ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
អាជីវករនៅខេត្តប៉ៃលិន ជាប់ព្រំដែនថៃ ប្តេជ្ញា​ឈប់ល​ក់និង​ប្រើប្រា​ស់ផលឹតផ​លថៃ ជាដា​ច់ខាតបើ​ទោះបី​បើ​កច្រ​កវិញក៏​ដោយ ==> ទូលព្រះបង្គំជាខ្ញុំ ឃួង ស្រេង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ សៅ សុខា សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូមក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៩០ព្រះវស្សា យាងចូល ៩១ព្រះវស្សា ==> ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ចុះពិនិត្យទីតាំងបង្ក្រាបការឆបោកតាមប្រព័ន្ធអនឡាញ និងច្រកព្រំដែនអន្តរជាតិបាវិត ==> សន្តិភាព គឺជាមូលដ្ឋាននៃអ្វីៗទាំងអស់ បើគ្មានសន្តិភាព យើងក៏មិនអាចនិយាយអំពីការអប់រំ, ការអភិវឌ្ឍ, ការចូលរួមរបស់ស្ត្រី ឬ អនាគតរបស់យុវជនបានឡើយ ==> រដ្ឋមន្រ្តីក្រសួងមហាផ្ទៃជំរុញឱ្យអ្នប្រើប្រាស់យានយន្តទាំងអស់គោរពច្បាប់ចរាចរណ៍ដើម្បីរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត ==> អបអរសាទរ ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) លើកទី៩» ឆ្នាំ២០២៦ ==> ពិតជាមិនសរសើរមិនបានឡើយ!!! ក្រោយពីបានទទួលដំណឹង ពីការផ្សព្វផ្សាយ របស់បងប្អូនសារព័ត៌មាន ថាមានទីតាំង មួយចំនួនដែលស្ថិតនៅក្នុងទឹកដីខណ្ឌដូនពេញ មានបង្កប់បទល្មើសល្បែងស៊ីសង លោក ជា ខេមា អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ លោកបានចាត់កម្លាំងចុះទៅស្រាវជ្រាវផ្ទាល់តែម្តង ==> សម្តេចពិជ័យសេនា ចុះពិនិត្យវឌ្ឍនភាពការងារសាងសង់វិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ

​ពិធី​បង្ហើរខ្លែង​ខ្មែរ​នៅ​ខេត្ត​កែប ដើម្បី​អបអរ​ទិវា​បុណ្យ​ឆ្លង​ឆ្នាំ​២០១៩-២០២០ និង​អបអរ​ខួប​លើក​ទី​៤១ នៃ​បុណ្យ​ជាតិ​៧​មករា​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​)៖ ដើម្បី​អបអរសាទរ​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០១៩-២០២០ និង​អបអរសាទរ​ខួប​លើក​ទី​៤១ នៃ​ទិវា​ជ័យជម្នះ (​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩- ៧​មករា ឆ្នាំ​២០២០) រដ្ឋបាល​ខេត្ត​កែប បាន​រៀបចំ​ពិធី​បង្ហើរខ្លែង​ខ្មែរ ប្រចាំឆ្នាំ​២០១៩ ដែល​ពិធី​នេះ បាន​ប្រព្រឹត្តឡើង​នៅក្នុង​បរិវេណ កីឡដ្ឋាន​ខេត្ត​កែប ក្រោម​អធិបតីភាព លោក កែ​ន សត្ថា អភិបាល នៃ​គណៈ​អភិបាលខេត្ត​កែប និង​លោក សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មាន​ការចូលរួម​ពី​សំណាក់ លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ក្នុង​ខេត្ត ក្រុម​យុវជន​ទាំង​បី លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​យ៉ាងច្រើន​កុះករ​។​

​តាម​របាយការណ៍​របស់ លោក តុង ភោ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប បានឱ្យដឹងថា ជា​រៀងរាល់ឆ្នាំ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រារព្ធ​មហោស្រព​បង្ហើរខ្លែង​ខ្មែរ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​ប្រទេស​បាន​ចំនួន​២៣​លើក​រួចមកហើយ​(​គិត​ត្រឹម​ឆ្នាំ​២០១៩​នេះ​) ក្នុង​នោះ​មន្ទីរ​ក៏​បាន​ដឹកនាំ​ប្រតិភូ​ខ្លែងរ​បស់​ខេត្ត ទៅ​ចូលរួម​មហោស្រព​ថ្នាក់ជាតិ ដោយ​ទទួលបាន​ចំណាត់​ថ្នាក់​ជ័យលាភី​ជា​បន្តបន្ទាប់​ផង​ដែរ ហើយ​ការ​បង្ហើរខ្លែង​ក្នុង​ឆ្នាំ​២០១៩​នេះ មាន​ខ្លែង​គ្រប់​ប្រភេទ​មក​ចូលរួម​បង្ហើរ​សរុប​ចំនួន ១៥៧ ក្នុងនោះ​ខ្លែងឯក​មាន​ចំនួន​២៧ និង​ខ្លែង​ច្នៃប្រឌិត​មាន​ចំនួន​១៣០​។​

​មានមតិ​សំណេះសំណាល​ក្នុងឱកាស​នោះ លោក កែ​ន សត្ថា អភិបាលខេត្ត បានបញ្ជាក់​ថា ការ​បង្ហើរខ្លែង​ខ្មែរ​ក្នុង​ពេល​នេះ មាន​លក្ខណៈ​ប្រកួតប្រជែង​ផង និង​ការ​បង្ហើរ​កំសាន្ត​សប្បាយ​ផង គឺ​ក្នុង​គោលបំណង​ថែរក្សា​នូវ​វប្បធម៌ ប្រពៃណី ទ​នៀម​ទម្លាប់ ដ៏​ល្អ​ផូរផង់​របស់​ជាតិ​យើង ដើម្បី​ជំរុញ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត និង​បង្ក​ការសប្បាយ​រីករាយ​ដល់​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ជាតិ​-​អន្តរជាតិ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល និង​អបអរសាទរ​ទិវា​បុណ្យជាតិ ៧​មករា ខួប​លើក​ទី​៤១​។​

​សូមបញ្ជាក់​ថា ការ​បង្ហើរខ្លែង​ខ្មែរ​ប្រចាំឆ្នាំ​២០១៩​នេះ ខ្លែង​ដែល​ទទួល​ចំណាត់​ថ្នាក់​ជ័យលាភី លេខ​១(​ខ្លែង​ឯក​) គឺ​ខ្លែង​របស់​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​កែប​។​ចំណែក​ខ្លែង​ជាប់​ចំណាត់ថ្នាក់​លេខ​២(​ខ្លែង​ឯក​) ជា​របស់​មន្ទីរ​ធម្មកា​រ និង​សាសនា​ខេត្ត​កែប​។ ដោយឡែក ខ្លែង​ដែល​ជាប់​ចំណាត់ថ្នាក់​លេខ​៣(​ខ្លែង​ឯក​) បាន​ទៅ​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កែប​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.