សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ស្នើឱ្យបន្តរួបរួមគ្នាជាធ្លុងមួយ ជំរុញចលនាជាតិលើកកម្ពស់ការអប់រំពីផលប៉ះពាល់ និងវិនាសកម្មនៃគ្រឿងញៀន ដើម្បីឈានទៅសម្អាតភូមិ ឃុំ សង្កាត់ ឱ្យក្លាយជាភូមិ ឃុំ សង្កាត់ស គ្មានគ្រឿងញៀន ==> ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចមិត្តភាពផ្លូវការនៅចិន ==> ឯកឧត្ដម​ ឃួង ស្រេង ជំរុញបន្ថែមដល់មន្ត្រីពាក់ព័ន្ធគ្រប់ផ្នែកទាំងអស់ ត្រូវ​យកចិត្តទុកដាក់ពង្រឹងការផ្ដល់សេវាសាធារណ:​ជូន​ប្រជាពលរដ្ឋ​ ជា​ពិសេស​សេវា​សុរិយោដីឱ្យមានប្រសិទ្ធភាពខ្ពស់​ និងល្អប្រសើរជាងមុនថែមទៀត ==> អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ០៤នាក់ ទៅតុលាការពាក់ព័ន្ធ ០៤ករណីផ្សេងគ្នា! ==> ដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅចិន ជាកម្លាំងជំរុញថ្មីសម្រាប់ការអភិវឌ្ឍទំនាក់ទំនងកម្ពុជា-ចិន និងការបន្តវេនចំណងមិត្តភាពជាប្រវត្តិសាស្ត្រ ==> ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បើកកិច្ចប្រជុំអគ្គនាយកអន្តោប្រវេសន៍ និងកុងស៊ុលអាស៊ាន ដោយមានកិច្ចពិភាក្សា ៦ប្រធានបទ ==> ក្រសួងមហាផ្ទៃ ៖ រាល់ការទទួលវិភាគទានពីភាគីបរទេសរបស់គណបក្សនយោបាយ គឺផ្ទុយរដ្ឋធម្មនុញ្ញ ល្មើសច្បាប់ស្តីពីគណបក្សនយោបាយ និងច្បាប់នានាជាធរមាន

ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ នាំយក​អំពូល​ភ្លើង អិល​អ៊ី​ឌី ១០០​អំពូល ផ្តល់ជូន​រដ្ឋបាលខេត្ត​កំពត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កំពត​) ៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ៥​កើត ខែ​បុស្ស ឆ្នាំ​កុរ ឯ​កស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​ធ្នូ ឆ្នាំ​២០១៩ រដ្ឋបាល​ខេត្ត​កំពត​បា​ន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ​ជា​អំពូល​ភ្លើង​ប្រភេទ​អិល​អ៊ីឌី​ចំនួន​១០០ អំពូល​។​

​តំណាង​ឱ្យ​ថា្នក់​ដឹកនាំ និង​រដ្ឋបាល​ខេត្ត នៅ​ចំពោះមុខ​ម្ចាស់​អំណោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​កំពត​បាន​មានប្រសាសន៍ថា នេះ​ជា​ការចូលរួមចំណែក​ដ៏​សំខាន់​របស់​ក្រុមហ៊ុន​វា​រី​អគ្គិសនី​កំចាយ ក្នុង​កិច្ច​អភិវឌ្ឍ​ឱ្យ​រីកចម្រើន​ឆាប់រហ័ស ក៏ដូចជា​ជួយ​បង្កើន​សោភ័ណភាព​ខេត្ត​កំពត​ទាំងមូល​ភ្លឺចិញ្ចាចចិញ្ចែង និង​កាន់តែ​ស្រស់បំព្រង​មួយកម្រិត​ទៀត​។

​ជា​មួ​នឹង​ការថ្លែងអំណរគុណ​ចំពោះ​ម្ចាស់​អំណោយ លោក ជាវ តា​យ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​បញ្ជាក់ទៀតថា កន្លងមក​ក្រុមហ៊ុន​វា​រី​អគ្គិសនី ធ្លាប់បាន​ផ្តល់​អំពូល​បំភ្លឺ​សាធារណៈ ចំនួន​១០០​សម្រាប់ ម្តង​រួចមកហើយ​។ ចំពោះ​កាយវិការ​ទាំងនោះ​បង្ហាញ​ឱ្យឃើញ​អំពី​កិច្ចសហកា​រវាង​ក្រុមហ៊ុន​វិនិយោគ និង​រដ្ឋបាល​ខេត្ត​កំពត​មាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​។​

​ក្នុងឱកាស​នោះ លោក​អគ្គនាយក​ក្រុមហ៊ុន​វា​រី​អគ្គិសនី​ស៊ី​ណូហាយ​ដ្រូ​(Sinohydro)​កំចាយ ក៏​បាន​សម្តែង​ការជឿជាក់ ហើយ​សម្រាប់​ខេត្ត​កំពត​នា​ឆ្នាំ​២០២០​ខាង​មុខ​ឆ្នាំនេះ នឹង​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​ថែម​ទៀត ដែល​លទ្ធផល​ទាំងនេះ​ស្តែង​ចេញ​ពី​ការខិតខំ​របស់​ថ្នាក់ដឹកនាំ​នៃ​រដ្ឋបាល​ខេត្ត​កំពត​ទាំងមូល និង​បាន​សង្ឃឹម​ផងដែរ​ថា ក្នុងពេល​បច្ចុប្បន្ន ក៏ដូចជា​អនាគត ខេត្ត​កំពត​នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ព្រមទាំង​អ្នក​វិនិយោគទុន​មក​រកស៊ី​នៅ​ក្នុង​ខេត្ត​កំពត​កាន់តែ​ច្រើនឡើងៗ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.